សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះលោក អ៊ុ សំអាន ក្នុងករណីរឿងចោទប្រកាន់រាជរដ្ឋាភិបាលអំពីកិច្ចការព្រំដែនចន្លោះបង្គោលលេខ ៥២-២៩

ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖ ១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ – គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។ (ខ្ញុំមានការភ្ញាក់ផ្អើលដែរ ព្រោះធ្លាប់ឃើញគាត់និយាយតាមហ្វេសប៊ុកថា គាត់ហ៊ានប្រយុទ្ធជាមួយថៃមិនខ្លាចស្លាប់ទេដើម្បីទឹកដី។ ប៉ុន្តែដល់ពេលខ្ញុំផ្តល់ឱកាសអោយគាត់អាចបង្ហាញសមត្ថភាពរឿងទឹកដី ដោយមិនចាំបាច់ប្រយុទ្ធគ្នាដោយអាវុធផង និងមានការធានាសុវត្ថិភាពអោយគាត់ទៀត បែរជាគាត់មិនហ៊ាន ដោយលើកហេតុផលថាខ្លាចនេះ ឬខ្លាចនោះទៅវិញ។ ចុះទម្រាំចូលសមរភូមិប្រយុទ្ធជាមួយគ្រាប់កាំភ្លើងដូចគាត់ធ្លាប់បាននិយាយ ដោយមិនមានការធានាអាយុជីវិតផងនោះ តើគាត់ហ៊ានដូចនិយាយដែរឬទេ?) ២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ – គាត់និយាយ (ឬបង្ហើប) ថា…