សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចរាជធានី-ខេត្ត រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធឱ្យបានល្អ

(ហ្វេសប៊ុកសម្ដេចធិបតី)៖ សម្ដេចធិបតីបានសរសេរលើហ្វេសប៊ុកផ្ទាល់ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា៖ “នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ សូ​មឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់​ រាជធានី-ខេត្ត​ និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាស សប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូនជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!”

អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជ​រដ្ឋា​ភិបាល​លើវិវាទព្រំដែនជាមួយថៃ

(FN)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន​ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការចិត្តទុកដាក់ខ្ពស់បំផុត​របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជរដ្ឋាភិបាលលើវិវាទព្រំដែនជាមួយប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន​បញ្ជាក់​ថា ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរ​បី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជា​ឯកតោ​ភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក បានធ្វើឲ្យប៉ះពាល់ដល់​ប្រជាពល​រដ្ឋ​ដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់​ថ្នាក់ដែល​មានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាម​គ្រប់​មធ្យោ​បាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖ * ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន​៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជា​មួយ​អង្គការអន្តរជាតិជាច្រើនលើក រួមទាំង អង្គការសហប្រជាជាតិ ជាដើម។ ជាមួយ​គ្នា​នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហ​ប្រជា​ជាតិ​ប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃ​ចាន់…

សម្ដេចធិបតី ថ្លែងអំណរគុណម្ចាស់គំនូរដែលគូររូបសម្ដេច ពេលចរចាស្វែងរកបទឈប់បាញ់នៅប្រទេសម៉ាឡេស៉ី និងរំលឹកអំពីការឆន្ទះសាររបស់ពលរដ្ឋ ដែលចង់ឲ្យឈប់បាញ់គ្នា

សូមអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ  ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះ÷ រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ពនិងវីរៈនគរបាលជាតិយើង ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង។ ចំណែកឯរូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥)។ ខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ ខ្ញុំនៅចាំបានថា ថ្ងៃទី ២៨ កក្កដា នោះ មានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង ១២យប់នោះពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសារថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង១២យប់ បានឈប់បាញ់គ្នា។…

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត «អ្នកចេះគឺជាប់»

(FN)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់អារម្មណ៍អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា​ ២០២៤-២០២៥។  សម្តេចបានលើកឡើងថា ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី១ បានចាប់ផ្តើម ដែលបេក្ខជនបានកំពុងនឹងចាប់ផ្តើមការប្រឡងរបស់ខ្លួនរយ:ពេលពេញ ២ ថ្ងៃ គឺថ្ងៃ២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។ ជាមួយនឹងការចាប់អារម្មណ៍នេះ សម្តេចនាយករដ្ឋមន្ត្រី បានជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:យ៉ាងសកម្មនៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។ ព្រមជាមួយគ្នានេះ សម្តេចក៏បានជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃគណ:កម្មាធិការរៀបចំការប្រឡង,​ អាជ្ញាធររាជធានី-ខេត្ត​ និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួច សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀត។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប…

សម្តេចធិបតី ទទួលលិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលលិខិតឆ្លើយតបជាផ្លូវការ ពីសំណាក់ឯកឧត្ដម ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលមានខ្លឹមសារដូចខាងក្រោម៖ « ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម និងជាពិសេស ការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។ ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។»

សម្ដេចធិបតី សន្ទនាទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន

នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖  កិច្ចប្រជុំ GBC នៅម៉ាឡេស៉ី បានប្រព្រឹត្តទៅដោយជោគជ័យ, កម្ពុជា-ថៃ ឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ…

សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ

ជូនឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិទាំងអស់! ជាដំបូង ខ្ញុំសូមអរគុណចំពោះស្មារតីរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ជួយសំរួលដល់ប្រជាពលរដ្ឋជាជនភៀសខ្លួនដែលរងគ្រោះដោយសង្គ្រាម ក៏ដូចជាកងទ័ពរបស់យើងដែលពលីនិងរបួស ក៏ដូចជាប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃទ្រង់ទ្រាយធំ។ នៅក្នុងដំណាក់កាលនៃការឈប់បាញ់ មកដល់ម៉ោងនេះ មិនទាន់មានស្ថិរភាពនៅឡើយទេ។ ស្ថានភាពនៅផុយស្រួយបំផុត។ ខ្ញុំមិនហាមឃាត់ទេ ចំពោះការចង់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដូចជាការបញ្ជូនស្បៀងនិងសំភារៈ ទៅអោយទ័ពជួរមុខ ប៉ុន្តែ (១) សូមកុំរៀបចំតាមរបៀបដូចពេលយើងមានសន្តិភាព។ មិនគួរអោយមានគណៈប្រតិភូទៅទេ។ ទោះបីជានៅក្រោយក្តី ឬទៅមិនដល់ជួរមុខក្តី។ ទី១៖ សូមហាមដាច់ខាតមិនអោយទៅដល់ជួរមុខទេ។ ថ្នាក់ដឹកនាំយើងបានហាមហើយ។ យើងបានដាក់បទបញ្ជាហើយ។ វានាំអោយមានភាពច្របូកច្របល់ និងហានិភ័យ។ ទី២៖ ការនេះពាក់ព័ន្ធនឹងការលាក់ការកងទ័ពរបស់យើង។ (២) ចំណុចមួយទៀត (សង្កេតឃើញថាក្នុង)ការបញ្ជូនស្បៀង ថ្នាក់ដឹកនាំជាតិនិងខេត្តខ្លះ តែងចង់ទៅសួរសុខទុក្ខបងប្អូននៅជួរមុ​ខ ទោះបីជាមានការរៀបចំនៅខាងក្រោយ ឬនៅខេត្តក៏ដោយ។ ខ្ញុំសូមថា បើអាច មិនគួរទៅជាគណៈប្រតិភូនៅពេលនេះទេ។ (ស្ថានការណ៍អមិត្ត)មិនទាន់ចប់ទេ។ បើសិនជាយើងទៅ គឺអាចតម្រូវអោយមេបញ្ជាការជួរមុខចុះមកទទួល។ ឧទាហរណ៍ ឯកឧត្តម នាក់ វង្ស មកទទួល ជាដើម។ លក្ខខណ្ឌនេះ មានបញ្ហាពីរ។ បញ្ហាទី១ គឺអាចសុវត្ថិភាពរបស់គាត់។ ចុងក្រោ​យនេះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)  គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត។