ទីភ្នាក់ងារអង្គការសហប្រជាជាតិ​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន

Facebook សម្ដេចធិបតី ៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន ។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចបវរធិបតីក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។ ក្នុងឱកាសនេះដែរ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​…

រាជរដ្ឋាភិបាល​កំណត់​យក​វិស័យ​អាទិភាព​ចំនួន៣ អនុវត្តន៍ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគខេត្ត៤ នៅភូមិភាគឦសាន

FN ៖ រាជរដ្ឋាភិបាលបានកំណត់យក​វិស័យ​អាទិភាព​ចំនួន៣ ក្នុងការជំរុញលើការវិ​និយោគបន្ថែម។ វិស័យអាទិភាពចំនួន៣នោះរួមមាន វិស័យកសិកម្មកសិ-ឧស្សាហកម្ម និងទេសចរណ៍។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ឲ្យអនុវត្តន៍ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ គឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមធាតុចូល និងការពិគ្រោះយោបគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ, ព្រមទាំងភាគីជាច្រើននៃវិស័យឯកជន ក៏ដូចជាប្រជាសហគមន៍។ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចថា «កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន៣រួមមាន៖ គឺកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទាន (ធនធាន) ដែលមានស្រាប់ របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាង ទូលំទូលាយពីរាជរដ្ឋាភិបាល។ កម្មវិធីពិសេសនេះបានគូសបញ្ជាក់យ៉ាងច្បាស់ នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាល អាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ»។ ខេត្តទាំងបួននៅភូមិភាគឦសាន ក្នុងប្រទេសកម្ពុជារួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាខេត្តមានសក្តានុពល ក្នុងន័យថា…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ”

ឯកឧត្ដម​ លោក​ជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា រដ្ឋសភា​ សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងអង្គពិធីជាទីមេត្រី ថ្ងៃនេះ ខ្ញុំជាសេចក្ដី​​រីករាយ​ ដែលបាន​មក​ចូលរួម ​នៅក្នុងពិធី ​“សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​​អាកាសមរតក​តេជោ​​”  មាន​ទីតាំង​ស្ថិត​​នៅ​​ចំណុច​ប្រសព្វ​រវាង​​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន,  មហា​​វិថី​កង​យោធពល​​ខេមរភូមិន្ទ និងមហាវិថី​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​មូលដ្ឋានខណ្ឌ​មានជ័យ និង​ខណ្ឌ​ចំការមន នៃរាជធានីភ្នំពេញ បន្ទាប់​ពី​​យើង​បាន​បើក​ការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទោះបី​ថ្ងៃនេះ យើង​ទើបតែ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ជាក់ស្ដែង យើង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​បណ្ដោះអាសន្ន​នូវ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូបវន្ត​ក្នុង​​គម្រោង ​ដែល​បាន​ស្ថាបនា​រួច​ជា​បន្តបន្ទាប់ រួមមាន៖ ​​(លើក​ទី ​១) ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ជាន់ទី ២ កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ និង (លើកទី ២) ដាក់​ឱ្យ​ប្រើប្រាស់​ ស្ពាន​អាកាស​​ជាន់ទី ១​​…

សុន្ទរកថានិងសង្កថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម

សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ ឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត  អនុព័ន្ធយោធា សេនានុព័ន្ធយោធា តំណាងអង្គទូត នៃបណ្តាប្រទេសនានា គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហានថ្នាក់ដឹកនាំយោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ​ និងអង្គពិធីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិន-ផែរាម» ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។​ [ផ្ដើមសេចក្ដីអធិប្បាយ១] ពិធីសម្ពោធថ្ងៃនេះ ប្រារព្ធឡើងក្នុង​ពេលប្រហែលជាពីរសប្ដាហ៍ទៀត មុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ឯកឧត្តមប្រ​ធានាធិបតី ស៊ី ជីងភីង នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតផ្លូវការទៅលោក Donald J. Trump ប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។ ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។ ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ…

សុន្ទរកថានិងសង្កថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានាស្រុកព្រៃនប់

ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល​; គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជាការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស, និងអង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធអគារសិក្សា,  អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ  ខេត្តព្រះសីហនុ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ-បណ្ឌិត ។ [ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១] (១) ខេត្តព្រះសីហនុត្រូវកសាងធនធានមនុស្ស ត្បិតជាខេត្តសេដ្ឋកិច្ចកំពង់ផែធំ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តធ្វើបទបង្ហាញ ទាក់ទងនឹងការកសាង​សាលានេះ ដែលខុសពីសាលាផ្សេងៗសឹងតែនៅទូទាំងប្រទេស។ អគារទាំងអស់នេះ នៅលើទីតាំងចាស់ តែអគារថ្មីទាំងអស់។ កន្លងទៅ បើសិនជារបៀបបែបនេះ ទាល់តែយើងបង្កើតទីតាំងថ្មី យើងសង់ថ្មី។ បើទីតាំងចាស់ ភាគច្រើនយើងធ្វើអគារមួយឬពីរ និងជួសជុលខ្លះ តែកន្លែងនេះ យើងវាយអគារចាស់ចោលធ្វើថ្មីតែម្ដង។ ហាក់ដូចជាសាលាថ្មី​ ទីតាំងចាស់។ សមិទ្ធផលមិនមែនមួយអគារឬពីរអគារទេ បូកទៅគឺច្រើន​។ សូមអបអរសាទរ។…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥

អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា; ឯកឧត្តម Tan Sri Dato’ (Dr.) Johari Bin Abdul ប្រធាន​រដ្ឋសភានៃប្រទេស ម៉ាឡេស៊ី ឯកឧត្តម Dato’ Ahmad Azam Abdul Rahman បេសកជនពិសេស ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្តាប្រទេសនានាប្រចាំកម្ពុជា, គណៈអធិបតី  ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៃអង្គពិធីទាំងមូល និងបងប្អូនខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេសជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២​៥​  រៀបចំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ ដែលពិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងទៅ តែត្រូវបានខកខាន ៣…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រ​ធាន​បទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌និងទេសចរណ៍ធម្មជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទី-មេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៩ ដែលបានកំពុងប្រព្រឹត្តទៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មានវ័យចំណាស់ជាងគេមួយនៅកម្ពុជា និងជាទឹកដី «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដ៏មានអត្ថន័យជ្រាលជ្រៅ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ថ្ងៃនេះ អាកាសធាតុល្អ។ កន្លងទៅ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) ប្រើ​ហ្វេសប៊ុកជាមធ្យោបាយទទួលព័ត៌មាន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋ ខ្ញុំមានសេចក្ដី​សោមនស្សរីករាយបានមកចូលរួមក្នុងកម្មវិធីសម្ពោធ​សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព​ ក្រុងតាខ្មៅ ថ្ងៃនេះ … កាលពីថ្ងៃ១៥ ខែកញ្ញា ខ្ញុំបានចុះទៅ … ឃើញតាមសំណើតាមហ្វេសប៊ុកមក។ ឃើញក្មួយៗ ឡើងធ្វើវេទិកា​សាធារណៈស្នើសុំ។ ក៏ចុះទៅមើល។ បានផ្ដល់ការសាងសង់អគារនៅទីនោះ​។ តាមហ្វេសប៊ុកដដែល ឃើញលោកគ្រូចូលខម្មិនថា សម្ដេចនៅក្រុងតាខ្មៅមានវិទ្យាល័យមួយទៀត វិទ្យាល័យ ហ៊ុន សែន សេរីភាព។ ថ្ងៃ២០(កញ្ញា) បានអោយឯកឧត្តម ខេង សុមេធ ចុះទៅមើល ក៏សម្រេចសង់(អគារ)មួយខ្នង ៣០បន្ទប់ ៣ជាន់ នឹងជួសជុល(ផ្សេងៗទៀត)។ កន្លងទៅ សម្ដេចតេជោក៏ធ្លាប់ប្រើ​ហ្វេសប៊ុកជាមធ្យោបាយមួយ(ក្នុងការទាក់ទងក្តាប់និងដោះស្រាយសំណូមពរ)។ ឥឡូវ ខ្ញុំក៏ប្រើដើម្បីឆ្លើយឆ្លង។ ខ្ញុំបានទទួលព័ត៌មានច្រើន…

សុន្ទរកថា និងសង្កថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ”

{Text} ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស និង អង្គសន្និបាត  ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ អង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារ ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី នៃក្រសួងមុខងារសាធារណៈ ពិតជាបានចូលរួមពិភាក្សា  ផ្លាស់ប្ដូរយោបល់ អំពីទិសដៅការងារបន្ត និង ស្វែងយល់កាន់តែច្បាស់ អំពីការខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មការងារគ្រប់គ្រង និង អភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំសូមអបអរសាទរចំពោះដំណើរការសន្និបាតរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ…