សេចក្ដីអធិប្បាយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង

ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយតាមបណ្តាឃុំ ស្រុក ខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ លោកអ៊ំពូមីង បងប្អូន ដែលអញ្ជើញមកពី ១១ស្រុក នៅក្នុងចំណោម ១៤ស្រុក¿ក្រុងនៃខេត្តបាត់ដំបង ជាងមួយម៉ឺនគ្រួសារ។ ជាដំបូង សូមអរគុណណាស់ចំពោះការរៀបចំសម្រួលនៅក្នុងការរៀបចំកម្មវិធីថ្ងៃនេះ ក៏ដូចជាការដឹកជញ្ជូនប្រ ជាពលរដ្ឋនៅខេត្តបាត់ដំបងយើង។ នៅទូទាំងប្រទេសឆ្នាំនេះ យើងមានទឹកជំនន់ (ដែល)មានបញ្ហាពីរ៖ ទឹកភ្លៀងនិងទឹកទន្លេ ឡើងពេលជាមួយគ្នា។ ទឹកធំធ្វើឲ្យប៉ះពាល់ ៧ខេត្តក្រុង។ ក្នុងនោះមានដូច ១២ម៉ឺនគ្រួសារ ដែលប៉ះពាល់។ ថ្ងៃនេះ នៅខេត្តបាត់ដំបង មានវត្តមាននៅទីនេះមួយម៉ឺនគ្រួសារ។ អ្នកពាក់ព័ន្ធច្រើនជាងគេនៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារ ក្នុងចំណោម ១២ម៉ឺនគ្រួសារ(ដែលរងការប៉ះពាល់) ឬជាង ៥០ភាគរយ ដែលប៉ះពាល់នៅខេត្តបាត់ដំបង។ សូមអរគុណលោកអ៊ំពូមីង ដែលខ្ញុំចូលមក បានសរសើរថាស្អាតហើយក្មេងទៀត។ ថ្ងៃនេះ អ្នកសារព័ត៌មានខ្ញុំ ស៊្រុន រៀងគ្រាន់បើ ថាអត់ជ្រួញ។ ថ្ងៃមុន ចុះទៅជួបជនភៀសសឹក…

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ច្រៀបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?

បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។ ហើយគេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យច្រៀបដូចចោរលួចសេះទៅវិញ។ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេក ទេសនិងវិជ្ជាជីវៈកម្រិត៣»

– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ គ្រឹះស្ថានសិក្សានានា,– មាតាបិតា អាណាព្យាបាល និងក្មួយៗជាបេក្ខជននិទ្ទេស A ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ទាំង ២ ០៤៤ នាក់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ដែលជាជំនួបលើកទី១២ រាប់ចាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ផ្អែកលើគោលការណ៍ «អ្នកចេះ គឺជាប់»។ ការរៀបចំពិធីជួបសំណេះសំណាលនៅថ្ងៃនេះ ជាការបន្តការជួបជុំ និងការលើកទឹកចិត្តដល់ក្មួយៗសិស្សជាប់និទ្ទេស A ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ ២០១៤, និងក្រោយៗមក…

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីខួបគម្រប់១ឆ្នាំ នៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ

ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃ សេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។ កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។ ខ្ញុំក៏យកឱកាសនេះដើម្បីធ្វើការថ្លែងនូវអំណរគុណសាជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

អរគុណនយោបាយឈ្នះឈ្នះ !ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;លោកស្រី វ្ល៉ាដាន់កា អេនឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា;គណៈធិបតី ភ្ញៀវជាតិ-អន្តរជាតិ, អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានសោមនស្សសេចក្ដីរីករាយ ដែលបានមកចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦–២០២៦) នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ​» នាពេលនេះ។ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និង ជាចម្ការមីន​ ទៅជាកម្ពុជាថ្មី ដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការចូលរួមរក្សាសណ្តាប់ធ្នាប់តំបន់ និង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូចនិងមធ្យម ឆ្នាំ២០២៦-២០៣០”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលជាវឌ្ឍនភាពថ្មីមួយទៀត នៅក្នុងដំណើរនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការបោះជំហានទៅមុខប្រកប ដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមផ្តល់ធាតុចូល និងសហការរៀបចំយុទ្ធសាស្រ្តជាតិនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រាកដនិយម និងអាចអនុវត្តទៅបាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាការពិត សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»…

កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន

FN ៖ កម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យកសិកម្ម ដោយបានបំបែកកំណត់ត្រានៃការនាំចេញអង្ករជាស្ថាពរ។ យោងតាមប្រសាសន៍របស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងរហូតដល់ ១,០១៤,៤៤២តោន។ ផ្អែកលើទិន្នន័យនៃប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការសម្រេចបាននូវតួលេខដ៏ច្រើនលើសលប់នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ៗ និងជាមោទនភាពយ៉ាងធំធេងសម្រាប់ជាតិ ក៏ដូចជាវិស័យកសិកម្មទាំងមូល។ របាយការណ៍បង្ហាញថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០តោន (៩៤០,០០០តោន) ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។ សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីលក្ខខណ្ឌសម្រាប់ការជជែក និងផ្ទៀងផ្ទាត់ ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ចំពោះលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ (សារទី៤)

ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។ ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ។ ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក…

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះលោក អ៊ុ សំអាន ក្នុងករណីរឿងចោទប្រកាន់រាជរដ្ឋាភិបាលអំពីកិច្ចការព្រំដែនចន្លោះបង្គោលលេខ ៥២-២៩

ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖ ១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ – គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។ (ខ្ញុំមានការភ្ញាក់ផ្អើលដែរ ព្រោះធ្លាប់ឃើញគាត់និយាយតាមហ្វេសប៊ុកថា គាត់ហ៊ានប្រយុទ្ធជាមួយថៃមិនខ្លាចស្លាប់ទេដើម្បីទឹកដី។ ប៉ុន្តែដល់ពេលខ្ញុំផ្តល់ឱកាសអោយគាត់អាចបង្ហាញសមត្ថភាពរឿងទឹកដី ដោយមិនចាំបាច់ប្រយុទ្ធគ្នាដោយអាវុធផង និងមានការធានាសុវត្ថិភាពអោយគាត់ទៀត បែរជាគាត់មិនហ៊ាន ដោយលើកហេតុផលថាខ្លាចនេះ ឬខ្លាចនោះទៅវិញ។ ចុះទម្រាំចូលសមរភូមិប្រយុទ្ធជាមួយគ្រាប់កាំភ្លើងដូចគាត់ធ្លាប់បាននិយាយ ដោយមិនមានការធានាអាយុជីវិតផងនោះ តើគាត់ហ៊ានដូចនិយាយដែរឬទេ?) ២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ – គាត់និយាយ (ឬបង្ហើប) ថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់​កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅ​ប្រទេស​រយៈពេលមួយសប្តាហ៍

(FN)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងារក្រៅប្រទេសយ៉ាងមមាញឹក​រយៈ​ពេល​មួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។ វេលាម៉ោងជិត៦ព្រឹកស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជាលេខ០០១ បានចុះចតលើទីលានអាកាសយាន​ដ្ឋាន​​អន្តរជាតិ​តេជោ​ដ៏ប្រណីតរបស់កម្ពុជាដោយជោគជ័យ។ ក្រុមការងារបច្ចេកទេស បានម្នីម្នារៀប​ចំ​បច្ចេកទេសឱ្យយន្តហោះបានចតនៅទីតាំងដែលបានរៀបចំ។ យន្តហោះចតរួចរាល់ គណៈ​ប្រតិភូអមដំណើរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានរូតរះចុះពីលើ​យន្ត​ហោះ។ គ្រាគណៈប្រតិភូអមអញ្ជើញចុះពីលើយន្តហោះ ដូចទម្លាប់សព្វដងដែរ មន្ត្រីជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលកម្រិតឧបនាយករដ្ឋមន្ត្រី មេទ័ព មេនគរបាល អភិបាលខេត្តកណ្តាល បាន​អញ្ជើញរង់ចាំដំណើររបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។ យន្តហោះចត​រួចរាល់ ការរៀបចំទទួលដំណើរស្រេចបាច់ហើយនោះ សម្តេចមហាបវរធិបតី និងលោក​ជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីយន្តហោះ។ បើទោះបីមួយសប្តាហ៍កន្លងទៅមមា​ញឹក ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ​ទាំង​យប់​​អាធ្រាត្រ ថាមពលចំណាយច្រើន​យ៉ាង​ណាក្តី តែថាម​ពលផ្លូវចិត្តមិនស្រកស្រុត​នោះ​ឡើយ។ សម្តេចមហាបវរធិបតី និង​លោកជំទាវ បានចាក​ចេញពីយន្តហោះដោយស្នាម​ញញឹម ស្នាមញញឹមដែលបាននាំមក​នូវផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជា​ជនតាមរយៈដំណើរបំពេញការងារមួយ​សប្តាហ៍​កន្លងទៅនេះ។ ផ្លែផ្កានៃការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយប្រទេសជាមិត្ត ដែល​មិនមានទំនាក់ទំនងកាលពីពេលមុន ជាពិសេសប្រទេសកាហ្សាក់ស្ថានដែលមិនធ្លាប់មាន​នាយករដ្ឋមន្ត្រីកម្ពុជារូបណា បានបំពេញដំណើរទស្សនកិច្ចនោះឡើយ។…