នាយករដ្ឋមន្ត្រីថៃ៖ យើងនឹងបន្តសហការ គ្នាដើម្បីបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនថៃ-កម្ពុជា
FN ៖ ក្នុងឱកាសអញ្ជើញរួមគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានថ្លែងថា នឹងបន្តសហការ គ្នាដើម្បីបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនថៃ-កម្ពុជា។ នាឱកាសនោះដែរ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានថ្លែងថា លោកស្រីមានកិត្តិយសយ៉ាងខ្លាំង ក្នុងការធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា យ៉ាងពិសេសក្នុងឆ្នាំនេះ ដែលគឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់យើង។ លោកស្រី ក៏មានមោទនភាពក្នុងការចូលរួមជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីចេញផ្សាយនូវនិមិត្តសញ្ញាខួបនេះ។ លោកស្រីក៏បានថ្លែងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី បានមានកិច្ចពិភាក្សាដ៏រួសរាយរាក់ទាក់ និងមានផលិតភាព។ យើងទាំងពីរមានការប្តេជ្ញាខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជ្រៅ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងអត្ថប្រយោជន៍រួម។ ចុងក្រោយនេះ យើងនឹងបន្តពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ និងការយោគយល់ជារួមដោយសេចក្ដីផ្តោត លើយុវជនរបស់យើងជាពិសេសផងដែរ។ បើតាមលោកស្រីនាយករដ្ឋមន្ត្រីថៃ ថ្ងៃនេះ យើងបានចុះហត្ថលេខាលើឯកសារមួយ សម្រាប់បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍជំនាញអនាធិបតេយ្យ នៅភ្នំពូន (Poun Phnom)។ ក្រៅពីនេះទៅទៀត នឹងមានសកម្មភាពជាច្រើនទៀត ដើម្បីអបអរខួបលើកទី៧៥ នៃទំនាក់ទំនងរបស់យើង…

