សេចក្ដីចម្លងសារពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី ការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់! កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV-DTA។ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកជាសំណូរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញហើយ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគម្រោងកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅតែបន្ត ឬយ៉ាងណា? ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈជាច្រើនលើករួចមកហើយនាពេលកន្លងទៅទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិភាគឦសានផ្ទាល់តែម្ដង។ ហេតុដូច្នេះ ការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់យើង គឺនៅរក្សាដដែល គ្មានផ្លាស់ប្ដូរ ប្រែប្រូល រួមទាំងការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភាគឦសានឆ្នាំ២០២៥ ដែលខ្ញុំបានប្រកាសកន្លងទៅ នៅរក្សាដដែល។ ហើយឆ្លៀតនៅក្នុងឱកាសនេះផងដែរ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតទៅលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលគិតមកដល់ពេលនេះ មានប្រមាណ(ជាង) ៧០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួម…

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

FN៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ…

ក្រសួងការងារ ជូនដំណឹងពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។ ការចរចាប្រាក់ឈ្នួលលើកចុងក្រោយ បង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិត​ស្បែកជើង និងកាបូប៕

សារលើហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពី “ការបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុង តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ”

ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ជាអកុសល កន្លងទៅនេះ ក្រុមជ្រុលនិយមមួយចំនួនតូច បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវ ផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ ក្នុងគោលដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ “ផែនការ ១៨ សីហា” របស់ក្រុមប្រឆាំងជ្រុលនិយម បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត និងរោងជាង, និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម ឯកអគ្គរដ្ឋទូតតំណាងស្ថានទូតនានាប្រចាំកម្ពុជា,គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យ និស្សិតសុខាភិបាល និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈ​មណ្ឌលកណ្តាល, អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត» នាថ្ងៃនេះ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុក​ដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និង កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែង, ការប្រកាសបើកការដ្ឋាននាពេលនេះ ឆ្លុះបញ្ចាំងនូវការរីកចម្រើនថែមមួយកម្រិតទៀត នៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្ម…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ”

[សេចក្ដីអធិប្បាយ១] អម្បាញ់មិញ ជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត(ជប៉ុន ខ្ញុំបាននិយាយ)ថា (១) តាំងពីខ្ញុំទទួលតួនាទីជានាយករដ្ឋមន្រ្តី យើង(បាន)ជួបគ្នា ៧ដងហើយ។ ជាមួយជប៉ុន យើងបានសម្ពោធសមិទ្ធផលច្រើន ហើយនៅទីនេះ ៣ដង ក្រៅពីនោះមានសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ស្ថានីយពិពិធកម្មទឹកស្អាត និងមន្ទីរវះកាត់នៅខេត្តសៀមរាប។ នេះបង្ហាញពីសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាលជប៉ុននិង(រាជរដ្ឋាភិបាល)កម្ពុជាបានធ្វើរួមគ្នា ជាពិសេសក៏សូមអរគុណទៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការកសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់យើង។ នៅទីនេះ ក៏ជាលើកទី៣ ដែលខ្ញុំបានជួបជាមួយនឹងបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជួប ៣ដង និង៣រដូវ។ ជួបលើកទី១ រដូវរងា, ជួបលើកទី២ ខែចេត្រ។ ខ្ញុំចាំ(ពេលហ្នឹង)ក្ដៅខ្លាំង។ ដល់ជួបលើកទី៣ ខែវស្សា គឺមានភ្លៀង។ ព្រឹកមិញ មកតាមផ្លូវ ក្រុមជំនួយការប្រាប់មកថា “បងអើយ! ភ្លៀងអត់រាំងទេ។ ឧតុនិយមប្រាប់ថា មិនថយទេ។ (ពួកគាត់)ថតរូប(បង្ហាញថា)ខ្យល់កំពុងតែប៉ើង(របស់របរ)។ ថាឥឡូវធ្វើម៉េច? ឱ្យយោបល់ថា មក(ដល់) គ្រាន់តែខ្ញុំរត់ឡើងវេទិកា បើកប្រកាសហើយចុះទៅវិញ។ ខ្ញុំអត់ឆ្លើយអ្វីទាំងអស់។ ខ្ញុំមិនជឿថាទេវតាឯណាដាច់មេត្តាដល់ថ្នាក់ហ្នឹងទេ។ ទម្លាប់របស់ខ្ញុំជាង ១០…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,ឯកឧត្តម លោកជំទាវ,  អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបាន​ចូលរួម​ ក្នុង​ពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី​ ៧ ដែល​ជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ​ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក​ និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។ ខ្ញុំ​បាន​ស្តាប់ដោយ​យកចិត្តទុកដាក់នូវ​របាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែល​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង,…

សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និង សិក្ខាកាមមេធាវី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា;         ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា លោក លោកស្រី ជាសាស្ត្រាចារ្យ ភ្ញៀវ-កិត្តិយស និង សិស្សមេធាវី និង សិក្ខាកាមមេធាវី ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមនៅក្នុង «ពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី ៣ ដល់វគ្គទី១៦» សរុបចំនួន ១ ៦៦០ នាក់ ដែលបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ប្រកបដោយជោគជ័យ ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះជ័យលាភី ទាំងអស់នៅថ្ងៃនេះ ។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស…

សេចក្តីចម្លងកិច្ចសន្ទនានិងអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស សាលាបឋម​សិក្សា ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ

សម្ដេចធិបតី៖ កូនប្លែកអត់? កម្មវិធីរៀបទៅតើចាប់អារម្មណ៍ទេ? ចង់បន្តទៀត ឬមួយចង់កែសម្រួលយ៉ាងម៉េច? កម្មវិធីនេះសំដៅឡើងគឺចង់បង្កើនសមត្ថភាពក្មួយៗ និងឥរិយាបថផង។ យើងផ្តោតពីថ្នាក់បឋមដំបូង ព្រោះជាបឋម យើងពត់ពីក្មេងឱ្យហើយល្អ មុនទៅដល់មធ្យម ដល់វិទ្យាល័យអី។ លោកតា លោកយាយ អ៊ំ ពូ មីង គាត់នៅផ្ទះគាត់ជួយនៅក្នុងការអប់រំ កូន ចៅ។ មកដល់សាលា លោកគ្រូ អ្នកគ្រូ គាត់ជួយបន្ថែមទៀត … អ្វីដែលក្រសួង(អប់រំយុវជននិងកីឡា) រដ្ឋាភិបាលដាក់បន្ថែមហ្នឹងក៏ដើម្បីជួយលោកគ្រូ អ្នកគ្រូ ជួយឪពុកម្តាយ លោក​តា លោកយាយ។ ធម្មតាការអប់រំយើងចង់បានបង្រៀនកូនចៅយើងល្អ។ អញ្ចឹងអ្វីដែលក្រសួងអប់រំ រដ្ឋាភិបាលក៏បានខំប្រឹងកែមករហូត ៤០ឆ្នាំនេះ គឺយើងខំប្រឹងពង្រឹង។ លោកតាលោកយាយ ដឹងហើយ (ព្រោះជា)សាក្សីរស់នៅទីនេះ។ យើងពីមុនមកលំបាកយ៉ាងម៉េច? ការអប់រំខ្វះសាលា។ ឥឡូវយើងមានហើយ។ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់ដើម្បីឱ្យកាន់តែល្អ … អញ្ចឹងថ្ងៃនេះ ខ្ញុំមកមើលផ្ទាល់ ជាពិសេសចង់ស្តាប់ផ្ទាល់ពី ទី១ លោកគ្រូអ្នកគ្រូនៅនេះដូចមានអ្នកគ្រូដែរ? ប៉ុន្តែភាគច្រើនលោកគ្រូ ជាពិសេសលោកតាលោកយាយ អ៊ំ ពូ មីង ដែលជាតាយាយឪពុកម្តាយតែម្តង…