សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែងទូទាំងប្រទេស រៀបចំនៅក្នុងមន្ទីរពេទ្យបាធាយ, ស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលលោក/អ្នកគ្រូ ក្មួយសិស្សានុសិស្ស លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់នូវ សមិទ្ធផលនៅពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែងនៅទូទាំងប្រទេស នាពេលនេះ។ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើនឹករលឹក ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស បុគ្គលិកសិក្សា កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សី ចំពោះវឌ្ឍនភាពថ្មីមួយទៀត នៃការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា។ តាមរបាយការណ៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុកទាំង ៦១ កន្លែង ត្រូវបានកែលម្អជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបានបំពាក់ឧបករណ៍បរិក្ខារតាមបច្ចេកទេស ដើម្បីបម្រើសេវាសុខាភិបាលជូនពលរដ្ឋកាន់តែល្អប្រសើរ និងពេញលេញ ស្របតាមពាក្យស្លោក «មិនទុកឱ្យពលរដ្ឋតែម្នាក់មិនបានទទួលការថែទាំសុខភាពនោះទេ»។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាល…