រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន
FN ៖ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈថ្លៃទំនិញជាទូទៅ ជាពិសេសចំពោះម្ហូបអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានការឡើងថ្លៃ។ នេះបើយោងតាមយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលបានចេញផ្សាយនៅខែមករា ឆ្នាំ២០២៥នេះ។យោងតាមខ្លឹមសារនៃយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តអនុវត្តអាករលើតម្លៃបន្ថែមក្នុងអត្រា ១០% លើការផ្គត់ផ្គង់ជាប់អាករលើទំនិញ និងសេវា ដែលបានកំណត់ដោយច្បាប់ ស្តីពីសារពើពន្ធ ដែលតម្លៃជាប់អាករ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ រួមបញ្ចូលអាករគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម ឬតម្លៃគិតពន្ធគយរួមបញ្ចូលទាំងពន្ធគយ និងអាករនានានៅពេលនាំចូល ចំពោះទំនិញនាំចូល។ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវ ផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិសម្ពាធអតិផរណា ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន អត្រាអាករលើតម្លៃបន្ថែម មិនមានការកែសម្រួលនោះទេ ខណៈបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេសថៃ និងវៀតណាម បានកាត់បន្ថយនូវអត្រាអាករតម្លៃបន្ថែម ដើម្បីសម្រួលបន្ទុកប្រជាពលរដ្ឋ និងជំរុញសកម្មភាព សេដ្ឋកិច្ច លើកលែងតែប្រទេសសិង្ហបុរី ដែលបានដំឡើងអត្រាពន្ធលើទំនិញ និងសេវាពី ៧%ទៅ ៨% ក្នុងឆ្នាំ២០២៣ និង ៩% ក្នុងឆ្នាំ២០២៤…

