“ការធានា៥ តាមកម្មវិធីនយោបាយ សំរាប់ដំណើរទៅមុខរបស់កម្ពុជា”

ទទួលបានការអនុម័តទាំងស្រុងលើសមាសភាពគណរដ្ឋមន្ត្រី សំរាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាជាឱឡាឫកនៅចំពោះរដ្ឋសភាក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសពីការធានា ៥យ៉ាងរបស់រាជរដ្ឋាភិបាល ផ្អែកតាមការដឹកនាំអនុវត្ត “កម្មវិធីគោលនយោបាយ” សំរាប់ដំណើរទៅមុខរបស់កម្ពុជា ថានឹង៖ (ទី១) ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ការពារឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។ (ទី២) ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរនូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម […] (ទី៣) ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា […] (ទី៤) ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ “ដាក់អោយអនុវត្តភ្លាមអាទិភាព៦ នៃកម្មវិធីគោលនយោបាយក្នុងឆ្នាំ ២០២៣”

ជាមួយនឹងការប្តេជ្ញានិងសន្យាជាឱឡាឫក ចំពោះមុខសម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំនឹងប្ដូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ, ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល” ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាពលរដ្ឋនៅមុនការបោះឆ្នោត, ហើយដែលខ្ញុំបានដាក់ជូនអង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តមនាពេលនេះ, ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣”។ ឯកឧត្តម នាយករដ្ឋមន្ត្រី កិត្តិទេសាភិបាលបណ្ឌិត បានជំរាបជូនអង្គសភាទាំងមូលក៏ដូចជាចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា អាទិភាពទាំង៦ រួមមានការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស; ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន; ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ; ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ; និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

សុន្ទរកថារបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភា នីតិកាលទី ៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា, ប្រធាន និងអនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា; និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា; ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា; ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន; សម្ដេចចៅហ្វាវាំង គង់ សំអុល; សម្ដេចក្រឡាហោម ស ខេង; សម្តេចពិជ័យសេនា ទៀ បាញ់; សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន; សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរដ្ឋសភា ជាទីមេត្រី ! ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៧ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តជ្រើសតាំងសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្ត ពីសំណាក់រដ្ឋសភានៅពេលនេះ,…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ ៣ ចំណុចអំពីការបង្កើតការងារ និង៥ចំណុច អំពីគុណភាពការងារ

ថ្មីៗនេះ ថ្លែងទៅកាន់កម្មករ និយោជិត និងថ្នាក់ដឹកនាំគ្រប់គ្រងរោងចក្រ OIJ Group ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងពីសារសំខាន់ ៣ ដែលដើរតួជាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានចង្អុលបង្ហាញថា ទី១ កម្ពុជាត្រូវបង្កើនបរិមាណការងារ ដោយមិនត្រូវប្រមូលផ្តុំតែនៅភ្នំពេញ ឬនៅតែទីណាមួយនោះទេ។ បរិមាណការ​ងារមានគោលដៅបង្កើតការងារឱ្យបានច្រើននិងរុញការងារឱ្យដល់មូលដ្ឋាន ដើម្បីមនុស្សភាគច្រើនមានឱកាសទទួលបាន។ ចំណុចទី២ ស្តីពីតម្រូវ​ការការងារដែលមានគុណភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានទាញអារម្មណ៍អ្នកចូលរួមលើ ៥ ចំណុចគឺ ការវិនិយោគត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់និងយូរអង្វែង ដែលមិនមែនដាក់(ទុនមក)ដើម្បីបានចំណេញ ហើយលើកទៅបាត់នោះទេ, ផ្តល់ឱកាសឱ្យកម្មករនិយោជិកទទួលបានបៀវត្សរ៍និងអត្ថប្រយោជន៍ល្អ រួមជាមួយនឹងលទ្ធភាពនិងឱកាសដើម្បីឱ្យគាត់បង្កើនសមត្ថភាព, ការវិនិយោគនិងបង្កើតការងារ ដែលការពារសិទ្ធ និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពកម្មករ និយោជិត, ការវិនិយោគដែលយកចិត្តទុកដាក់លើបរិស្ថាន សហគមន៍ និងសង្គមជាតិ ក៏ដូចជាពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិត​ភាពការងារ តាមរយៈការនាំចូលនូវបច្ចេកវិទ្យាទំនើប និងការពង្រឹងរបៀបរបបការងារថ្មី។ នៅក្នុងចំណុចទី៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ក្រៅពីបរិមាណ និងគុណភាពការងារ អ្វីដែលជាការចាំបាច់ត្រូវយកចិត្តទុកដាក់គឺសមធម៌ […] បើយើងគិតតែពីមួយអត់មួយ អត់កើតទេ។ បើយើងគិតតែពីក្រុមហ៊ុន យើងអត់បានគិតពីកម្មករ/ការិនី យើងនឹងពិបាក។ បើយើងបង្ខំកម្មករ/ការិនី អត់គិតពីសុខុមាលភាពនិងច្បាប់ការពារប្រជាពល​រដ្ឋ​ យើងនឹងជួបបញ្ហាហើយ។ បើយើងគិតតែពីកម្មករ/ការិនី យើងអត់គិតពីបង្កលក្ខណៈដល់ក្រុមហ៊ុនដើម្បីដំណើរការ…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ “កិច្ចការធំ៣ ដើម្បីបង្កើតការងារ សំដៅកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ”

[…] គោលដៅរបស់កម្ពុជាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទូទាំងប្រទេស។ មិនមែនសម្រាប់តែ(ការមានបានរបស់)ក្រុមហ៊ុន អ្នកវិនិយោគ ឬអ្នកមានទុននោះទេ។ យើងត្រូវវិនិយោគ […] ដើម្បីពង្រីកនូវសក្តានុពលរបស់ជាតិ […] ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន ១៧លាននាក់។ អញ្ចឹង កិច្ចការសំខាន់មួយក្នុងការកាត់បន្ថយភាពក្រីក្រគឺការបង្កើតការងារ។ ជាទស្សនៈរបស់ខ្ញុំ ការបង្កើតការងារនេះគឺមានគោលដៅ […] ធ្វើកិច្ចការធំៗ ៣ […]។ ទី១៖ គឺ(បង្កើន)បរិមាណ(ការងារ)។ បរិមាណ(ការងារនេះ)គឺយើងមិនត្រូវតែប្រមូលផ្តុំតែនៅភ្នំពេញទេ ​មិនត្រូវប្រមូលផ្តុំនៅ(តែ)ខេត្តព្រះសីហនុ ឬមិនត្រូវប្រមូលផ្តុំនៅ(តែ)ទីណា(មួយនោះ)ទេ។ បរិមាណ(ការ​ងារជា)គោលដៅគឺបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។ នេះគឺជាកិច្ចការសំខាន់។ ពីដើមឆ្នាំ ១៩៩០ នៅទីនេះជាវាលស្រែ។ ភ្នំពេញមានតែមួយដុំទេ។ នៅទីនេះគឺផ្លូវជាតិលេខ៤ តូចមួយ […] ពេលនោះ រាជរដ្ឋាភិបាលរបស់យើងចាប់ផ្តើមធ្វើឯកជនភាវរូបនីយកម្ម។ យើងបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិទិញដូរលក់ដីដើម្បីបើក(អោយមានការ)ធ្វើវិនិយោគ។ ពេលនោះមានការរិះគន់ច្រើនណាស់ថា កម្ពុជាបើកលក់ដី (នាំ)ឱ្យខ្មែរលក់ដីឱ្យចិន ឱ្យបរទេស។ មានការវាយប្រហារនិងរិះគន់ច្រើន។ ប៉ុន្តែបើយើងមិនបើកឱ្យទីផ្សារក្នុងការដំណើរការ ថ្ងៃនេះយើងគ្មានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះទេ គ្មានការកម្មករជាង ៣ម៉ឺននាក់ ធ្វើការនៅទីនេះទេ ហើយគ្មានប្រាក់បៀវត្សរ៍រាប់លានដុល្លារដែលចូលទៅក្នុងហៅប៉ៅប្រជាពលរដ្ឋនៅទីនេះ និងនៅគ្រប់ខេត្ត រួមទាំងជាពិសេសខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនេះ។ មិនត្រឹមតែ(នៅ)ទីនេះទេ យើង(នឹង)រុញ(ការវិនិយោគ)ទាំងអស់(ទៅគ្រប់ទិសទី)ឥឡូវ។ ថ្ងៃមុនខ្ញុំទៅបាវិត…

កម្មការិនី ទួលបានការវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

តាមរយៈបេសកកម្ម TYDA បានចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី បុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្អូនស្រី សែម សុផាន់ណា អាយុ ៤០ឆ្នាំ រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងគ្រោះថ្នាក់បាក់ជើង វះកាត់ដាក់ដែកនាពេល កន្លងមក តែមិនទាន់បានវះកាត់ដកដែកចេញវិញ ដោយសារខ្វះលទ្ធភាព ។ នៅពេលនេះគាត់ ទទួលបានការវះកាត់យកដែកចេញ ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និង អាចអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះហើយ ។ ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម TYDA វះកាត់ទ្រនាប់ឆ្អឹងកងចង្កេះ

ប្អូនប្រុស ដុង សុភា អាយុ ៣២ឆ្នាំ មានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ បណ្តាលឱ្យមានការឈឺចាប់ខ្លាំងជាយូរឆ្នាំមកហើយ ។ ប្អូនប្រុស បានទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហើយត្រូវបានបញ្ជូនមកព្យាបាល និងវះកាត់ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគម TYDA នៅគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ។ បច្ចុប្បន្ន អាការរបស់ប្អូនប្រុសចាប់ផ្ដើមស្រស់បស់ឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញផងដែរ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

គ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំសុខភាពសហគមន៍ក្រីក្រ ជួយអ្នកជំងឺដំបៅជើងរលួយរ៉ាំរ៉ៃ

អ៊ំស្រី រស់ សុខុម អាយុ ៥៧ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ មានដំបៅជើងរលួយរ៉ាំរ៉ៃ និងឆ្លងមេរោគ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ហើយគ្រប់គ្រងជាតិស្ករមិនបានល្អ ព្រោះមានជីវភាពខ្វះខាត ។ ក្រោយពីគ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំសុខភាពសហគមន៍ក្រីក្រកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក បានឃើញ និងស្នើសុំអន្តរាគមន៍ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីជួយព្យាបាលអ៊ំស្រី ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី, អ៊ំស្រី រស់ សុខុម ត្រូវបានបញ្ជូនមកព្យាបាលវះកាត់ តាមដានកម្រិតជាតិស្ករ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ការវះកាត់ទទួលបានជោគជ័យ ហើយកម្រិតជាតិស្កររបស់អ៊ំស្រីត្រូវគ្រប់គ្រងបានល្អប្រសើរ ដែលបច្ចុប្បន្ន អ៊ំស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ និងបន្តតាមដានយ៉ាងទៀងទាត់ជាមួយក្រុមគ្រូពេទ្យយើង ។ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញអំពីជំហរមិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត 

FN ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរដោយប្រឆាំងដាច់ខាត ចំពោះការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសម្រង់សម្ដីដែលបង្ហោះនៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ […] គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង (កញ្ឆា) ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ»។ គួរជម្រាបថា កន្លងទៅធ្លាប់មានការស្នើសុំម្ដងហើយម្ដងទៀត ពីសំណាក់អ្នកវិនិយោគមួយចំនួន ដោយបង្ហាញគោលបំណងចង់ដាំដុះដំណាំកញ្ឆានៅក្នុងប្រទេសកម្ពុជា ក្រោមហេតុផលថា ផ្គត់ផ្គង់ដោយវិស័យសុខាភិបាល ប៉ុន្ដែសំណើទាំងអស់នោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោលជាបន្ដបន្ទាប់។ បើទោះបី រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការដាំកញ្ឆានេះក្ដី ប៉ុន្ដែមានជនខិលខូចមួយចំនួន បានលួចដាំដំណាំប្រភេទនេះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ។ ទីតាំងដែលតែងបង្ក្រាបបាននាពេលកន្លងទៅ ភាគច្រើននៅខេត្តតាកែវ៕

សន្តិភាព និងស្ថិរភាព ជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថាន អំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។ លោកបានគូសរំលេចទៀតថា «ដូចនេះភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាមរយៈការអនុវត្តនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងឥតងាករេរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជនទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផល ត្រលប់មកសង្គមជាតិទាំងមូលវិញផងដែរ»។ ការថ្លែងបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានរួបរួមគ្នាចូលរួម យ៉ាងសកម្មក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាប្រយោជន៍សម្រាប់អនាគតរបស់សិស្ស-និស្សិត ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតសមាគមនេះ នាឆ្នាំ២០០៤ ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។…