សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំព្ញកជាថ្មីពាក់ព័ន្ធនឹងករណីលោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបតាមការអញ្ជើញរបស់សម្ដេច អស់រយៈពេល៤ថ្ងៃហើយ

មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាល័ក្ខណវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខ័ណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។ នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩។

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះលោក អ៊ុំ សំអាន ដែលមិនទាន់បានឆ្លើយតបជាក់លាក់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្តេច ក្នុងការនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ នៅកម្ពុជា

ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។ អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់។ ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖ ១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ៖ ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក…

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញលោក អ៊ុំ សំអាន និងក្រុមរបស់ខ្លួន មកបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ

ឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ។ លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន​​ កម្ពុជា-ថៃ​ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថាការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និង​ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិង​អំណាច។ ការលើកបែបនេះ គឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ​គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុត​ក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា​​ ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។ ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល​​ និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់គាត់​ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក​​…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) បាត់ដំបង

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជា​​មានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ  បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីសរុប ២០០១ អង្គ/នាក់ ក្នុងនោះស្រ្តី ១២៥១, ស្រ្តីច្រើនជាង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ដែលជាពិធីអបអរសាទរចំពោះលទ្ធផលនៃការខិតខំព្រឹងប្រែងរបស់និស្សិតជ័យលាភីទាំងអស់។ ម្យ៉ាងនិងម្យ៉ាងទៀត ក៏ជាពិធីទទួលស្គាល់នូវការប្រឹងប្រែងចូលរួមរបស់សាកលវិទ្យាល័យជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការបណ្តុះបណ្តាល អប់រំយុវជនកម្ពុជាឱ្យមានទាំងចំណេះដឹង ជំនាញ សីលធម៌ វិជ្ជាជីវៈ និងវិន័យ និងជួយពូនជ្រំមូលធនមនុស្សក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច នីតិសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្ម ទេសចរណ៍ មនុស្សសាស្ត្រ កសិកម្ម អភិវឌ្ឍន៍ជនបទ សិល្បៈ និងភាសាបរទេស សម្រាប់បំពេញតម្រូវការទីផ្សារការងារកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) បានចូលរួមចែកសញ្ញាបត្រសាកលវិទ្យាល័យ UME  ច្រើនដង ច្រើនកន្លែង និងច្រើនជ័យលាភី ខ្ញុំគិតថា…

ដកស្រង់សារលើហ្វេសប៊ុក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែរជឿទុកចិត្តលើរាជរដ្ឋាភិបាលបន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

“ក្នុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារកាលពីថ្ងៃទី៣១ មករា ២០២៦ ខ្ញុំបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅពេលនោះ អំពីវិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គិតត្រឹមថ្ងៃនេះ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែ ប៉ុណ្ណោះយើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញនាពេលនោះ ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។ ជាការពិតណាស់ កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ អាចបញ្ជាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជាថៃដោយការទទួលខុសត្រូវខ្ពស់។”

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ភារធារីស្ថានទូតចិនប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សលោកយាយ លោកតា អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ជាមួយឯកឧត្តម ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផ្លូវលេខ១០ សាងសង់លើតម្រាយផ្លូវនិងភូមិសាស្ត្រក៏លំបាក (ខ្ញុំក៏មានការ)សប្បាយរីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំចាំ (កាលពី)មួយឆ្នាំជាងមុន ខែ៥ បានមកសម្ពោធនៅកន្លែងនេះដែរ គឺសមិទ្ធផលនៅវិទ្យាល័យប្រមោយ។ កាលនោះមុនសង្គ្រាម សក់ខ្មៅ។ ឥឡូវប៉ះគ្នាមួយប្រាវពីរប្រាវទៅ សក់ស។ អម្បាញ់មិញ មើលរូបថតទៅ កាលបើកការដ្ឋានសាងសង់ឆ្នាំ២០២០…

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ចុះ ““បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក”

ថ្ងៃនេះ អ៊ំ ពូមីង បងប្អូន ត្រូវជាគ្រួសារយោធិនទាំង ១៨នាក់ ដែលជាប់ឃុំដោយកងទ័ពថៃ បានអញ្ជើញមកពីខេត្តឆ្ងាយទាំង៦។ ខ្ញុំសូមអរគុណណាស់ចំពោះលោកអ៊ំ ពូមី បងប្អូន និងតាមរយៈអ៊ំពូមីង បងប្អូន ក៏សូមអរគុណចំពោះវីរៈកងទ័ពរបស់យើងទាំង ១៨រូប ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានក្នុងការការពារទឹកដីរបស់យើង ក្នុងពេលប្រយុទ្ធកន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃបិណ្ឌ១២។​ តាមពិត ថ្ងៃភ្ជុំបិណ្ឌជាថ្ងៃដែលជួបជុំគ្រួសារ។ កន្លងទៅ កងទ័ពរបស់យើងដែលបានប្រជុំជាមួយភាគីថៃនោះ ក៏បានយកចិត្តទុកដាក់ព្យាយាមស្នើសុំឱ្យមានការដោះលែងជាមនុស្សធម៌ ឱ្យបងប្អូន ១៨រូប បានត្រឡប់មកជួបជុំគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះ នៅមិនទាន់មានចម្លើយវិជ្ជមាននៅឡើយ។ ទោះជាយ៉ាងណា ក៏យើងនៅបន្តខិតខំ ដើម្បីរកវិធីឱ្យមានការដោះលែងឱ្យពួកគាត់មានសេរីភាពក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។ ខ្ញុំយល់ពីទឹកចិត្ត ការព្រួយបារម្ភចំពោះប្ដី ចំពោះកូន ចំពោះគូដណ្ដឹង ព្រោះតាមព័ត៌មាន (ក្នុងចំណោមនោះ)ក៏មានជាគូដណ្ដឹងមួយដែរ។ មានម្នាក់ជាគូដណ្ដឹង(របស់វីរៈកងទ័ពដែលបានចាប់ខ្លួន) នៅស្ទឹងត្រែង​។ ត្រូវចូលរៀបការថ្ងៃណា? ត្រូវរៀបការនៅក្នុងកំឡុងខែមករា ឬខែកុម្ភៈ(ឆ្នាំ២០២៦)នេះ។ យើងសង្ឃឹមថា (កងទ័ពយើង)នឹង(ត្រូវ)បាន(ដោះលែង)ក្នុងពេលឆាប់ៗខាងមុខ និងបើអាចទៅរួចសង្ឃឹមថានឹងអាចជួយកុំឱ្យលើកពេល ក្នុងការវិលត្រឡប់(មកជួបជុំ)គ្រួសារ និងគូដណ្ដឹងវិញ។ ខ្ញុំសូមរំលឹកបន្តិចអំពីសាវតារនៃឧបទ្ទវហេតុនៅថ្ងៃទី ២៩(កក្កដា កន្លងទៅ ដែលកើតហេតុការណ៍ចាប់ខ្លួនកើតឡើង)។ តាមដែលខ្ញុំចាំ…

សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យហ្លួងម៉ែអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់  សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរបាយការណ៍ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្ដង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ ។  ក្នុងន័យនេះ,  ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និង យកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និង ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជាធ្លុងមួយ ជួសជុល…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ»

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទប្រធានសភានៃអន្តរសភា; ឯកឧត្តម លោកជំទាវ ប្រធានអង្គនីតិប្បញ្ញត្តិ; ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមក្នុងឱកាសនៃពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) នៅរាជធានីភ្នំពេញ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម, លោកជំទាវ ប្រធានសភា, ប្រធានគណៈប្រតិភូ, សមាជិក-សមាជិកាសភា និងតំណាងស្ថាប័នអន្តរជាតិទាំងអស់។ វត្តមានរបស់ ឯកឧត្តម, លោកជំទាវ, លោក,…