សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…

បទអន្តរាគមន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី «សេដ្ឋកិច្ចក្រៅប្រព័ន្ធ»

សូមគោរព! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា–ណាចក្រកម្ពុជា​ និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក–សមាជិកា នៃអង្គពិធី ជាទីមេត្រី!  ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តយស និងសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុងឱកាសជាប្រវត្តិសាស្រ្តលើកទី១ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើបទអន្តរាគមន៍ ក្នុងនាមរាជរដ្ឋាភិបាលលើប្រធានបទ ​«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដ៏មានសារៈសំខាន់និងពិសេស ដើម្បីគោរពរាយការណ៍ជូនសមាជរដ្ឋសភា និងព្រឹទ្ធសភា អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨”។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ទន្ទឹមនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលសុទ្ធតែជាយុទ្ធសាស្រ្ត និងយន្តការមុតស្រួច…

សេចក្តីអធិប្បាយ និងការបកស្រាយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការលើកមតិយោ​បល់ ពីអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី ការអនុវត្តកម្មវិធីជាតិគាំពារសង្គម

សូមគោរពសម្ដេចប្រធានសមាជ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអង្គសមាជជាទីមេត្រី! អនុញ្ញាតឱ្យខ្ញុំសូមឆ្លើយ ពាក់ព័ន្ធនឹងការលើករបស់ឯកឧត្តម លោកជំទាវ ដែលបានចូលរួមមតិយោបល់ស្តីពីប្រ​ព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយក៏មានការចូលរួមពីខាងបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងខាងគោលនយោបាយដើម្បីបញ្ជាក់លម្អិត។ មុននឹងប្រគល់វេទិកានេះជូនខាងបច្ចេកទេសដើម្បីធ្វើការឆ្លើយតប ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ដែលបានចូលរួមនូវធាតុផ្សំ ការចាប់អារម្មណ៍ ការលើកទឹកចិត្តទៅដល់ការអនុវត្តនយោបាយ ក៏ដូចជាការផ្ដល់នូវធាតុផ្សំពាក់ព័ន្ធទៅនឹងចំណុចប្រឈមមួយចំនួន ដែលការអនុវត្តនេះ អាចយកទៅធ្វើការកែសម្រួលបាន។ គោលការណ៍អភិបាលកិច្ច ការផ្សព្វផ្សាយ ការពង្រីកវិសាលភាពគ្របដណ្ដប់ជាសកល ការពង្រឹងសេវា គឺជាប្រធានបទដែលបានលើកឡើង។ ក្នុងការលើកជាមតិយោបល់ពាក់ព័ន្ធទៅនឹងការផ្ដល់នូវគោលនយោបាយគាំពារសង្គមនេះ អនុញ្ញាតឱ្យខ្ញុំសូមបញ្ជាក់នូវចំណុចនេះជាសង្ខេបមួយចំនួន។ ទី១ ពាក់ព័ន្ធទៅនឹងអភិបាលកិច្ច។ ការ​ងារនេះ គឺជាស្នូលនៃគោលនយោបាយ តាំងពីគោលនយោបាយចតុកោណរហូតដល់បញ្ចកោណ។​ នៅក្នុងការអនុវត្តគោលនយោបាយ​គាំពារសង្គមនេះទៀតសោត ក៏ជាចំណុចស្នូលមួយរបស់យើង។ (១) អភិបាលកិច្ច ផ្ដោតទៅលើស្ថាប័ន​ និងយន្តការអនុវត្ត ការគ្រប់គ្រងថវិកា និងការផ្ដល់សេវា។ ហេតុនេះហើយ យើងរៀបចំយន្តការ៣កម្រិត គឺកម្រិតនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីដើរតួនាទីពិនិត្យ រៀបចំគោលនយោ​បាយ កែសម្រួលគោលនយោបាយ រៀបចំការតាមដានត្រួតពិនិត្យវាយតម្លៃ និងការពិនិត្យទៅលើប្រសិទ្ធភាពនៅក្នុងការផ្ដល់សេវា។ រាជរដ្ឋាភិបាលបានខិតខំព្យាយាមដើម្បី(ធ្វើ)ឱ្យកិច្ចការទាំងអស់នេះកាន់តែប្រសើរឡើង។ យើងក៏ទទួលស្គាល់ថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ឯកឧត្តមអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនឯកឧត្តម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈអ៊ំពូមី បងប្អូនប្រជាពលរដ្ឋ ក្មួយៗទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ (១) ទោះបីរស់នៅទីណាក៏ដោយ ជនកម្ពុជាតែងតែមានស្មារតីរួបរួមគ្នា ស្កាត់ជួបគ្នា ព្រឹកមិញនេះ មុនចេញមក ឃើញបានសុំពេលបន្តិចថែមកៅអី ព្រោះការអញ្ជើញចូលរួមចង់លើស capacity។ ការរៀបចំនេះបង្ហាញអំពីស្មារតីស្រលាញ់រាប់អានគ្នារបស់បងប្អូននៅជប៉ុន ការស្កាត់ពីឆ្ងាយរកគ្នាមក ដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ ចូលមកអម្បាញ់មិញ ក៏បានជួបជុំជាមួយបងប្អូនជាច្រើន សប្បាយរីករាយ ហើយមានក្មួយពីរនាក់ ហុចក្រដាសឱ្យមក។ សុំអានបន្តិច។ ពីក្មួយ វិសិដ្ឋ “ជម្រាបសួរសម្ដេចអ៊ំ ខ្ញុំចង់ជួបសម្ដេចអ៊ំយូរហើយ។ ខ្ញុំចង់ឱ្យសម្ដេចអ៊ំមានអាយុវែង ២០០ឆ្នាំ ដើម្បីបានជួបអ៊ំរហូត។ ខ្ញុំស្រលាញ់សម្ដេចអ៊ំ។ I LOVE YOU!”។ អរគុណណាស់។ មួយទៀត “ក្មួយជម្រាបសួរសម្ដេចអ៊ំ។ I LOVE YOU !។ អរគុណណាស់ក្មួយ I LOVE YOU TOO។ ជួបបងប្អូនច្រើន។ ប្អូនស្រីម្នាក់សួរថា សម្ដេចហត់ឬទេ។ ឃើញមុខស្លេក? បានជួបប៉ុណ្ណេះ ថាមពលពេញប៊ឹបតែម្ដង។រឿងសប្បាយពេលចេញទៅក្រៅប្រទេសគឺការដែលបានជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរជាស្មារតីរួបរួម។ ជាប្រធានគណៈប្រតិភូ រឿងចេញដំណើរចេញទៅក្រៅប្រទេស…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ

ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ស៊ី ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី ជាវិនិយោគិនបងប្អូនកម្មករ/ការិនី ទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុសាជាថ្មីម្ដងទៀត ដើម្បីអបអរសាទរនូវសមិទ្ធផលដែលយើងបានពង្រីកទៅដល់ជាង ១០០ ក្រុមហ៊ុននៅទីនេះ។ អញ្ចឹងក៏សូមអបអរសាទរចំពោះការរីកចម្រើននេះ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] អរគុណណាស់ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ បងប្អូនខ្លះមកតាំងពីម៉ោង២(ភ្លឺ)។ មានយល់សប្តិ ឬអត់? អត់បានយល់សប្តិ រវល់ជជែកគ្នាទល់ភ្លឺ។ ឃើញបងប្អូនរួសរាយ។ កម្លាំងដូចមិនមែនអ្នកក្រោកមកតាំងពីម៉ោង២ ទេ ដល់ទៅគាំងៗ ទូរស័ព្ទវិញ។ ឱ្យតែជួបបងប្អូនកម្មករ/ការិនីម្តងៗ គឺថាច្រើនខ្សឺត ឡើងកម្លាំងព្រឺស ជាងបានទឹកប៉ូវកម្លាំង ១០០០កេសទៅទៀត។ ១អាទិត្យ ២អាទិត្យនេះ កម្មវិធីជាប់រាល់ថ្ងៃ។ ប៉ុន្តែកម្លាំងអត់ថយទេ។ មកដល់គឺមានប្រដាប់សាកថ្មគ្រប់កន្លែង គ្រាន់កន្លែងខ្លះស្នាមស្លាជាប់ថ្ពាល់ កន្លែងខ្លះស្នាមក្រែមជាប់ថ្ពាល់។ តាមពិតម៉ោង…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ-សមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិលោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ» ជាមួយឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងចូលរួមធ្វើជាសាក្សី ក្នុងពិធីទទួលយកចំណងដៃប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីមួយទៀត ។ គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍…

សុន្ទរកថានិងសង្កថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានាស្រុកព្រៃនប់

ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល​; គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជាការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស, និងអង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធអគារសិក្សា,  អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ  ខេត្តព្រះសីហនុ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ-បណ្ឌិត ។ [ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១] (១) ខេត្តព្រះសីហនុត្រូវកសាងធនធានមនុស្ស ត្បិតជាខេត្តសេដ្ឋកិច្ចកំពង់ផែធំ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តធ្វើបទបង្ហាញ ទាក់ទងនឹងការកសាង​សាលានេះ ដែលខុសពីសាលាផ្សេងៗសឹងតែនៅទូទាំងប្រទេស។ អគារទាំងអស់នេះ នៅលើទីតាំងចាស់ តែអគារថ្មីទាំងអស់។ កន្លងទៅ បើសិនជារបៀបបែបនេះ ទាល់តែយើងបង្កើតទីតាំងថ្មី យើងសង់ថ្មី។ បើទីតាំងចាស់ ភាគច្រើនយើងធ្វើអគារមួយឬពីរ និងជួសជុលខ្លះ តែកន្លែងនេះ យើងវាយអគារចាស់ចោលធ្វើថ្មីតែម្ដង។ ហាក់ដូចជាសាលាថ្មី​ ទីតាំងចាស់។ សមិទ្ធផលមិនមែនមួយអគារឬពីរអគារទេ បូកទៅគឺច្រើន​។ សូមអបអរសាទរ។…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា  និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ ​ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ​នៃ​វិទ្យាស្ថាន វ៉ាន់ដា​ ជូនដល់​ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាន​នារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង​ ៨៨% នៃចំនួនសរុប ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ​​ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយកម្មករ/ការិនី និងសម្ពោធទារកដ្ឋាននៅរោងចក្រ Marvel Garment

បន្ទាប់ពីបានសំ​ណេះសំណាលជាមួយកម្មករ/ការិនីជាមាតាបិតានិងបុគ្គលិកទារកដ្ឋាន ស្តីពីប្រាក់ចំណូល ការចំ​ណាយ អត្ថប្រយោជន៍ផ្សេងៗ ដែលបានទទួលជាក់ស្ដែង ជីវភាពគ្រួសារ សុខុមាលភាពមាតានិងទារក សេវាសុខាភិបាល ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ ព្រមទាំងគោលនយោ​បាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជូនកម្មករ ក្នុងឱកាសសម្ពោធទារកដ្ឋាន និងពិនិត្យស្ថានភាពអនាម័យនិងសណ្តាប់ធ្នាប់ នៅរោងចក្រ Marvel Garment សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងសង្កថា ដែលមានសេចក្តីដកស្រង់ដូចខាងក្រោម៖ (១) ពិនិត្យការអនុវត្តបទបញ្ជា ១០ចំណុច ក្នុងនោះមានទារកដ្ឋាន ស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់ […] ការដែលមកថ្ងៃនេះគឺមើលស្ថានភាពជាក់ស្ដែងនិងការរៀបចំ។ ឃើញថាមានការរៀបចំល្អ បានយកចិត្តទុកដាក់លើអនាម័យ លើសណ្ដាប់ធ្នាប់នៅកន្លែងនេះ។ សូមអរគុណដល់ក្រុមការងារ មានឯកឧត្តមរដ្ឋមន្រ្តី ក្រ​សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុវត្ត(បានល្អ)។ មានការដាក់បទបញ្ជា ១០ចំណុច ក្នុងនោះ(ត្រូវ)រៀបចំទារកដ្ឋានឱ្យចេញ។ ពេលនេះយើងធ្វើបានមួយហើយ។ យើងនៅបន្តទៀត។ គ្រោង(ឱ្យមាន) ២ ឬ៣ បន្តទៀត។ ក្រៅពីនោះ​ យើងមានក្រសួងអប់រំរៀបចំនៅ ១៣សហគមន៍ទូទាំងប្រទេស (ខ្នាត)តូចនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ យើងនឹងពិនិត្យបន្ថែមទៀតថ្ងៃក្រោយ ក្នុងសហគមន៍សម្រាប់បងប្អូន(កម្មករ)នៅរោងចក្រ/សហគ្រាសដែលយើងធ្វើការ។ សង្ឃឹមថា ក្រុមហ៊ុនធំៗដែលមានលទ្ធភាព…

សុន្ទរកថា និងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…