សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទី ប្រាសាទសំបូររុងរឿង

ជម្រាបសួរបងប្អូនទាំងអស់។ ថ្ងៃនេះ មិនមែនមកឆ្មក់ទេ មកមែនទែន។ អត់លួចមកទេ ជិះតាមផ្លូវ និងសង្កេត គ្រាន់តែគេមិនដឹងថាជាអ្នកណា។ តាមពិត ត្រូវមកម្សិលមិញ ពេលកម្មវិធីនៅសៀមរាបចប់ ប៉ុន្តែម្សិលមិញនិ​យាយអត់ចេញ។ បាត់សម្លេង។ ថ្ងៃហ្នឹង ចេញមកបន្តិចៗ។ (១) ជួយកសិករបង្កើនប្រ​សិទ្ធភាពដាំដុះ កាត់បន្ថយចំណាយ សល់ចំណេញច្រើន ខ្ញុំបានតាមរហូតក្នុងអាណត្តិថ្មីនេះ។ យើងឱ្យរៀបចំ។ ការកសាងសេដ្ឋកិច្ចពឹងជាសំខាន់លើវិស័យកសិកម្ម ហើយស្វាយចន្ទី ក្នុងប៉ុន្មានអាណត្តិនេះ តាំងពី សម្តេចតេជោ មក លោកយកចិត្តទុកដាក់ណាស់។ យើងចង់ថានៅអាណត្តិថ្មីនេះ ធ្វើយ៉ាងម៉េចបង្កើនប្រសិទ្ធភាពក្នុងការធ្វើ(កសិកម្ម) ដោយបាន្យក្រសួងរៀបចំគោលដៅ/វិធីសាស្រ្តមួយ រៀបចំសហគមន៍កសិកម្មទំនើប​ ដែលនៅក្នុងនោះ មិនមែនមានតែស្វាយចន្ទីទេ ​មានដំណាំផ្សេងៗ ទៀតដែរ តែស្វាយចន្ទីនាំមុខ ដោយសារយើងមានសក្តានុពលច្រើន។ គោលដៅសំខាន់គឺជួយកសិករបង្កើនប្រ​សិទ្ធភាពក្នុងការដាំដុះ កាត់បន្ថយចំណាយ។ អ៊ំពូមីងដឹងហើយ (តម្លៃ)ស្វាយចន្ទីឡើងចុះដូចដំណាំផ្សេងៗ។ ឆ្នាំណាពិភពលោកត្រូវការ ខ្វះច្រើនទៅ ថ្លៃវាឡើង។ ឆ្នាំណា គេបញ្ចេញច្រើន (តម្លៃស្វាយចន្ទីក៏ធ្លាក់ចុះ) ព្រោះមិនមែនតែយើងទេដែលដាំ។ អ្វីដែលសំខាន់ ពេលដែលលក់ទៅ ចំណូលប៉ុន្មានក៏ដោយ ធ្វើម៉េចឱ្យនៅសល់ បានន័យថា ផាត់ចំណាយ…

សេចក្តីថ្លែងការណ៍ពិសេស ស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

សូមក្រាបថ្វាយបង្គំព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការដាក់ចេញនូវកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កម្មវិធីនេះមានគោលបំណង ៣ ដែលអាទិភាពធំ គឺ (១)ដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះកម្មវិធីនឹង(២)ចូលរួមទប់ទល់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ ខ្ញុំសូមយកឱកាសនេះ រំលឹកជូនបងប្អូនជនរួមជាតិទាំងអស់ដោយសង្ខេបពីសាវតានៃការដោះស្រាយកម្មសិទ្ធឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ។ សង្គ្រាមរាប់ទស្សវត្សរ៍នាអតីតកាល បានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់នោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងសង្គម ដូចជាថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធឯកជន​ ជាពិសេសកម្មសិទ្ធឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្រោយថ្ងៃ ៧មករា ១៩៧៩  ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង(បន្ទាប់មក)ទទួលស្គាល់កម្មសិទ្ធឯកជនលើដីលំនៅស្ថាននៅឆ្នាំ ១៩៨៩។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងបានផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗ ដែលរួមមាន៖ ទី១ កម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ ធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជា-ថៃ នៅឆ្នាំ…

សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

FN ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍។ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដាដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និង  ដឹកជញ្ជូន” ។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ។ ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញភាកិច្ចប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់, ជាពិសេស នៅក្នុងរយៈពេល ១ ឆ្នាំ, ដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ ទាំងអស់នេះ…

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

FN ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្ដែងការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនងប៉ាគីស្ថាន និងកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានគោរពជម្រាបសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថានលើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថានលើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា…

ជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពល នៅកម្ពុជា ២២ មករា ២០២៥

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីនចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាប ជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ច ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងក្រសួងពាណិជ្ជកម្មកម្ពុជា។ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិន ជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់

អរគុណសន្ដិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្ដិភាព និងការឯកភាពជាតិពេញលេញ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរីករាយដែលបានមកចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងភូមិប៊ុន​រ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់​ នាពេលនេះ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រងិល ស្រុកក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ហើយបើយើងក្រឡេកមើលពីអតីតកាល ទីនេះគឺជាព្រៃដែលគ្មានមនុស្សរស់នៅ ពិបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែ ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (ហ៊ុន សែន) ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចកសាង និងអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាភូមិអភិវឌ្ឍមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង មានទាំងសាលារៀន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន មណ្ឌលសុខភាព ដែលបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅទីនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) នយោបាយឈ្នះឈ្នះ បង្កើតបានសន្តិភាព ២៦ឆ្នាំមកហើយ ខ្ញុំគិតថា ពាក្យ “អរគុណសន្ដិភាព! អរគុណនយោបាយឈ្នះឈ្នះ!” ប្រើនៅទីនេះសក្តិសមបំផុត។ បើសិនជាគ្មានសន្តិភាពទេ តើក្នុងចំណោមអតីតយុទ្ធជន ៦២០នាក់នៅទីនេះ អាចមានប៉ុន្មាននាក់ដែលមិនអាចមានវត្តមាននៅទីនេះ?…

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២

ហ្វេសប៊ុកផេចសម្ដេចធិបតី ៖ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរផងដែរ។

រាជរដ្ឋាភិបាលសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់រយៈពេល២ឆ្នាំ ១៤ មករា ២០២៥

FN ៖ តាមរយៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។បើតាមប្រការបស់ក្រសួងសេដ្ឋកិច្ច ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។សហគ្រាសផលិតស៊ីម៉ងត៍ ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ច ដូចខាងក្រោម៖១៖ ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។២៖ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។៣៖ ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យ បានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។៤៖ ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។៥៖ ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កសិករនៅឃុំចំនួន៣ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាចងក្រងសហគមន៍កសិកម្មទំនើបខ្នាតធំផលិតស្រូវសែនក្រអូបលើផ្ទៃដី៥ពាន់ហិកតា, រដ្ឋនឹងដាក់ទុនឲ្យខ្ចី៥លានដុល្លារ

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖«ស្របពេលស្រូវអូអឹម របស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជា សហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១,៣០០រៀល ក្នុងមួយគីឡូក្រាមឡើងទៅ។ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្ម ព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារ និងមិនទទួលបានតម្លៃល្អ។បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា…