Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលជាវឌ្ឍនភាពថ្មីមួយទៀត នៅក្នុងដំណើរនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការបោះជំហានទៅមុខប្រកប ដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមផ្តល់ធាតុចូល និងសហការរៀបចំយុទ្ធសាស្រ្តជាតិនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រាកដនិយម និងអាចអនុវត្តទៅបាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាការពិត សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»…
ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។ ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ។ ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក…
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖ ១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ – គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។ (ខ្ញុំមានការភ្ញាក់ផ្អើលដែរ ព្រោះធ្លាប់ឃើញគាត់និយាយតាមហ្វេសប៊ុកថា គាត់ហ៊ានប្រយុទ្ធជាមួយថៃមិនខ្លាចស្លាប់ទេដើម្បីទឹកដី។ ប៉ុន្តែដល់ពេលខ្ញុំផ្តល់ឱកាសអោយគាត់អាចបង្ហាញសមត្ថភាពរឿងទឹកដី ដោយមិនចាំបាច់ប្រយុទ្ធគ្នាដោយអាវុធផង និងមានការធានាសុវត្ថិភាពអោយគាត់ទៀត បែរជាគាត់មិនហ៊ាន ដោយលើកហេតុផលថាខ្លាចនេះ ឬខ្លាចនោះទៅវិញ។ ចុះទម្រាំចូលសមរភូមិប្រយុទ្ធជាមួយគ្រាប់កាំភ្លើងដូចគាត់ធ្លាប់បាននិយាយ ដោយមិនមានការធានាអាយុជីវិតផងនោះ តើគាត់ហ៊ានដូចនិយាយដែរឬទេ?) ២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ – គាត់និយាយ (ឬបង្ហើប) ថា…
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។ សូមជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦។
សូមអរគុណ! ឯកឧត្តម រ៉េជីប ថាយយីប អ៊ែរដឺវ៉ាន់ (Recep Tayyip Erdoğan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ដែលបានអញ្ជើញខ្ញុំ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចនៅនៃទីក្រុងអ៊ីស្តង់ប៊ុលដ៏ស្រស់ស្អាត និងបានផ្ដល់ឱកាសឲ្យយើងបានជួបពិភាក្សាការងារគ្នាប្រកបដោយអត្ថន័យ និងផ្លែផ្កានៅថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណជ្រាលជ្រៅផងដែរ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ ដែលបានផ្តល់ជូនខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងរបស់តួកគីយ៉េ និងការពង្រឹងអត្តសញ្ញាណជាតិ និង ស្វ័យភាពជាយុទ្ធសាស្ត្រ ព្រមទាំងតួនាទីកាន់តែសំខាន់របស់តួកគីយ៉េ នៅក្នុងកិច្ចការតំបន់ និងសកល។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយលក្ខណៈស្ថាបនារបស់តួកគីយ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាគួរឱ្យកោតសរសើរ។ កាលពី៨ឆ្នាំមុន ក្នុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ដែលជាកាលនោះជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគីយ៉េ ដោយបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺជាការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។…
សូមអរគុណ ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ជាបឋម ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏រស់រវើក នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Aliyev រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសអាស៊ែបៃហ្សង់ ហើយសូមសម្តែងនូវការអបអរសាទរចំពោះការបន្តធ្វើជាប្រធានសន្និសីទ CICA សម្រាប់ឆ្នាំ ២០២៦-២០២៨។ ខ្ញុំក៏សូមកោតសរសើរផងដែរចំពោះប្រធាន និងលេខាធិការដ្ឋាន CICA ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អប្រសើរ។ កម្ពុជាក៏សូមសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានក្លាយជា រដ្ឋសមាជិកនៃសន្និសីទ CICA។ ការចូលរួមរបស់ឡាវក្នុងនាមជារដ្ឋសមាជិក នឹងពង្រឹងបន្ថែមទៀត នូវភាពជាតំណាង បរិយាបន្ន និងភាពស្វាហាប់នៃសន្និសីទរបស់យើង។ កម្ពុជាក៏សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះអគ្គលេខាធិការថ្មីនៃសន្និសីទ CICA។ យើងជួបជុំគ្នានៅចំពេលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា ជម្លោះអូសបន្លាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ឧក្រិដ្ឋកម្មឆ្លងដែន…
មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាល័ក្ខណវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខ័ណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។ នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩។
សូមអរគុណ ឯកឧត្តមប្រធានាធិបតី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណ ក្នុងនាមគណៈប្រតិភូកម្ពុជា ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការអញ្ជើញរបស់ឯកឧត្ដមមកខ្ញុំ ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី២ នៅទីក្រុង បាគូ (Baku) និងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃនេះ។ យើងបានជួបពិភាក្សាការងារនាព្រឹកនេះ ដូចដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង ដោយយើងបានពិភាក្សាអំពីវិស័យនានាដែលយើងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នា នេះ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។ ខ្ញុំយល់ស្របជាមួយឯកឧត្តមប្រធានាធិបតីថា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង ៣០ឆ្នាំមកហើយ។ យើងក៏ធ្លាប់មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤ ដែលបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ។ ដូច្នេះ ខ្ញុំមានទំនុកចិត្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ យើងអាចធ្វើការរួមគ្នាដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។ ជាឧទាហរណ៍ យើងបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងបង្កើតក្រុមការងារពាណិជ្ជកម្មរួម ដើម្បីអនុវត្ត និងឯកភាពលើវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យការពារជាតិ សន្តិសុខ និងការអប់រំផងដែរ។ សម្រាប់កម្រិតពហុភាគី យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ កន្លងមក កម្ពុជាក៏បានគាំទ្រអាស៊ែបៃហ្សង់…
ឯកឧត្ដម Mikayil Jabbarov, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូលជាទីមេត្រី! ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម Mikayil Jabbarov គណៈប្រតិភូជាន់ខ្ពស់អាស៊ែបៃហ្សង់ ធុរជន និងវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសទាំងពីរ និងសភាពាណិជ្ជកម្ម ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានយ៉ាងកុះកររបស់ថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់នាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់វិស័យឯកជន លើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍សកលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលការណ៍នេះ បាននិងកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ កម្ពុជា និងអាស៊ែបៃហ្សង់ បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ឧត្តមភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក ខណៈដែលទំនាក់ទំនងទ្វេភាគីរបស់យើងកំពុងមានសម្ទុះយ៉ាងល្អប្រសើរ ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ខ្ញុំសូមរំលឹកឡើងវិញនូវទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។ អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់។ ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖ ១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ៖ ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក…