ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

FN ៖ ក្នុងរយៈពេល១១ខែ ​ឆ្នាំ២០២៤នេះ ​ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ​ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។ យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេទ័ពជើងទឹកអាមេរិក ប្រកាស​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅ​រសៀល​ថ្ងៃ​ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា និងមេទ័ពជើងអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ​ការ​ពេញចិត្តចំពោះការវិវឌ្ឍន៍លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ព្រមទាំងប្រកាសលើក​កម្ពស់​ឱ្យ​កាន់តែស៊ីជម្រៅ។ ក្នុងជំនួបនេះលោកមេបញ្ជាការ បានជម្រាបសម្តេចមហាបវរធិបតីថា ដំណើរ​ទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការ​បន្ត​កិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេស​កិច្ច​សហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវាចម្បាំងរបស់អាមេរិក USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចត​អស់រយៈ​ពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការ បានប្តេជាជំរុញកិច្ច​សហ​ប្រតិ​បត្តិ​ការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាម​រយៈ​ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និង​ឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែល​នេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយ​តម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​រវាង​កម្ពុជា-អា​មេ​រិក ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​ដំណើរទស្សន​កិច្ច​របស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។ តាមរយៈដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savan​nah នេះ សម្ដេចមហាបវរធិបតីជឿជាក់ថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីលើកម្ពស់ការផលិត និងភាពប្រកួតប្រជែង

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីលើកម្ពស់ការផលិត និងភាពប្រកួតប្រជែង។ ការសម្រេចនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាឱ្យថ្នាក់ដឹកនាំសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដឹកនាំដោយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពរាយការណ៍​ជូន​សម្ដេចមហាបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែល​បច្ចុប្បន្ន​បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុន​វិនិយោគ​សរុបជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានជាង ២,៧០០​កន្លែង ដែលក្នុងនោះមានជាង ១,៩០០នាក់ គឺជាកម្លាំងពលកម្ម​ក្នុង​ស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវ​ការ​នៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាង​មួយ​ចំនួន​ផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុម​ហ៊ុន​​ផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការកោតសសើរ និង​វាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគម​ឧស្សា​ហ​កម្ម​ស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ច​កម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការ​ផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោល​នយោ​បាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានា​ដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quayគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និងអង្គពិធីទាំងមូលជាទីមេត្រី!​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិ​វឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។ [ចប់សេចក្តីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ…

សុន្ទរកថា និងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…

សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី១១ ខេត្តកំពត

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត​(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ​ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។ (១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤

អរគុណណាស់លោកជំទាវ ចម និម្មល សុន្ទរកថាវែងយ៉ាងម៉េច នៅពេលដែលលោកជំទាវ ចម និម្មល អានអត់វែងទេ លឿនណាស់។ ល្បឿនគាត់និយាយដូចយើងចាក់ឌីសអញ្ចឹង។ ដាក់គុណនឹង២ ឬគុណនឹង៤ ហើយអត់ភ្លាត់ទេ។ សូមអរគុណណាស់។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំកម្ពុជាគណអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ និងបងប្អូននៃបណ្តាវិស័យឯកជនទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធ    «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤, ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។    ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង តំណាងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេល អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដ៏មានសារៈសំខាន់នេះ ។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងធ្វើទំនើបកម្ម និង នវានុវត្តន៍ នូវព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ថ្លែងក្នុងពិធីបើក «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ ឆ្នាំ២០២៤

សូមថ្វាយបង្គំសម្តេចព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ គ្រប់ឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ បញ្ញវ័ន្តឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្រ្តីរាជការឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង មេបញ្ជាការ មេបញ្ជាការរងនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការ-អន្តរជាតិអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាតំណាងគ្រប់និកាយសាសនា សិស្ស និសិ្សត បងប្អូន កូន ក្មួយ និងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ខ្ញុំ  មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានប្រារព្វធ្វើឡើងក្នុងន័យជាការប្រកាសផ្សព្វផ្សាយជាឱឡារិក…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យា​ល័យវិទ្យាសាស្រ្តសុខាភិបាល

ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិតំណាងដៃគូអភិវឌ្ឍន៍សមាជិក សមាជិកា អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង«ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពពលរដ្ឋជំនាន់ក្រោយ។ យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារទំាងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ថែមទំាងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល​តាមវិធីសាស្រ្តរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងទាន់សម័យ ជាការគិតគូររយៈពេលវែង អម្បាញ់មិញ មិនត្រឹមតែគ្រោងបុកគ្រឹះទេ គឺគ្រោងពង្រីករួចទៅហើយ។ អញ្ចឹងផែនការគឺគិត២ជំហានរួចទៅហើយ។ សេវាសុខាភិបាលសំខាន់សម្រាប់ប្រជាពលរដ្ឋយើង។…

សុន្ទរកថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) និងជាអភិបាលរដ្ឋ    សហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនសាសនិកអ៊ិស្លាម និងអង្គពិធីទាំងមូល ជាទីមេត្រី! Salamalekum! [ផ្ដើមសេចក្ដីអធិប្បាយ] First, I would like to begin by a warm welcome to our friends from 20 countries, to join the 20th Assembly of RISEAP in Cambodia. Cambodia, this…