Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទប្រធានសភានៃអន្តរសភា; ឯកឧត្តម លោកជំទាវ ប្រធានអង្គនីតិប្បញ្ញត្តិ; ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមក្នុងឱកាសនៃពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) នៅរាជធានីភ្នំពេញ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម, លោកជំទាវ ប្រធានសភា, ប្រធានគណៈប្រតិភូ, សមាជិក-សមាជិកាសភា និងតំណាងស្ថាប័នអន្តរជាតិទាំងអស់។ វត្តមានរបស់ ឯកឧត្តម, លោកជំទាវ, លោក,…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ, ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធី «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣, កំណាត់ផ្លូវខេត្តលេខ ៣៧៧ និង កំណាត់ផ្លូវខេត្តលេខ ៣៧៧A ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក» ជាមួយ លោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ នៅពេលនេះ ។ តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន, កំណាត់ផ្លូវទាំងបីខ្សែដែលកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ មានប្រវែងសរុបប្រមាណ ៩៨,៤ គីឡូម៉ែត្រ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ឧទ្ទេសាចារ្យ អាចារ្យ–អាចារិនី លោកយាយ លោកតាអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស លើកទី១១» ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥, ព្រមទំាងដើម្បីវាយតម្លៃសមិទ្ធកម្ម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ, កំណត់វិធានការ ដោះស្រាយ និងផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំង សីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនានៅកម្ពុជា ។ ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស ជារៀងរាល់ឆ្នាំនេះ, បានកំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង ។ អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង…
ខ្ញុំបានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន៖ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល…
– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត– អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទឹកដីដ៏ស្រស់ត្រកាល ប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេស ជាចំណុចប្រសព្វនៃទន្លេ មេគង្គ សេកុង សេសាន និងស្រែពក នាពេលនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញ ភ្ញាក់ដែរ (ត្បិត)បានឈ្មោះថ្មីគឺ “សប្បុរសជនលាក់មុខ”។ ដល់ពេលបង្ហើបមកចេញមួយឈុតធំតែម្ដង នៅមុខមនុស្ស ៥០០០នាក់។ អរគុណ។ អម្បាញ់មិញ ក៏បានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ហើយគរុសិស្សនៅសាលាភូមិភាគសុខាភិបាល និងមានឆ្មបច្រើន។ ត្រូវហើយខេត្តនៅភូមិភាគឦសាននេះ ត្រូវការកូនឱ្យកាន់តែច្រើន ព្រោះយើងមានគម្លាតជាមួយអ្នកខេត្ត/ក្រុងផ្សេងៗទៀត។ យើងនៅតិច ហើយដីធំ។ អញ្ចឹង យើងត្រូវការ(កំណើនប្រជាពលរដ្ឋ)។ បានជួបជាមួយក្មួយៗ(សិស្សានុសិស្ស) ដែលអម្បាញ់មិញមានម្នាក់ទើបប្រឡងបាក់ឌុប្លិ៍រួច។ សូមអបអរសាទរដែលបានបញ្ចប់ការប្រឡងពីរថ្ងៃ។ ខ្ញុំតាមមើលហ្វេសប៊ុកដែរ។…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី ចំនួន ៤ ០០១ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (ផែ្នកនីតិសាស្ត្រ ចំនួន ២ ០៧៤ នាក់, ផ្នែករដ្ឋបាលសាធារណៈ ចំនួន ១ ០៦៨ នាក់, ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៨២០ នាក់, និង ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា ចំនួន ៣៩ នាក់), និង សម្ពោធអគារសិក្សា ចំណត និង ការិយាល័យកម្ពស់…
ឯកឧត្តម លោកជំទាវ ប្រមុខមុខងារសាធារណៈ នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី; ជាបឋម, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង «ពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមមូលបទដ៏មានសារៈសំខាន់ ដែលស្របនឹងបរិបទពិភពលោកគឺ «នវានុវត្តន៍ សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាប-អង្គរ។ ប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការធ្វើជាប្រធានប្តូរវេន នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ (ACCSM) និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ACCSM ជាលើកទីពីរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូបូកបីដ៏ជិតស្និទ្ធរបស់យើង គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ លើរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដោយបើកចំហ និងត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…
[…] ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន យើងត្រូវពង្រឹងខ្លួនឯង។ ក្នុងន័យនេះ យើងកំពុងធ្វើការងារកែទម្រង់ពីរ៖ ទី១ ការកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងបានធ្វើការវាយតម្លៃ រៀបចំ និងត្រូវធ្វើវិសោធនកម្មច្បាប់។ ទី២ គឺបង្កើនប្រសិទ្ធភាពរបស់ CDC។ នោះគឺការបង្កើនទម្ងន់នៅក្នុងការអនុវត្ត។ ត្រូវធ្វើនីតិវិធីមួយចំនួន។ ពេលនេះ មនុស្សកាន់ឯកសាររត់ទៅស្ថាប័ន។ បន្តិចទៀត មិនមានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ។ មនុស្សមកតែមួយកន្លែង ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមអនឡាញ (Online) ឬមួយ(ប្រព័ន្ធអវី)ផ្សេង … (យើង)ត្រូវការការពង្រឹង ការប្រទាក់ក្រឡាគ្នា ការកែសម្រួលនីតិវិធី និងបង្កើត SOP មួយចំនួន ដើម្បីឲ្យស្ថាប័នទាំងអស់ងាយស្រួល … ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង ប៉ុន្តែនៅចំពោះមុខ កិច្ចការទីពីរសម្រាប់ SME ត្រូវធ្វើការងារបន្ទាន់។ (វិបាកនៃ)សង្គ្រាមនិងការបិទព្រំដែន។ យើងចង់ឲ្យផលិតផលក្នុងស្រុករីកឲ្យលឿន។ (ដូចនេះត្រូវជំរុញ)ការចុះឈ្មោះ និងអ្វីៗ ផ្សេងៗ (ដែលពាក់ព័ន្ធ)ឲ្យវារលូន និងមានការគាំទ្រក្នុងកម្រិតមួយ។ យើងត្រូវធ្វើការងារច្រើន។ ប៉ុន្តែការងារដំបូងដែលត្រូវដោះស្រាយ ខ្ញុំគិតថា គឺរឿងចុះឈ្មោះឬការចុះបញ្ជី(SME)។ ការចុះបញ្ជីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)បានសាកល្បង។ យើងនឹងសាកល្បង(អនុវត្តគំរោង)ផលិតផលសាប៊ូ (Pilot Project)…