Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតំណាងស្ថានទូតនានាប្រចាំកម្ពុជា!គណៈអធិបតីភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមប្រតិបត្ដិករបោសសំអាតមីន តំណាងដៃគូ អភិវឌ្ឍ អង្គការជាតិ/អន្ដរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ស្ពឺ និងការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនដ៏អធឹកអធម។ ជាដំបូង ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសំដែងនូវអំណរសាទរនូវថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ស្ពឺទាំងអស់ ដែលបានទទួលនូវអគារដ៏ថ្មីស្រឡាងនេះ។ សមិទ្ធផលនេះពិតជាសក្ដិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកោតសរសើរដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រជាការពារ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្ដិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្ដិទី ៧ នឹងបន្ដធ្វើយ៉ាងណាយកចិត្តទុកដាក់ដើម្បីបំរើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ អគារដ៏ថ្មីនេះ ជានិមិត្តរូបនៃភាពកាន់រឹងមាំ ភាពកាន់តែសម្បូរបែប និងទំនើបក្នុងការផ្ដល់សេវា។ នេះជាការឆ្លើយតបទៅនឹងការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងគោលនយោបាយវិមជ្ឈការរបស់យើង គឺផ្ដល់សិទ្ធិទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំ សម្របសម្រួលការងារ ដើម្បីបង្ខិតសេវាជូនដល់ប្រជាពលរដ្ឋ។ អម្បាញ់មិញតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងម្ចាស់ការក្នុងកសាង ទោះបីជាយើងប្រើពេលយូរបន្ដិច ប៉ុន្ដែវាបង្ហាញអំពីសមត្ថភាពនិងការឈានវិវត្តន៍ទៅមុខជាប្រចាំរបស់យើង។ យឺតឬលឿន ៧ឆ្នាំនៃការសាងសង់…
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! មុននឹងចាប់ផ្ដើម ក្នុងឱកាសពិធីបុណ្យខួបលើកទី១៩នៃការឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃទី២៩ តុលា ទួលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រ ជាពលរដ្ឋទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យសិរីវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបរៀងទៅ។ (១) ការជួបជាមួយកម្មករ/ការិនី គិតពីខែឧសភាជាកម្មវិធីទី៩ គិតពីក្រោយបោះឆ្នោតជាកម្មវិធីទី៧ ខ្ញុំមានកិត្តិយសនិងសេចក្ដីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពិធីព្រឹកនេះ ដែលមានការចូលរួមពីបងប្អូនជាង ១៨០០០នាក់ ដែលបានអញ្ជើញមកជួបជុំថ្ងៃនេះ។ គិតពីខែ៥ គឺកម្មវិធីទី៩ ដែលខ្ញុំបានជួបជាមួយបងប្អូនកម្មករ កម្មការិនី ប្រធានរដ្ឋបាល និងប្រធានក្រុម តែបើក្រោយបោះឆ្នោតគឺកម្មវិធីទី៧ ដែលយើងបានជួបគ្នា។ នៅទីតាំងនេះក៏ជាលើកទី២ហើយ។ ថ្ងៃនេះទេវតាក៏ជួយប្រោះព្រំត្រជាក់ត្រជុំបន្តិចព្រឹកមិញ។ ព្រឹកឡើងឮសូរផ្គរ ស្មានតែមកកម្មវិធីមិនបាន។ អរគុណចំពោះការរៀបចំនិងការចូលរួមរបស់បងប្អូនយើង … អរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររៀបចំសហការជាមួយក្រុមហ៊ុន…
(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា សភា សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រលាញ់រាប់អានបងប្អូនខាងបុគ្គលិក គ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលមានវត្តមាននៅទីនេះ (១) មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ “តេជោសន្ដិភាព” ដែលជាគម្រោងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះបានជោគជ័យ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ តេជោសន្ដិភាព គឺជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានរហូតទៅដល់ជិតមួយម៉ឺនគ្រែ ហើយមានបំពាក់គ្រឿងបរិក្ខារទំនើបកម្រិតស្ដង់ដាអន្តរជាតិ។ អម្បាញ់មិញ (ពេល)ចូលមក ក៏បានឃើញនៅក្នុងបដា មានដាក់រូបមួយចំនួនទាក់ទងនឹងការបំពាក់។ យើងមិនទាន់បំពាក់ពេញទាំងអស់ទេ។ យើងដើរជាជំហានៗ។ ការរៀបចំបើកនេះគឺក្នុងគោលដៅដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែល្អ។ សមិទ្ធផលថ្ងៃនេះ នឹងចូលរួមពង្រឹងគុណភាពនិងវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាព សុខុមាលភាពសាធារណៈស្របតាមពាក្យស្លោក “មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាព” ផងដែរ។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ…
ជាបឋម ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។ ជាការពិតណាស់ ពិភពលោកមិនបានឃើញគំនិតផ្តួចផ្តើមជាសកលដ៏អស្ចារ្យបែបនេះក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកម្ល៉េះ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, សមាហរណកម្មតំបន់ និងសកលលោក, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំនេះ និងអនុវត្តភាពជាអ្នកដឹកនាំជាសកល។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! អស់មួយទស្សវត្សរ៍កន្លងមកនេះ បច្ចេកវិទ្យាឌីជីថលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចពិភពលោក និងសង្គមឱ្យកាន់តែទូលំទូលាយ ដែលនាំឱ្យយើងកាន់តែជិតស្និទ្ធ និងមានភាពពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាមួយនឹងឌីជីថលូបនីយកម្ម ការទទួលបានសន្ទុះក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗគ្រប់វិសាលភាព សេដ្ឋកិច្ចឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចឌីជីថលសកលមានតម្លៃ ១៤,៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០,៨ ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ប្រទេសជាច្រើន រួមទាំងប្រទេសនៃបណ្តាញក្រវាត់ និងផ្លូវ កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចឌីជីថល ផ្តល់នូវឱកាសពិសេសមួយ…
ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។ ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំបន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ និងហាត់ការមួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ…
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។ [ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១] (១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពនៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា…
ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល។ ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។ នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ…
ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី! រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទងនិងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់…
ផ្ញើជូន ជនរួមជាតិទាំងអស់ជាទីមេត្រី ជាពិសេសជូនដល់បងប្អូនជនរួមជាតិខ្មែរដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែល ដែលភាគច្រើនជានិស្សិតដែលកំពុងសិក្សានៅទីនោះ ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាបានជ្រាប នៅថ្ងៃទី៧ ខែតុលា ២០២៣ នេះ គឺមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់ ទាំងសងខាង។ បច្ចុប្បន្នយើងមានប្រជាពលរដ្ឋរបស់យើងខ្មែរជាង ៤៥០ នាក់ ដែលកំពុងរស់នៅទីនោះ ភាគច្រើនជានិស្សិតកំពុងតែសិក្សា។ កិច្ចការងារនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់តាំងពីស្ថានភាពដែលផ្ទុះមក ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេស រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្ដិសុខរបស់យើង ធ្វើការទាក់ទងជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ដើម្បីខិតខំធ្វើយ៉ាងណាខិតខំជួយប្រជាពលរដ្ឋយើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះឲ្យបានល្អ ដើម្បីថែរក្សានូវសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់។ កិច្ចការងារនេះ គឺយើងបានតាមដានជាប់ជាប្រចាំ និងសម្របសម្រួល ហើយខ្ញុំផ្ទាល់ក៏បានទាក់ទងផ្ទាល់ជាមួយប្អូនៗជានិស្សិតដែលកំពុងនៅទីនោះមួយចំនួន ហើយក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រីការបរទេស ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម និងស្ថាប័នចារកិច្ចរបស់យើងក៏បានធ្វើការជាមួយអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយនិស្សិតយើង និងបងប្អូន ដែលកំពុងរស់នៅទីនោះ។ អញ្ចឹង ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដែលមានវត្ដមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗ ក្មួយៗ ជានិស្សិត ដែលកំពុងរៀននៅទីនោះ សូមព្យាយាមរក្សានូវសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពច្របូកច្របល់ អញ្ចឹងត្រូវធ្វើយ៉ាងណាព្យាយាមខិតខំនៅក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងទីតាំងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ រាជរដ្ឋាភិបាលនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយខិតខំឲ្យអស់លទ្ធភាព និងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង…