សម្ដេចធិបតីអះអាងប្រាប់ពលរដ្ឋខ្មែររស់នៅបារាំងថា «រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាត ហើយខិតខំរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ»

Facebook Page​ ៖ សម្ដេចធិបតីបានបង្ហោះវីដេអូ និងសរសេរលើហ្វេសប៊ុក ដោយមានខ្លឹមសារទាំងស្រុងថា៖ មុនវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។ ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅ។ ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង៕

សម្ដេចធិបតី អំពាវនាវពលរដ្ឋរបន្តក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

Facebook Page ៖ ពីទីក្រុងនីស ប្រទេសបារាំង សម្ដេចធិបតី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ ខ្ញុំសូមផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង។ ១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷  ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ  កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ២.  បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សាជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច…

សម្ដេចធិបតី៖ អរគុណនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ

Facebook Page ៖ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចមក សម្ដេចធិបតីបានសរសេរលើ Facebook Page ថា៖ “ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ”។

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…

បទអន្តរាគមន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី «កសិកម្ម»

សូមគោរព! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក-សមាជិកា នៃអង្គពិធី ជាទីមេត្រី!  សម្រាប់របៀបវារៈទី៣ នៅថ្ងៃនេះ ខ្ញុំសូមធ្វើបទអន្តរាគមន៍ក្នុងនាមរាជរដ្ឋាភិបាលទៅលើប្រធានបទ ​«វិស័យ​កសិកម្ម» ដ៏មានសារៈសំខាន់ និងពិសេសអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩–២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ របស់រាជរដ្ឋាភិបាល គឺ (១) ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើ​កស្ទួយ​ផលិតកម្ម, រកទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់​ៗ ក្នង​កម្រិតសមរម្យ និង(២) ការដាក់ពង្រាយមន្រ្តី​បច្ចេកទេសកសិកម្ម​ទៅគ្រប់​ឃុំ-សង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម​នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានាសន្តិសុខស្បៀង, ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ជាមួយនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១,…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតប និងបកស្រាយចំពោះការលើកមតិយោបល់ពីអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើប្រធានបទ «កសិកម្ម»

សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអង្គសមាជ, សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកអង្គសមាជទាំងមូលជាទីមេត្រី! ជាដំបូង ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះការចូលរួមមតិយោបល់យ៉ាងច្រើន ពាក់ព័ន្ធទៅនឹងប្រធានបទដ៏សំខាន់នេះ។ ការចែករំលែកទស្សនទាន ក៏ដូចជាបទពិសោធ ការណែនាំផ្សេងៗ ជាធាតុចូលដ៏សំខាន់ ក៏ដូចជាសំណូមពរ ដើម្បីរាជរដ្ឋាភិបាលលើកទៅពិចារណា និងគិតគូរនៅក្នុងការរៀបចំវាយតម្លៃ ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួន។ មុននឹងឈានចូលទៅដល់បទអន្តរាគមន៍របស់ខ្ញុំ ពាក់ព័ន្ធទៅនឹងវិស័យ(កសិកម្ម)នេះ ដំបូង ទូលព្រះបង្គំសូមថ្លែងអំណរព្រះគុណថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលព្រះអង្គបានប្រទានចំពោះយោធា កងកម្លាំងរបស់យើង ឈរជើងការពារបូរណភាពទឹកដីនៅព្រំដែន។ ខ្ញុំក៏សូមយកឱកាសនេះសាជាថ្មី ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ចំពោះការអំពាវនាវអោយមានចលនាគាំទ្រដោយផ្ទាល់ចំពោះការបំផុសនូវស្មារតីចូលរួមគាំទ្រទៅដល់កងទ័ពរបស់យើង ហើយក៏សូមយកឱកាសនេះផងដែរ ថ្លែងអំណរគុណដល់សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិយើងទាំងអស់ ទាំងក្នុងនិងក្រៅ ដែលបានចូលរួមក្នុងមហាចលនាដ៏ផុសផុលគាំទ្រទៅដល់កងទ័ព។​ (១) ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកានេះឱ្យបានចំគោលដៅ និងមានតម្លាភាព រាជរដ្ឋាភិបាលនឹងរៀបចំមូលនិធិមួយ ដើម្បីគ្រប់គ្រងនូវមូលនិធិដើម្បីគាំទ្រដល់កងទ័ព និងធ្វើការជាមួយគណៈបញ្ជាការឯកភាពសមរភូមិមុខ ដើម្បីធ្វើការធានាដោះស្រាយបញ្ហា​ ធានាចាត់ចែងថវិកានេះឱ្យចំគោលដៅ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម វាគ្មិនមួយចំនួន…

សេចក្ដីរាយការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបទអន្តរាគមន៍ ស្ដីពី «ប្រព័ន្ធគាំពារសង្គម»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់; សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរព ដ៏ខ្ពង់ខ្ពស់; ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល, សមាជិក–សមាជិកា នៃអង្គសមាជ, ជាទីមេត្រី! [ផ្ដើមសេចក្ដីអធិប្បាយពីបញ្ហាព្រំដែន] មុននឹងចូលដល់បទអន្តរាគមន៍របស់ខ្ញុំលើរបៀបវារៈទី១ ស្ដីពី ប្រព័ន្ធគាំពារសង្គម ខ្ញុំសូមអនុញ្ញាតពីសម្ដេចប្រធានសមាជ និងអង្គសមាជទាំងមូល ដើម្បីរាយការណ៍ខ្លីពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ពិសេស នៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ។…

បទអន្តរាគមន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី «សេដ្ឋកិច្ចក្រៅប្រព័ន្ធ»

សូមគោរព! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា–ណាចក្រកម្ពុជា​ និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក–សមាជិកា នៃអង្គពិធី ជាទីមេត្រី!  ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តយស និងសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុងឱកាសជាប្រវត្តិសាស្រ្តលើកទី១ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើបទអន្តរាគមន៍ ក្នុងនាមរាជរដ្ឋាភិបាលលើប្រធានបទ ​«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដ៏មានសារៈសំខាន់និងពិសេស ដើម្បីគោរពរាយការណ៍ជូនសមាជរដ្ឋសភា និងព្រឹទ្ធសភា អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨”។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ទន្ទឹមនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលសុទ្ធតែជាយុទ្ធសាស្រ្ត និងយន្តការមុតស្រួច…

សេចក្តីអធិប្បាយ និងការបកស្រាយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការលើកមតិយោ​បល់ ពីអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី ការអនុវត្តកម្មវិធីជាតិគាំពារសង្គម

សូមគោរពសម្ដេចប្រធានសមាជ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអង្គសមាជជាទីមេត្រី! អនុញ្ញាតឱ្យខ្ញុំសូមឆ្លើយ ពាក់ព័ន្ធនឹងការលើករបស់ឯកឧត្តម លោកជំទាវ ដែលបានចូលរួមមតិយោបល់ស្តីពីប្រ​ព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយក៏មានការចូលរួមពីខាងបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងខាងគោលនយោបាយដើម្បីបញ្ជាក់លម្អិត។ មុននឹងប្រគល់វេទិកានេះជូនខាងបច្ចេកទេសដើម្បីធ្វើការឆ្លើយតប ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ដែលបានចូលរួមនូវធាតុផ្សំ ការចាប់អារម្មណ៍ ការលើកទឹកចិត្តទៅដល់ការអនុវត្តនយោបាយ ក៏ដូចជាការផ្ដល់នូវធាតុផ្សំពាក់ព័ន្ធទៅនឹងចំណុចប្រឈមមួយចំនួន ដែលការអនុវត្តនេះ អាចយកទៅធ្វើការកែសម្រួលបាន។ គោលការណ៍អភិបាលកិច្ច ការផ្សព្វផ្សាយ ការពង្រីកវិសាលភាពគ្របដណ្ដប់ជាសកល ការពង្រឹងសេវា គឺជាប្រធានបទដែលបានលើកឡើង។ ក្នុងការលើកជាមតិយោបល់ពាក់ព័ន្ធទៅនឹងការផ្ដល់នូវគោលនយោបាយគាំពារសង្គមនេះ អនុញ្ញាតឱ្យខ្ញុំសូមបញ្ជាក់នូវចំណុចនេះជាសង្ខេបមួយចំនួន។ ទី១ ពាក់ព័ន្ធទៅនឹងអភិបាលកិច្ច។ ការ​ងារនេះ គឺជាស្នូលនៃគោលនយោបាយ តាំងពីគោលនយោបាយចតុកោណរហូតដល់បញ្ចកោណ។​ នៅក្នុងការអនុវត្តគោលនយោបាយ​គាំពារសង្គមនេះទៀតសោត ក៏ជាចំណុចស្នូលមួយរបស់យើង។ (១) អភិបាលកិច្ច ផ្ដោតទៅលើស្ថាប័ន​ និងយន្តការអនុវត្ត ការគ្រប់គ្រងថវិកា និងការផ្ដល់សេវា។ ហេតុនេះហើយ យើងរៀបចំយន្តការ៣កម្រិត គឺកម្រិតនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីដើរតួនាទីពិនិត្យ រៀបចំគោលនយោ​បាយ កែសម្រួលគោលនយោបាយ រៀបចំការតាមដានត្រួតពិនិត្យវាយតម្លៃ និងការពិនិត្យទៅលើប្រសិទ្ធភាពនៅក្នុងការផ្ដល់សេវា។ រាជរដ្ឋាភិបាលបានខិតខំព្យាយាមដើម្បី(ធ្វើ)ឱ្យកិច្ចការទាំងអស់នេះកាន់តែប្រសើរឡើង។ យើងក៏ទទួលស្គាល់ថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។…