សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ ខ្នង សរុប ៥៥ បន្ទប់ នៅវិទ្យាល័យទ្រៀល, តាំងគោក, ខេត្តកំពង់ធំ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស, លោកគ្រូ អ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស,លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» នាពេលនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ជាលើកទី១ ដែលបានមក “តាំងគោក” ខេត្តកំពង់ធំ អរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅ។ ព្រឹកមិញនេះ ចូលមកបានជួបជាមួយលោកអ៊ំពូមីង បងប្អូនអ្នកតាំងគោក​។ អរគុណ(ចំពោះការថើប)មួយខ្សឺតព្រឹកមិញ។ (មានអារម្មណ៍ថា)ឡើងកម្លាំង។ ឱ្យតែជួបគ្រប់កន្លែងហ្នឹង តែងតែសួរ ប៉ុន្តែព្រឹកមិញមានអ៊ំម្នាក់ថានៅក្មេងនៅឡើយ។ វាចៃដន្យថាថ្ងៃនេះកុំឱ្យពាក់អាវប្រផេះ មើលទៅ(ត្រូវនឹង)សក់ស។ ដល់តែទាញមក អាវពណ៌នេះស្រដៀងប្រផេះដែរ។ ក្មួយៗ បានងើបមើលពីចម្ងាយ …ថ្ងៃមុន ទៅចែក(ពូជស្រូវ)នៅបាត់ដំបង…