ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “សំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឺទ្ធសភា សភា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយសជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» ដែលបានសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាពេលនេះ។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន គឺជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» ខណៈដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម គឺជា «ឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ», បានឆ្លុះបញ្ចាំងតាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន ដោយលើកស្ទួយការប្រើប្រាស់ និផលិតកម្មក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពប្រជាជន ដោយបង្កើតការងារ និងជំនាញ, ការជំរុញនវានុវត្តន៍ ដោយចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង…

