សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមរំលឹកឡើងវិញ ការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង»

(FN)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹកឡើងវិញ អំពីបទបញ្ជារបស់សម្តេចឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ចំពោះការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក»។ ការរំលឹកឡើងវិញនេះ ធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់បានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ចំពោះករណីនេះ សម្តេចបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ ជាមួយគ្នានេះ សម្តេចក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត បន្ថែមសម្រាប់ខេត្តចំនួន៥

ឯកឧត្តម យូស៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម សានុអ៊ុំ ការ៉ូម៉ាសា (SANUI Kazumasa) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ-អន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិលោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន ៥» ជាមួយឯកឧត្តម យូស៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី…

ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះពន្ធលើប្រេងសាំង​ និងប្រេងម៉ាស៊ូត

(FN) ៖ ស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទនៈជាសកល​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការនានា តាមរយៈក្រសួងជំនាញដូចជា ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ,​ ក្រសួងពាណិជ្ជកម្ម​ និង ក្រសួងរ៉ែ​ និងថាមពល។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីតម្លៃលក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន៖ ១- បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ ២- បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាសូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល ៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖ * បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតមក ០ (សូន្យ) ដុល្លារ * បញ្ចុះអាការពិសេសម៉ាសូត ៤% មក ០% * បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតពី ១០% មក…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងការងារ ប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ស្វែងរកលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនយោជិត

(FN)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕

សន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍អធិប្បាយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាស “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, ភ្ញៀវជាតិ និងអន្តរជាតិ, អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី នៅក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១» នាឱកាសនេះ។ ជាកិច្ចបឋម, ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួង ស្ថាប័ន, អង្គភាពថ្នាក់ជាតិនិងក្រោមជាតិ, ចំណុះឱ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត, បំពេញការងារយ៉ាងសស្រាក់សស្រាំ, ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងទៅ, សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំក៏សូម ថ្លែងអំណរគុណដល់វិស័យពាក់ព័ន្ធ រួមមាន សមាគម, អង្គការជាតិនិងអន្តរជាតិ, គ្រឹះស្ថានឯកជន និងសប្បុរសជននានា ដែលបានបង្កលក្ខណៈ…

ប្រសាសន៍សំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួមឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ! ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែ​ជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។ (១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រ​ជាពលរដ្ឋយើង របស់កងទ័ព…

ការដកស្រង់ប្រសាសន៍របស់ សម្ដេចធិបតី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News (បកប្រែក្រៅផ្លូវការ ដោយ Fresh News)

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់ទាំងអស់នេះជាមួយនឹងកុងតឺន័រ និងលួសបន្លា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះគឺហួសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ។ ហើយតំបន់នេះជាកម្មសិទ្ធិរបស់ភូមិកម្ពុជា ដែលឥឡូវនេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។ នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង។ សំណួរ៖ ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន? សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន…

ការដកស្រង់ប្រសាសន៍របស់ សម្ដេចធិបតី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters

[…] យើងជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងក្លាយជាការបន្ថែមដ៏មានតម្លៃមួយចំពោះយន្តការរបស់អង្គការអន្តរជាតិដែលមានស្រាប់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កសាងនិងធានាសន្តិភាពនៅក្នុងតំបន់ជាច្រើនដែលរងផលប៉ះពាល់ និងរងការគំរាមកំហែងដោយសង្គ្រាម និងជម្លោះ។ នាពេលបច្ចុប្បន្ន កម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃអស់រយៈពេល ៦ខែកន្លងមកហើយៗ យើងសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពក៏នឹងដើរតួនាទី ជួយស្តារសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃឡើងវិញផងដែរ […] […] ជាអកុសល រហូតមកដល់ពេលនេះ វានៅតែផុយស្រួយ។ យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅ ក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺហួសពីខ្សែព្រំដែនទាមទារដោយឯកតោភាគីដោយប្រទេសថៃទៅទៀត។ ជាមួយគ្នានេះ សកម្មភាពមួយចំនួនដែលត្រូវបានធ្វើឡើងដោយកងទ័ពថៃ មានដូចជាការដាក់កុងតៃន័រ និងលួសបន្លាដើម្បីបិទផ្លូវជាដើម … យើងមានប្រជាជនប្រហែល ៨០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបានឥឡូវនេះ ដោយសារតែការបិទផ្លូវនោះ។ ដោយហេតុនេះ ទាំងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការថ្លែងការពិតនៅនឹងកន្លែង […] […] វាបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ភាគីទាំងពីរនឹងប្រើប្រាស់ JBC ជាយន្តការមួយដោះស្រាយការ​ងារកំណត់ព្រំដែន។ គ្មានយន្តការផ្សេងទៀត ឬការប្រើប្រាស់កម្លាំង អាច ផ្លាស់ប្តូរ ឬកំណត់ព្រំដែនរបស់ប្រទេសណាមួយបានទេ។ ដូច្នេះ ជំហររបស់យើងគឺថា ចង់ឲ្យ JBC នេះ ធានាថាការងារបច្ចេកទេសនឹងបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាដីទាំងនោះជាកម្មសិទ្ធិរបស់អ្នកណា។ កម្ពុជាមិនចង់…

សម្ដេចធិបតី ស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (សារលើហ្វេសប៊ុកផេចសម្ដេចធិបតី)

ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ខ្ញុំសូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សារធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា។