សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្តល់​សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

[ផ្តើមសេចក្តីអធិប្បាយ ១] អម្បាញ់ម៉ិញបានជួបជាមួយអ៊ំពូមីង អ្នកគ្រូពេទ្យលោកគ្រូពេទ្យ មានអារម្មណ៍ថាដូចចូលឆ្នាំមិនទាន់ចប់ … សូមកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប  អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត ជាពិសេសទីរួមខេត្តតែម្តងដែលបានរៀបចំពិធីសង្ក្រាន្តចូលឆ្នាំថ្មីដោយជោគជ័យ ហើយរលូន មានភាពសប្បាយរីករាយអធិកអធម។ គេសួរថាហេតុអីបានអត់ធ្វើអង្គរសង្រ្កាន្តឆ្នាំនេះ? (មិន)ចាំបាច់រៀបចំអង្គរសង្រ្កាន្តទេ។ អង្គរសង្រ្កាន្តឬមួយក៏សង្រ្កាន្តសៀមរាប សង្រ្កាន្តកំពង់ធំ សង្រ្កាន្តអី គឺធ្វើឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរ។ សំខាន់គឺការរៀបចំប្រព្រឹត្តទៅដោយសប្បាយរីក​រាយគ្មានបញ្ហាអ្វីកើតឡើង។ ខ្ញុំសូមអរគុណ ហើយក៏សូមអបអរសាទរចំពោះជោគជ័យរបស់ខេត្តនៅក្នុងការដំណើរការនៃការរៀបចំនេះ ជាការរួមគ្នារបស់ប្រជាពលរដ្ឋយើង។ (១) អគារមជ្ឈមណ្ឌលផ្តល់​សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាកាដូឆ្នាំថ្មីពីប្រជាជនជប៉ុន សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថាជាសមិទ្ធផលឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាពលរដ្ឋដែលនៅជុំវិញនេះ ដែលនឹងប្រើប្រាស់សេវាវះកាត់ហើយក៏សូមអរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងតាមរយៈឯកឧត្តអគ្គរដ្ឋទូត ផ្តាំអរគុណដល់រដ្ឋាភិបាលនិងប្រ​ជាជនជប៉ុន ដែលសមិទ្ធផលនេះកើតឡើងគឺដោយសារការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ យើងអាចចាត់ទុកថាជាកាដូឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាពីប្រជាជនជប៉ុន។ សមិទ្ធផលសុខភាពនេះគឺព្យាបាលម្នាក់សប្បាយរាប់លាននាក់។ បើម្នាក់ជា ខ្លួនឯងសប្បាយចិត្តគ្រួសារសប្បាយចិត្ត ហើយមានសុភមង្គល បើប្រជាពលរដ្ឋយើងមានសុខភាពល្អ ប្រទេសជាតិមានកម្លាំងពលកម្មដែលរឹងមាំជួយប្រទេសជាតិ។ អញ្ចឹងរីកចម្រើនធំ។ សមិទ្ធផលនៅក្នុងវិស័យសុខាភិបាលនេះគឺមានសារៈសំខាន់។ (២) ​ជាមួយការបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអាចវះកាត់ខួរក្បាលបាន ខ្ញុំសូមអបអរសាទរជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវិញ ដែល(ទទួលបាននូវ)សេវាមួយចំនួន ក្រោយពីការរៀបចំនិងបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់នេះ ជាផលអត្ថប្រយោជន៍បន្ថែមទៀត ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការព្យាបាលសុខភាព។ អម្បាញ់មិញ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តបានរៀបរាប់អំពីសមត្ថភាពរបស់ពេទ្យនៅទីនេះ ដែលយើងអាចធ្វើការវះកាត់ខួរក្បាលបាន និងព្យាបាលវះកាត់គ្រឿងក្នុងមួយចំនួន វារលែងតែបេះដូង…

សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់​នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនឆ្នាំ ២០២៣ បើកវគ្គសិក្សាសម្រាប់ឆ្នាំ ២០២៤

. អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ!. ឯកឧត្តម សមាជិក រដ្ឋសភា រាជរដ្ឋាភិបាល, សេនានុព័ន្ធ, អនុព័ន្ធយោធានានាប្រចាំកម្ពុជា. គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ សាស្រ្តាចារ្យ យោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់នៃសាកលវិទ្យាល័យការពារជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុងពិធីសម្ពោធអគារសហសិក្សា, អគារស្នាក់នៅ, អគារអាហារដ្ឋាន និង ពិធីបិទវគ្គសិក្សាឆ្នាំ ២០២៣, បន្តបើកវគ្គសិក្សាឆ្នាំ ២០២៤ នៅសកលវិទ្យាល័យការពារជាតិនាពេលនេះ ។ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះ កាន់តែឱឡារិក ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) អសន្តិសុខការលេងសប្បាយឆ្នាំថ្មីបានថយចុះ ៣០% ធៀបនឹងឆ្នាំមុន ថ្ងៃនេះ ខ្ញុំមានឱកាសបានស្លៀកពាក់ឯកសណ្ឋាន(យោធា)នេះឡើងវិញ។ ល្ងាចមិញ ក៏ទៅឆែកមើល ត្បិតបារម្ភជាងគេថាខ្លាចបិទឡេវមិនជិត។ តែនៅពាក់បាន។ ថ្ងៃនេះ…

របាយការណ៍៖ទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង២១លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៤ថ្ងៃ, ខេត្តកំពង់ចាមមានទេសចរច្រើនជាងគេ

យោងតាមរបាយការណ៍បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់។ * រាជធានី–ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ (Top 5) រួមមាន៖ ១. ខេត្តកំពង់ចាម៖* ទេសចរជាតិ ៥,៣៤៩,២៩៧នាក់* ទេសចរបរទេស ៥១៤នាក់ ២. ខេត្តព្រៃវែង៖* ទេសចរជាតិ ២,២៩៨,៦៧នាក់* ទេសចរបរទេស ៣៥នាក់ ៣. ខេត្តកំពង់ស្ពឺ៖* ទេសចរជាតិ ២,១០២,២៤៧នាក់* ទេសចរបរទេស ១,៦៦៨នាក់ ៤. ខេត្តបាត់ដំបង៖* ទេសចរជាតិ ១,៧៣១,៤៣២នាក់* ទេសចរបរទេស ៣,១៩៧នាក់ ៥. ខេត្តកំពត* ទេសចរជាតិ ១,៤០០,៣៧៥នាក់* ទេសចរបរទេស ៣,១២២នាក់ ចំពោះការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទូទាំងប្រទេស គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» របស់ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក

[ពី ផេច សម្តេចធិបតី] ត្រូវនឹងថ្ងៃទី ១១ ខែ មេសា គ្រិស្តសករាជ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» របស់ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក ដែលស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរចំពោះកសិដ្ឋានគិរីសួគ៌ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនតាំងពីជំហានដំបូង រហូតក្លាយជាកសិដ្ឋានធំជាងគេក្នុងចំណោមកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤ នៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មទំនើប និងមានសមត្ថភាពផលិតទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោ ប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនធ្លាប់មានពីមុនមក ។ ទន្ទឹមនេះ ជោគជ័យរបស់ ក្រុមហ៊ុនខ្មែរ ហ្វ្រេសមីល គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើន និងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់កម្មករ និងនិយោជិតកម្ពុជា ផងដែរ ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរហ្រ្វេសមីល (Khmer Fresh Milk)

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធី «សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)» ដែលជាសមិទ្ធផលថ្មី, ផ្តល់នូវគុណតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់វិស័យ​កសិកម្ម​កម្ពុជា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ កសិដ្ឋានគិរីសួគ៌​ ជាមួយនឹងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ [ចាប់ផ្ដើមសេចក្ដីអធីប្បាយ១] (១) តាកែវល្បីឈ្មោះដោយពងទាកូន និងបង្កង ពេលនេះមានទឹកដោះគោស្រស់ថែមទៀត សូមអរគុណ និងសូមអបអរសាទរដល់អ្នកខេត្តតាកែវ ដែលមានផលិតផលប៉ូវកម្លាំងបន្ថែមទៀត។ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តអួតថា ខេត្តតាកែវឥឡូវមានផលិតផលប៉ូវមួយទៀតហើយ។ ពីមុនធ្លាប់មានតែពងទាកូន។ បើពងទាកូន គឺល្បីណាស់ ល្បីឆ្លងប្រទេស។ ពងទាកូនតាកែវ ហើយមានបង្កង។ កាលមុន ធ្លាប់មានពងមាន់(ចិញ្ចឹម​ក្នុងកសិដ្ឋាន)សម្ដេចវិបុលបញ្ញា។ ផលិតផល(ទឹកដោះគោ)បន្ថែមនៅខេត្តតាកែវ ចែកចាយទូទាំងប្រ​ទេស ធ្វើឱ្យល្បីស្រុកខ្មែរទៀត។ សូមអបអរសាទរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម

ឯកឧត្ដម លោកជំទាវ សមាជិក/ជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការដ្ឋាភិបាល ឯកឧត្ដម ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំនៅកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤» របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា  និង អាជ្ញាធរ​ទន្លេសាប ។ អង្គសន្និបាតនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និង កំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្រោយពីបានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្ដូរមតិយោបល់តាមជំនាញ និងបទពិសោធ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេល ២ ថ្ងៃ មកនេះ ដែលជាធាតុចូលយ៉ាងសំខាន់ សម្រាប់​លើក​ទិស​ដៅអភិវឌ្ឍវិស័យ​ធនធានទឹក និងឧតុនិយម​នៅកម្ពុជា។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមអបអរសាទរ និងកោតសរសើរ…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងផែនការ

ឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូ​អភិវឌ្ឍន៍អង្គសន្និបាតអង្គពិធីទាំងមូលជាទី​មេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ព្រមទាំងភាគីពាក់ព័ន្ធ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់វឌ្ឍនភាពបន្ថែមទៀត នៃ ការងារផែនការ, ស្ថិតិ និង ប្រជាជន និង ការអភិវឌ្ឍ, សំដៅបង្កើនប្រសិទ្ធភាព ការងាររបស់ក្រសួង ដើម្បីរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារផែនការ ស្ថិតិ និង ប្រជាជននិងការអភិវឌ្ឍ ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​ ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និងជាយន្តការដ៏ចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព បញ្ហាប្រឈម និងជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការមានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ មានជាអាទិ៍ ១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១, គោលដៅ និងអនុសញ្ញាសកលនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ២. កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ក៏ជាឧបករណ៍ សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងជាធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ​​សាធារណៈ​រយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច​ ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ​ការធ្វេីប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ ។ នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំ​ណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យ​បាន​នូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រ​ទេស​ដែលមានចំណូលខ្ពស់ ។ ឈរលើ​ស្មារតី​នៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជា​​​ចំណុចស្នូលនៃ​យុទ្ធសាស្រ្ត​បញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់​តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀត​ការងារកែទម្រង់ ពិសេសការកែ​ទម្រង់​​​រដ្ឋបាល​សាធារណៈ ការជំរុញការអនុវត្តគោលនយោ​បាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌ និងការ​កែទម្រង់តាមវិស័យ​អាទិ​ភាពគន្លឹះផ្សេងៗ​ទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំ និងសុខាភិបាល ។ ក្នុងន័យ​​នេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។ ផ្អែកលើរបាយការណ៍អំពីការបូកសរុបលទ្ធផលការងារ នៃអង្គសន្និបាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធា​រណៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូលចំពោះដំណើរការសន្និ​បាតរបស់ក្រសួងមុខងារសាធារណៈ ក្នុងរយៈពេល ២ថ្ងៃ នេះ ដែល​បានប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។  ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមករបស់ក្រសួងមុខងារសាធារណៈក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មរបស់ខ្លួនលើការងារគ្រប់គ្រង និងអភិវឌ្ឍ​វិស័យមុខងារសាធារណៈ ព្រមទាំងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេស ការចូលរួមគាំទ្រ និងអនុវត្តប្រកប​ដោយ​ភាពបុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃ    រដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញមុខងារនិងភារកិច្ចរៀងៗខ្លួន…