ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ
FN ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។ នៅក្នុងឱកាសនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកយាយ លោកតាខេត្តតាកែវ ជួយបន់ស្រន់ និងបួងសួង រហូតសម្តេចទទួលបានកូនប្រុសដូចបំណង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះមានកម្មករ កម្មការិនីថើបសម្តេច ផ្ញើជូនសម្តេចតេជោ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិចារណាដាក់ចេញគោលនយោបាយដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជា ជាមួយការព្យាករនូវកំណើនមនុស្សចាស់ក្នុងឆ្នាំ២០៥០។ សម្តចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់ ៨៦.៦ភាគរយ។…

