សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និបាតទំាងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។   អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ  ឈាង រ៉ា…

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ន នោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ

[ពី ផេច សម្តេចធិបតី] នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប នៃខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ ក្នុងអត្ថន័យឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្ដានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេទៅនឹងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងមិនអាចកាត់ផ្ដាច់បានពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់ ជាពិសេសប្រទេសតាមដងទន្លេមេគង្គទាំង ៥ នៃក្របខណ្ឌអនុតំបន់មេគង្គ ។ មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ហើយកត្តាសុខសន្តិភាពនេះ បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិ ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃបង្ហូរឈាម និងរបបប្រល័យពូជសាសន៍អស់រយៈពេលរាប់ទសវត្សរ៍ ។ លើសពីនេះ កត្តាសុខសន្តិភាព ក៏បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ការវិនិយោគ…

សុន្ទរកថា និងសេចក្តីអធិប្បាយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី ៨ ខេត្តសៀមរាប

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទីមេត្រី! នារាត្រីដ៏សែនមនោរម្យនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ក្នុងកម្មវិធីបើកជា ផ្លូវការ ពិធីបុណ្យទន្លេលើកទី ៨ ក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃខេត្តសៀមរាប នាពេលនេះ ។ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធ យុវជនកម្ពុជា និង វិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី ៨ ក្រោម ប្រធានបទដ៏មានសារៈសំខាន់ គឺ «ទន្លេដើម្បីសន្តិភាព និង…

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និង បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តម លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតីឡាវ ជូនចំពោះសម្តេចធិបតីផងដែរ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍…

ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបផងដែរថា កម្ពុជាជាប្រទេសទីមួយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីឯកឧត្តមបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ ឯកឧត្តមបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបាន និង កំពុង ដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងម៉ាំសម្រាប់ជំនាន់ក្រោយទៀត

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំង​ពិភាក្សា​ផ្លាស់​ប្តូរ​មតិយោបល់ និង ឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនឹកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន ។ សម្តេចធិបតី បានធ្វើការចង្អុលបង្ហាញថា យុវជនបាន និង កំពុង ដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ…

ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ​។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ តេជោសែន កោះធំ, ខេត្តកណ្តាល

ឯកឧត្តមសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី គណធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍក្រុមគ្រូពេទ្យ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ និងជនរួមជាតិជាទីស្រលាញ់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ នាឱកាសនេះ។ មន្ទីរពេទ្យ តេជោសែន កោះធំ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជា-ពលរដ្ឋកម្ពុជា បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីខែ-តុលា ឆ្នាំ២០២៣ កន្លងទៅ។ មន្ទីរពេទ្យទាំងពីរនេះ ផ្តល់គុណតម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខា-   ភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ដែលជានិច្ចកាល ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ [ផ្តើមសេចក្តីអធិប្បាយ ១] (១) គណបក្សប្រជាជនកម្ពុជានៅបំរើប្រជាជន និងកសាងសមិទ្ធផលតាមការសន្យា សូមឆ្លៀតឱកាសនេះ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈធិបតីភ្ញៀវកិត្តិយសបុគ្គលិកសហការីក្រុមហ៊ុន Cambodia Airport Investment និងបងប្អូនវិស្វករ កម្មករ/ការនីទាំងអស់ ជាទីស្រលាញ់រាប់អាន! ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជួបជាមួយនឹងបងប្អូន ជាពិសេសពិសេសបានត្រួតនូវវឌ្ឍនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅថ្ងៃនេះ។ ដូចប្លែកម៉េចទេ។ ធ្លាប់តែកាន់មេក្រូឈរ កាន់អង្គុយដូច(និយាយ)អត់លះ។ អ្នកច្រៀងដឹងហើយ ត្រូវទេ? ច្រៀងអង្គុយមិនសូវលះទេ។ តែសប្បាយរីករាយដែលបានមកចូលរួមជាមួយថ្នាក់ដឹកនាំរបស់យើង បានមើល(វឌ្ឍនភាពនៃគំរោង)ផ្ទាល់។ កន្លងទៅធ្លាប់មើលតាមទូរទស្សន៍។ ពេលខ្លះ ក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាត់ពីលើនេះ។ (ថ្ងៃ)នេះបានចូលផ្ទាល់តែម្ដង។ ​មានអារម្មណ៍រំភើបតាំងពីឡានចូលមក។ តាំងពីផ្លូវបំបែកចូលមក។ ពីផ្លូវខ្សែក្រវ៉ាត់ក្រុងលេខ៣ ចូលមកដោយ(ឃើញ)ធំ។ ចូលមកដល់ខាងក្នុង ឡើងមកដល់ piste នេះ ទោះបីជាមិនទាន់ចប់ក៏ដោយ តែមានអារម្មណ៍ថារំភើប។ (១) ព្រលានយន្តហោះធំជាងគេនៅកម្ពុជាលំដាប់ 4F សាងសង់ ៦៥ ឆ្នាំក្រោយព្រលានយន្តហោះអន្តរជាតិទី១    ថ្ងៃមុន ខ្ញុំទៅសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានអារម្មណ៍រំភើបម្ដងហើយ។  ខ្ញុំដើរច្រើនប្រទេសដែរ។ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលជាដូចបងប្អូនដែរ គឺនេះនៅលើទឹកដីខ្មែរយើង…