សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី « បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា,សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា;គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ មន្រ្តីរាជការ, បណ្តាដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥» បន្ទាប់ពីបានដំណើរការដោយរយៈពេល ៣ ថ្ងៃ កន្លងទៅនេះ។ អង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេស ការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ Southeast Asia

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ ​​និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ​សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ​​ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃ​សាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំ​ណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ​៤ដងហើយ។…

ក្រុមហ៊ុន SpaceX– Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា

FN ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារ​នៃ​ក្រុមហ៊ុន SpaceX-Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្ដិ​ភាព។ ក្នុងឱកាសនៃជំនួបនោះ លោកស្រីនាយិកាទីផ្សារ បានគោរពជម្រាបជូន​សម្ដេចមហាបវរ​ធិប​​តី​អំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX-Starlink និងបានគូស​បញ្ជាក់​ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅ​ក្នុង​ឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារ ក៏បាន​គោរពជម្រាបជូនសម្តេចមហាបវរធិបតី​ថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារ​ជាមួយក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។ ជាការឆ្លើយតប សម្ដេចមហាបវរធីបតី បានសម្ដែងនូវការស្វាគមន៍ និង​ក្ដីសោមនស្សរីក​រាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏​ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យលោក​ស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង​-ស្ថាប័នពាក់​ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា៕

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ថវិកាជាង ២ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់គាំពារពលរដ្ឋកម្ពុជា ខណៈអ្នកទទួលផលបានកើនដល់ជាង ៧.៥លាននាក់

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា គិតចាប់តាំងពីឆ្នាំ ២០១៧ មក​ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ​ដែលគិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ បានចំណាយថវិកាប្រមាណ ៨៦៣លានដុល្លារ​ និងចំណាយប្រមាណ ១ ៤២២លានដុល្លារអាមេរិកទៀត ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើង ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ សម្រាប់កម្មវិធីជាតិជំនួយសង្គម​ចំនួន៨ ដែលគ្របដណ្តប់លើពលរដ្ឋសរុបចំនួន១.២…

ទូតអុីស្រាអែល ប្ដេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

FN ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអុី​ស្រាអែល​ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនងរវាងអុីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់​រាជ​រដ្ឋា​ភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអុីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីក៏បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​អុី​ស្រា​អែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះ​ភាពរីក​ចម្រើន​នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អុីស្រាអែល។ សម្ដេចមហាបវរធិប​តី​មានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និង​កិច្ចសហប្រតិប្តតិការកម្ពុជា-អីុស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញ​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេក​វិទ្យាជាដើម។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើ​ការ​ឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា…

សុន្ទរកថា និងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានានៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំងមូល ជាទីមេត្រី! ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល តំណាងអង្គទូតនានា តំណាងដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ក្នុងពិធីនេះ។ «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ។  វេទិកានេះ បង្កើតឱ្យមានជា​កិច្ចសន្ទនា, ការផ្លាស់ប្តូរ​ មតិ,​ ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិ រវាងភាគីពាក់​ព័ន្ធ, ជាពិសេស ផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជា អ្នកទទួលផល ឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា ។ ខ្ញុំសូមសង្កត់ធ្ងន់ថា កិច្ចការផ្សព្វផ្សាយនេះ មានភាពចាំបាច់ណាស់ និងជាសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសពលរដ្ឋគោលដៅ ឱ្យបានជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

[ផ្ដើមសេចក្ដីអធិប្បាយ១] មានឯកសារច្រើន ព្រោះមានរឿងច្រើនត្រូវនិយាយ។ រឿងខ្លះមិនចង់និយាយទេ ឱ្យគោលការណ៍អ្នកផ្សេងនិ​យាយ និងបំភ្លឺហើយ ប៉ុន្តែនៅតែអត់ចប់។ ដោយត្រូវមកទីនេះ ល្ងាចមិញមានអ្នកលើកយោបល់ថា សូមជួយលើកផងរឿងប៉ូលីសជាមួយនិងបណ្ឌិត សុខ ទូច, រឿងលូ មួយកង់ ៤០ដុល្លារ។ ខ្ញុំថារឿងប៉ូលីសរឿង អោយគេដោះស្រាយសម្របសម្រួលគ្នាទៅ។ បើខ្ញុំនិយាយគ្រប់តែរឿងអញ្ចឹង មិនដឹងនិយាយដូម្តេចទេ។ អ្នកលើកយោ​បល់មកខ្ញុំ មិនមែនតូចទេ សុទ្ធតែបណ្ឌិត និងអ្នកវិភាគ។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំព្រះករុណា សូមថ្វាយបង្គំសាមណៈជ័យលាភី គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ​គណៈអធិបតី ភ្ញៀវកិត្តយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក  និស្សិតជ័យលាភីនិងតំណាងរបស់ក្រុមគ្រួសារនិស្សិតទាំងអស់ជាទីមេត្រី ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់–បណ្ឌិត និងបណ្ឌិតកិត្តិយស  នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១…

សម្តេចនាយករដ្ឋមន្ត្រី ជួបជាមួយពលរដ្ឋមានបញ្ហាដីធ្លីនៅប៉ោយប៉ែត តាមទូរស័ព្ទក្រោយដោះស្រាយវិវាទរ៉ាំរ៉ៃជិត២៥ឆ្នាំ

FN ៖ ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ១,៧១៧គ្រួសារ ដែលមានវិវាទដីធ្លីរ៊ាំរ៉ៃជិត២៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ហើយតាមរូបភាពឈ្នះ-ឈ្នះ ក្រៅប្រពន្ធ័តុលាការ។ ក្រោយដោះស្រាយបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានភ្ជាប់ទូរស័ព្ទតាមរយៈលោក ប៉ាន់ ខែមប៊ុនថន ដើម្បីសម្តែងក្តីអបអរសាទរជាមួយប្រជាពលរដ្ឋ។ គ្រាន់តែបានឃើញសម្តេចនាយករដ្ឋមន្ត្រីភ្លាម ប្រជាពលរដ្ឋ ដែលធ្លាប់តែព្រួយបារម្ភខ្វាយខ្វល់លើដីដែលខ្លួនរស់នៅជិត២៥ឆ្នាំមកហើយ បានសម្តែងក្តីត្រេកអរ រំភើបរីករាយក្រៃលែង។ ប្រជាពលរដ្ឋ បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅជូនសម្តេចនាយករដ្ឋមន្ត្រី ដែលបានតម្កល់សុខទុក្ខរបស់ពួកគាត់ជាធំ ហើយចាត់ចែងដោះស្រាយវិវាទ រក្សាដីជូនពួកគាត់ធ្វើជាកម្មសិទ្ធិ។ សម្តេចមហាបវរធិបតី កោតសរសើរ និងអរគុណចំពោះក្រុមការងារដឹកនាំដោយលោក ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ក្រុមហ៊ុនធំមួយទៀតរបស់ចិន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

FN ៖ ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មកម្រិតខ្ពស់របស់ចិន បាន​បង្ហាញ​ការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប​សម្ដេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត អំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិ​ការ​របស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ។ ក្នុងនោះ ក្រុមហ៊ុនបានផ្ដោត​លើ​ការ​វិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី អំពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជា​ការ​ផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុង​ការស្វែង​រក​ឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា​ មានសុខសន្តិ​ភាពពេញលេញ និងស្ថិរភាព​ ជាពិសេស…

ប្រតិភូសភាអាមេរិក ជឿជាក់ថា សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា​កាន់​តែរីកចម្រើន ហើយប្រកាសធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បី​ជំរុញ​ទំនាក់ទំនងកម្ពុជា-អាមេរិក ឱ្យកាន់តែរឹងមាំ

FN ៖ គណៈប្រតិភូសភាអាមេរិកមកពីតាមបណ្តារដ្ឋនានាទាំង​គណ​បក្ស​​ប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា កាន់តែរីកចម្រើន។ គណៈប្រតិភូសភាអាមេរិក ក៏បានប្រកាសដែរថា នឹងធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែរឹងមាំ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូសភាអាមេរិក នៅ​រសៀល​ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ គណៈប្រតិភូសភា​អាមេរិក ដែលបានចូលជួបសម្តេចមហាបវរធិបតី រួមមាន​លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជា​ធិបតេយ្យ,​ លោក​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ លោក​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអីុលីណយ​​ មកពីគណបក្សសាធា​រណរដ្ឋ និង​សហការី​។ ក្នុងឱកាសនៃជំនួបនោះ គណៈប្រតិភូសភាអាមេរិក បានសម្ដែងការកោត​សរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានវាយតម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាមេរិក និង​កម្ពុជា។ គណៈប្រតិភូសភាអាមេរិក បានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំ​រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែល​ឆ្នាំ​នេះ​ក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូត​កម្ពុជា-អាមេរិកផងដែរ។ គណៈប្រតិភូសភាអាមេរិក ក៏បានបង្ហាញជំនឿជាក់ថា…