សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រារព្ធខួបទី ២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមជាធិបតីនៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមានសារសំខាន់ជាប្រវត្តិសាស្រ្ត ដើម្បីឆ្លុះបញ្ជាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ នៅឆ្នាំ ២០០៤ ជាឆ្នាំដែលកូនខ្មែរគ្រប់រូបតែងចងចាំ ដែលពេលកម្ពុជា ជាប្រទេសតូច និងជាប្រទេសមានការអភិវឌ្ឍតិចតួច ហៅថា LDC អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការណ៍នៃក្របខណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយទៅជាសមាជិក WTO ពេញសិទ្ធ។ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់កម្ពុជាយើង។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផលពីការចូលជាសមាជិក WTO គឺកម្ពុជាមានចំណូលមធ្យមកម្រិតទាប មានសក្ដានុពលនៅក្នុងតំបន់អាស៊ី ឯកឧត្តម…

