សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហ​ជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សា អបអរខួបលើកទី ១៤០ នៃទិវាពលកម្មអន្ដរជាតិ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនំាសហជីព, សមាជិក សមាជិកា សមាគមបុគ្គលិក–សិក្សាខ្មែរ និងបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ សរុបចំនួន ៥ ៤០០ នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធាន-បទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ», និង អបអរសាទរការប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី២» ដែលជាអនុសាសន៍រួមគ្នារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង រូបខ្ញុំផ្ទាល់ នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងឆ្នាំ២០២៣ ។ ការប្រារព្ធ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា»…