សុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក “មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ”
អត្ថបទជាភាសាអង់គ្លេស។
Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។ [ផ្ដើមសេចក្តីអធិប្បាយ១] កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។ [ចប់សេចក្តីអធិប្បាយ១] អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ…
ខ្ញុំព្រះករុណាខ្ញុំ សូមបង្គំព្រះតេជព្រះគុណ សមណនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និសិ្សតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត ១ម៉ឺននាក់ ថ្ងៃនេះលេងវង់ធំ។ សូមអបអរសាទរ។(សម្ដេចធិបតីនិយាយលេងពីរឿងសក់ស្កូវ អ្នកមានសក់លាប និងអ្នកអត់សក់លាប) ថ្ងៃនេះ យើងក៏រៀបចំពិធី(ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ៥ថ្ងៃក្រោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរៀបចំយុវជនស្ម័គ្រចិត្ត, ក្រុមវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នា។ ឆ្នាំនេះ (យើង)រៀបចំធំ។ ជាទូទៅ យើងអត់រៀបចំធំ ២ឆ្នាំជាប់គ្នាទេ។ ឆ្នាំទៅ យើងរៀបចំខួបទី ៧០ឆ្នាំ នៃពិធីបុណ្យឯករាជ្យ តែឆ្នាំនេះ គឺខួបទី២០ នៃព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជាការរៀបចំ(ពិធីបុណ្យអុំទូក) ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ ឆ្នាំនេះ…
ឯកឧត្តម លោកជំទាវ សមាជិក–សមាជិកា រាជរដ្ឋាភិបាល;Tan Sri Dato Lim Soon Peng ស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកលោក លឹម ស៊ីងហ្វា ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីនពិភពលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគម ត្រកូលលីននៅកម្ពុជាសមាជិក សមាជិកា ពាណិជ្ជករ ត្រកូលលីនទាំងអស់ជាទីមេត្រី! ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី ១ ក្នុងកម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីពាណិជ្ជករត្រកូលលីនពិភពលោក ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក និង សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នារាត្រីនេះ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរ និងកោតសសើរដល់ អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង លោកអគ្គប្រធាន លីម ស៊ីងហ្វា លោកប្រធាន បណ្ឌិត ឆាយ ស៊ីណាត និងក្រុមការងារទាំងអស់ ដែលបានស្វះស្វែង និងខិតខំប្រឹងប្រែងក្នុងការរៀបចំនូវកម្មវិធីនេះឡើង ដែលមិនត្រឹមតែផ្តល់ឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួន ប៉ុន្តែក៏ជាការផ្សព្វផ្សាយបន្ថែមដល់ធុរជនជាតិ និងអន្តរជាតិ អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលលោក ANTHONY GILL តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ, ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី»។ ខ្ញុំសូមចូលរួមត្រេកអរ ចំពោះសមិទ្ធផលថ្មីសម្រាប់ប្រជាជនកែប។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ បានជួបជាមួយនឹងលោកតា លោកយាយ បងប្អូន អ៊ំ ពូ មីង ក្មួយៗពេលចូលមក អញ្ជើញមកតាំងពីព្រឹកមកពីឆ្ងាយនៅខេត្តកែបយើងនេះ។ កែបដូចជា(មានប្រជាជនប្រមាណ)២ម៉ឺននាក់។ ថ្ងៃនេះមកចង់កន្លះ(នៃប្រជាជនខេត្ត)កែបហើយ ដើម្បីអបអរសារនៅក្នុងសមិទ្ធផលរួមរបស់យើង។ ចូលមកអម្បាញ់មិញសប្បាយចិត្តផង អន់ចិត្តផង។ សប្បាយចិត្តចូលមកជួបអ៊ំគាត់ថាក្មេងជាងរូបថត ក្មេងជាងក្នុងទូរទស្សន៍ ខំតែសប្បាយចិត្ត។ ដើរដល់មុខប្រហែលជា ៥ជំហាន ក្មួយស្រីហៅតា។ គិតទៅ មិនដឹងថាអ៊ំត្រូវឬមួយក្មួយត្រូវទេ។ គិតថាអ៊ំត្រូវចុះ ព្រោះគាត់ថាក្មេង។ ដល់ក្មួយហៅតា ដូចចង់ធ្លាក់ថ្លើមបន្តិច។ ទោះយ៉ាងណាក៏សប្បាយចិត្តនៅថ្ងៃនេះ។ មិនមែនកំហុសក្មួយស្រីទេ ដោយសារភ្លេចលាបសក់។…
ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ម៉ាសាតស៊ូហ្គុ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម,លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ អង្គពិធីទាំងមូល! ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅទីក្រុងគុនមិញដ៏ស្រស់ស្អាតនាពេលនេះ។ កម្ពុជាសូមគាំទ្រមូលបទនៃកិច្ចប្រជុំកំពូល លើកទី៨នេះ ដែលផ្តួចផ្តើមរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលស្របទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារួមរបស់យើងក្នុងការកសាងមហាអនុតំបន់មេគង្គ ប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាប័ន្ន។ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់យើង កាលពីខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហាអនុតំបន់មេគង្គបន្តប្រឈមនឹងបញ្ហានានា ដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ការគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងនិន្នាការគាំពារនិយម។ ទន្ទឹមនឹងនេះ ហានិភ័យផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ ដល់ប្រទេសជាសមាជិកមួយចំនួនក្នុងអនុតំបន់ ព្រមទាំងបានជះឥទ្ធិពលដល់កំណើនសង្គម-សេដ្ឋកិច្ចរបស់យើងផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ប្រទេសនៃមហាអនុតំបន់មេគង្គ បានបន្តបង្ហាញនូវភាពធន់ក្នុង ការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដោយទទួលបានលទ្ធផលផ្លែផ្កាដូចដែលបានរៀបរាប់នៅក្នុង «របាយការណ៍ស្តីពីសមិទ្ធផលថ្មីៗ…
កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មកក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា…