សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែងទូទាំងប្រទេស រៀបចំនៅក្នុងមន្ទីរពេទ្យបាធាយ, ស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលលោក/អ្នកគ្រូ ក្មួយសិស្សានុសិស្ស លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់នូវ សមិទ្ធផលនៅពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែងនៅទូទាំងប្រទេស នាពេលនេះ។ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើនឹករលឹក ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស បុគ្គលិកសិក្សា កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សី ចំពោះវឌ្ឍនភាពថ្មីមួយទៀត នៃការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា។ តាមរបាយការណ៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុកទាំង ៦១ កន្លែង ត្រូវបានកែលម្អជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបានបំពាក់ឧបករណ៍បរិក្ខារតាមបច្ចេកទេស ដើម្បីបម្រើសេវាសុខាភិបាលជូនពលរដ្ឋកាន់តែល្អប្រសើរ និងពេញលេញ ស្របតាមពាក្យស្លោក «មិនទុកឱ្យពលរដ្ឋតែម្នាក់មិនបានទទួលការថែទាំសុខភាពនោះទេ»។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាល…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្ធបទ «កីឡាដើម្បីឯកភាពជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ,កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី, ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្ធបទ «កីឡាដើម្បីឯកភាពជាតិ» នាពេលនេះ។ ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្ដួចផ្ដើមប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពី រាជធានី-ខេត្ត ទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងបណ្តុះបណ្តាលស្មារតី ឆន្ទៈ និង​សាមគ្គីភាពនេះម្យ៉ាង។ ម្យ៉ាងទៀត ក៏ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសវិសាលរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន សុខដុមនី និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។ បន្ថែមលើការវាស់ស្ទង់សមត្ថភាព និងដុសខាត់ស្មារតីអត្តពលិកទូទាំងប្រទេស ការរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក៏មានគោលបំណងសំខាន់មួយទៀតគឺត្រៀមលក្ខណៈសម្បត្តិឲ្យ​បាន​រួចរាល់ និងកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួម ក៏ដូចជាជួយរៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ៖ ១.…

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេក ទេសនិងវិជ្ជាជីវៈកម្រិត៣»

– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ គ្រឹះស្ថានសិក្សានានា,– មាតាបិតា អាណាព្យាបាល និងក្មួយៗជាបេក្ខជននិទ្ទេស A ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ទាំង ២ ០៤៤ នាក់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ដែលជាជំនួបលើកទី១២ រាប់ចាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ផ្អែកលើគោលការណ៍ «អ្នកចេះ គឺជាប់»។ ការរៀបចំពិធីជួបសំណេះសំណាលនៅថ្ងៃនេះ ជាការបន្តការជួបជុំ និងការលើកទឹកចិត្តដល់ក្មួយៗសិស្សជាប់និទ្ទេស A ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ ២០១៤, និងក្រោយៗមក…

សន្និសីទសារព័ត៌មានរួម រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត​ និងឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សូមអរគុណ ឯកឧត្តមប្រធានាធិបតី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណ ក្នុងនាមគណៈប្រតិភូកម្ពុជា ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការអញ្ជើញរបស់ឯកឧត្ដមមកខ្ញុំ ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី២ នៅទីក្រុង បាគូ (Baku) និងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃនេះ។ យើងបានជួបពិភាក្សាការងារនាព្រឹកនេះ ដូចដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង ដោយយើងបានពិភាក្សាអំពីវិស័យនានាដែលយើងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នា នេះ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។ ខ្ញុំយល់ស្របជាមួយឯកឧត្តមប្រធានាធិបតីថា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង ៣០ឆ្នាំមកហើយ។ យើងក៏ធ្លាប់មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤ ដែលបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ។ ដូច្នេះ ខ្ញុំមានទំនុកចិត្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ យើងអាចធ្វើការរួមគ្នាដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។ ជាឧទាហរណ៍ យើងបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងបង្កើតក្រុមការងារពាណិជ្ជកម្មរួម ដើម្បីអនុវត្ត និងឯកភាពលើវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យការពារជាតិ សន្តិសុខ និងការអប់រំផងដែរ។ សម្រាប់កម្រិតពហុភាគី យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ កន្លងមក កម្ពុជាក៏បានគាំទ្រអាស៊ែបៃហ្សង់…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) បាត់ដំបង

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជា​​មានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ  បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីសរុប ២០០១ អង្គ/នាក់ ក្នុងនោះស្រ្តី ១២៥១, ស្រ្តីច្រើនជាង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ដែលជាពិធីអបអរសាទរចំពោះលទ្ធផលនៃការខិតខំព្រឹងប្រែងរបស់និស្សិតជ័យលាភីទាំងអស់។ ម្យ៉ាងនិងម្យ៉ាងទៀត ក៏ជាពិធីទទួលស្គាល់នូវការប្រឹងប្រែងចូលរួមរបស់សាកលវិទ្យាល័យជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការបណ្តុះបណ្តាល អប់រំយុវជនកម្ពុជាឱ្យមានទាំងចំណេះដឹង ជំនាញ សីលធម៌ វិជ្ជាជីវៈ និងវិន័យ និងជួយពូនជ្រំមូលធនមនុស្សក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច នីតិសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្ម ទេសចរណ៍ មនុស្សសាស្ត្រ កសិកម្ម អភិវឌ្ឍន៍ជនបទ សិល្បៈ និងភាសាបរទេស សម្រាប់បំពេញតម្រូវការទីផ្សារការងារកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) បានចូលរួមចែកសញ្ញាបត្រសាកលវិទ្យាល័យ UME  ច្រើនដង ច្រើនកន្លែង និងច្រើនជ័យលាភី ខ្ញុំគិតថា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម ឯកអគ្គរាជទូត អគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និង និស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ថ្ងៃល្អមួយ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ២ ខ្នង, និង ពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាឱកាសនេះ ។ យើងពិតជាមានមោទនភាព ដោយសារយើងទទួលបានធនធានមនុស្សបន្ថែម សម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ។ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះនិស្សិតជ័យលាភី ដែលបានខិតខំ, អត់ធ្មត់, ឆ្លងកាត់ការសិក្សា រហូតទទួលបានជោគជ័យគួរជាទីមោទនៈ នាពេលនេះ ។ សមិទ្ធផលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ប្អូនៗ ក្នុងការចូលរួមថែរក្សាសុខភាព និង ការពារជីវិតរបស់ប្រជាពលរដ្ឋ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ភារធារីស្ថានទូតចិនប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សលោកយាយ លោកតា អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ជាមួយឯកឧត្តម ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផ្លូវលេខ១០ សាងសង់លើតម្រាយផ្លូវនិងភូមិសាស្ត្រក៏លំបាក (ខ្ញុំក៏មានការ)សប្បាយរីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំចាំ (កាលពី)មួយឆ្នាំជាងមុន ខែ៥ បានមកសម្ពោធនៅកន្លែងនេះដែរ គឺសមិទ្ធផលនៅវិទ្យាល័យប្រមោយ។ កាលនោះមុនសង្គ្រាម សក់ខ្មៅ។ ឥឡូវប៉ះគ្នាមួយប្រាវពីរប្រាវទៅ សក់ស។ អម្បាញ់មិញ មើលរូបថតទៅ កាលបើកការដ្ឋានសាងសង់ឆ្នាំ២០២០…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ឧទ្ទេសាចារ្យ អាចារ្យ–អាចារិនី លោកយាយ លោកតាអង្គពិធីទាំងមូល  ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស លើកទី១១» ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥, ព្រមទំាងដើម្បីវាយតម្លៃសមិទ្ធកម្ម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ, កំណត់វិធានការ  ដោះស្រាយ និងផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំង សីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនានៅកម្ពុជា ។ ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស ជារៀងរាល់ឆ្នាំនេះ, បានកំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក  «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង ។ អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង…

(ហ្វេសប៊ុក) សារពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការផ្អាកការរុះរើសាលាដូង

ខ្ញុំបានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន៖ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល…

សុរន្ទកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត​កណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…