សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិកាអនាគតអាស៊ាន លើកទី ៣
ឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង, ឯកឧត្តមនាយករដ្ឋមន្ត្រី, អគ្គលេខាធិការអាស៊ាន លោកជំទាវ, លោក, លោកស្រី! ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ជូនចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងវេទិកាអនាគតអាស៊ានលើកទី ៣ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ ក្នុងរយៈពេលដ៏ខ្លី, វេទិកាអនាគតអាស៊ាន បានក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ លើបញ្ហាប្រឈមចម្បងៗ ដែលតំបន់របស់យើង និងពិភពលោកទាំងមូល កំពុងជួបប្រទះ។ វេទិកានេះអនុញ្ញាតឱ្យយើងវាយតម្លៃ លើបញ្ហាដែលយើងកំពុង ប្រឈមចំពោះមុខ និងស្វែងរកផ្លូវដើរទៅមុខ ប្រកបដោយភាពជាក់ស្តែងនិយម តាមរយៈ កិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នា។ ការកំណត់មូលបទនៃវេទិកា «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព ប្រជាជនជាស្នូល» ពិតជាចំពេល និងមានភាពចាំបាច់ណាស់។ ដើម្បីពិភាក្សាអំពីអនាគត, ជាដំបូង, យើងត្រូវវាយតម្លៃ ឱ្យបានច្បាស់លាស់ អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចការពិភពលោក ដែលជះឥទ្ធិពលដល់សន្តិភាព, សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ, ខ្ញុំយល់ស្របជាមួយនឹងការវាយតម្លៃរបស់ ឯកឧត្តម…

