ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយ «បងបង្អូនសហគមន៍ខ្មែរ» នៅអាមេរិក និងកាណាដា នាទីក្រុងញូវយ៉ក

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានជួបជាមួយខ្មែរនៅអាមេរិក និងកាណាដា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ដងធ្លាប់នៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់ ដូច្នេះភ័យបន្តិច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ​ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ប្រធានមហាសន្និបាត ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអបអរសាទរ ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ក្នុងឱកាសដែលឯកឧត្តម ជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការពិភាក្សាក្រោមមូលបទ “ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសុខសន្តិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា» គឺសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំដ៏ឧត្ដុង្គឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន…

សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី៧៨

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ​សហ​ប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ​ប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ធ្វើឡើងក្រោមមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និង​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និង​ចីរភាព​សម្រាប់​ទាំងអស់គ្នា»។ ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជា​ជាតិ៖ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុងឧត្តមនេះ ក្នុង​នាម​ជា​នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ខ្ញុំប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកទាំងអស់ ក្រោម​ស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។ ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រ​នយោ​បាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ។ ការវិត្តន៍កាន់តែដុនដាមនៃសង្គ្រាម នៅ​អ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះ​ទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេស​មានអំណាចធំៗ បានរុញច្រានឲ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីក​សមត្ថ​ភាព​ផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឲ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយ​ផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល បងប្អូនសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកនិងកាណាដា

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន សមាគមខ្មែររបស់យើងដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាទាំងអស់! (១) ការជួបជុំអ៊ំពូមីងបងប្អូនពីសហរដ្ឋអាមេរិកនិងកាណាដាបង្ហាញស្មារតីសាមគ្គីមហាគ្រួសារខ្មែរ  ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបលោកអ៊ំ ពូមីង បងប្អូន ទាំងអស់នៅទីនេះ។ តាមពិតគ្រាន់តែឃើញមេក្រូ​ចង់ភ័យទៅហើយ។ រាល់ដង (ពេល)រៀបចំកម្មវិធី(ដូចនេះ) ខ្ញុំនៅតែក្រោយទេ ព្រោះរៀបចំកម្មវិធីសម្រាប់ពុក សម្ដេចតេជោ។ ថ្ងៃនេះឡើងមកខ្លួនឯង ហើយទល់មុខជាង ២ ពាន់នាក់ … សូមអរគុណទី ១ ដល់ក្រុមការងាររៀបចំ គឺអង្គការចាត់តាំងយុវជននៅក្រៅប្រទេស នៅអាមេរិក នៅកាណាដា ឯកឧត្តម ឯកអគ្គរាជទូត​ ក៏ដូចជាថ្នាក់ដឹកនាំអង្គការចាត់តាំងនៅតាមបណ្ដាតំបន់ រដ្ឋនៅកាណាដា ក៏ដូចជាអាមេរិក … អរគុណលោកអ៊ំ ពូមីង បងប្អូន ដែលឆ្លៀតឱកាស​ធ្វើដំណើរពីឆ្ងាយមក។ អម្បាញ់មិញលឺថាមកតាំងពី អាឡាស្កា តាំងពីអីៗ មិនមែនដូចយើងពីរតនៈគិរី-ភ្នំពេញតែ ៧ ម៉ោង ទេ គឺឆ្ងាយណាស់។ (អ៊ំពូមីងបងប្អូន)ខំធ្វើដំណើររាប់ពាន់គីឡូមកជួបជុំគ្នានៅទីនេះ បង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរតែមួយ មហាសាមគ្គីគ្រួសារខ្មែរ ដែលខ្ញុំអរគុណណាស់(ចំពោះ)ការលើកទឹកចិត្តនេះ។ (២)…

សម្តេចធិបតី ផ្តល់អនុសាសន៍ ៥ ដល់កីឡាករ/ការិនីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅ ហានចូវ សាធារណរដ្ឋប្រជាមានិតចិន

វិមានសន្តិភាព រសៀលថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការនី កម្ពុជាទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុង ហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន, បន្ទាប់ពីជូនការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជូនពរដល់កីឡាករនិងកីឡាការនីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករនិងកីឡាការិនី សម្រាប់ការត្រៀមលក្ខណៈប្រកួត ថា ទី១ ត្រូវបន្តហ្វឹកហាត់និងថែបំប៉នសុខភាពឱ្យបានល្អ, ទី២ ប្រកាន់ខ្ជាប់វិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អ ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា, ទី៣ ចៀសវាងដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់និងខុសពីបទវិន័យកីឡា, ទី៤ រក្សាសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមកដូចជាសុភាសិត «នៅផ្ទះម្តាយ​ទីទៃ នៅព្រៃម្តាយតែមួយ» និង ទី៥ បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនា​នា ក្រោមគោលការណ៍ “ឈ្នះគឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ”។ ជាមួយគ្នានោះ សម្តេចធិបតី បានភាពរំលឹកពីកត្តាដែលនាំអោយកម្ពុជាសំរេចបានជោគជ័យក្នុងការរៀបចំព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានដូចជា ទី១ ការយកចិត្តទុក​ដាក់ខ្ពស់ចំពោះការរៀបចំដែលបានឆ្លុះបញ្ចាំងតាមរយៈស្តង់ដារនៃការប្រកួត, ពិធីបើក, ពិធីបិទ,…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាសនានា ចំនួន ១៨,០០០នាក់ នៅស្រុកបាទី ខេត្តតាកែវ

គោរពឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម  លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់​រាប់អាន! (១) មាននិស្ស័យច្រើនជាមួយខេត្តតាកែវ ពិសេសខាងកម្មវិធីសាសនា ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានមកចូលរួមកម្មវិធីនៅខេត្តតាកែវ។ ជាទូទៅ ខេត្តតាកែវ ខ្ញុំមាននិស្ស័យច្រើនខាងពុទ្ធសាសនា ព្រោះបានមកសម្ពោធវត្ដច្រើន។ ខេត្តតាកែវមានការរីកចម្រើនច្រើន​។ ខ្ញុំបានមក​សម្ពោធ​វត្ដ ក្នុងកំឡុងនៃការដឹកនាំតរបស់អភិបាលខេត្ត ៤ តាំងពីឯកឧត្តម ស្រី បេន ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស៊ូ ភិរិន្ទ។ អរគុណអ្នកខេត្តតាកែវ។ កុំតែបានបងប្អូនទូទាំងប្រទេស ជាពិសេសលោកតាលោកយាយខេត្តតាកែវជួយជូនពរកុំអីគ្មានបានកូនប្រុស​មួយទីបីមកទេ។ រកមិនបាន។ បានតែកូនស្រី។ ថ្ងៃនេះមកជួបជិត ៧០០ នាក់ ជាអ្នកមានផ្ទៃពោះ ហើយ ៥នាក់ភ្លោះ បានកូនស្រី ៤គូ និងកូនស្រីប្រុស ១គូ។ (២) បានអ្នកតាកែវជួយបួងសួងទើបបានកូនទី៣ជាកូនប្រុស សុំនិយាយរឿងផ្ទៃពោះបន្ដិចចុះ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តអញ្ជើញចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។ នៅក្នុងឱកាសនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកយាយ លោកតាខេត្តតាកែវ ជួយបន់ស្រន់ និងបួងសួង រហូតសម្តេចទទួលបានកូនប្រុសដូចបំណង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះមានកម្មករ កម្មការិនីថើបសម្តេច ផ្ញើជូនសម្តេចតេជោ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិចារណាដាក់ចេញគោលនយោបាយដោះស្រាយ​បញ្ហា​ប្រឈមរបស់កម្ពុជា ជាមួយការព្យាករនូវកំណើនមនុស្សចាស់ក្នុងឆ្នាំ២០៥០។ សម្តចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់ ៨៦.៦ភាគរយ។…

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រមនីយ៍ដ្ឋានប្រាសាទកោះកេរ” រក្សាបានសុចរិតភាព និងភាពដើមពិតៗ មានតម្លៃលេចធ្លោជាសកលពេញលេញ”

ក្នុងសារលិខិតទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ពីការសំរេចជាឯកច្ឆ័ន្ទនៃគណៈFor កម្មាធិការបេតិកភណ្ឌពិភពលោក ចុះបញ្ជី “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” រក្សាបាននូវសុច្ចរិតភាព(integrity)និងភាពដើមពិត(authenticity) មានតម្លៃលេចធ្លោជាសកលពេញលេញ” ដែលការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយ៍ដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ ១៩៩២ ឆ្នាំ ២០០៨ និង ២០១៧។ ក្នុងសារលិខិតចុះថ្ងៃតែមួយ ផ្ញើជូនជនរួមជាតិកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងរៀបរាប់អំពីដំណើរការដ៏លំបាកនិងស្មុគ្រស្មាញ ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំ​នាញការជាតិនិងអន្តរជាតិ ក្នុងដំណាក់កាលដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយចាត់ទុកថាការប្រឹងប្រែងយ៉ាងស្វិតស្បាញទាំងនោះបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា រហូតសម្រេចបានជាការចុះបញ្ជី “រមណីយ៍ដ្ឋានកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចធិបតី បន្តថា មហាសមិទ្ធផលនេះជាកិត្យានុភាពថ្មីមួយទៀតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រួមកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ »

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី ១ នៅក្នុង ពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ។ ខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី ២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និងខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម យ៉ាងពិតប្រាកដ។ យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត។…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសបងប្អូនកម្មករ និយោជិតទាំងអស់ជាទីស្រឡាញ់រាប់អាន! (១) នឹងចុះជួបកម្មករ អាជីវករក្រៅប្រព័ន្ធ វិស័យទេសចរណ៍និងវិស័យដទៃទៀត ថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅក្នុងខេត្តកំពង់ស្ពឺសាជាថ្មី ហើយនេះគឺជាកម្មវិធីទី៣នៃការចុះជួបជាមួយកម្មករ និយោជិតទាំងអស់ដែលមកពីបណ្ដារោងចក្រផ្សេងៗ។ ទីតាំងទី១ គឺភ្នំពេញ ទី២​គឺខេត្តកណ្ដាល និងទី៣ គឺខេត្តកំពង់ស្ពឺ ហើយនឹងចុះតាមបន្តទៀត។ មានរៀបចំ ១០កម្មវិធី ដែលកម្មវិធីនេះត្រូវបានរៀបចំដំបូងឡើយសម្រាប់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ លោកបានខិតខំចុះជួបជាមួយកម្មករ កម្មការិនី កូនចៅ ក្មួយៗរបស់លោក តាំងពីមុនបោះឆ្នោត ប៉ុន្តែដោយសារពេលវេលាចង្អៀត លោកមិនអាចធ្វើបានចប់។ ទោះបីជាលោកបានចេញទៅជាសមាជិកសភា ហើយបញ្ចប់ពីតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក៏គាត់នៅផ្ដល់គោលការណ៍ និងលើកទឹកចិត្តថ្នាក់ដឹកនាំជាន់ក្រោយធ្វើការងារបន្ត។ ការ​ងា​រ​នេះមិនមែនចប់ត្រឹម ១០កម្មវិធីនេះទេ។ យើងនឹងរៀបចំតទៅទៀត … ខ្ញុំគិតថាមិនមែនតែក្នុងវិស័យកាត់ដេរ ឧស្សាហកម្មនោះទេ យើងនឹងគិតមើលនៅក្នុងវិស័យផ្សេងៗទៀត។ នៅខែ១១នេះ ខ្ញុំនឹងជួបជាមួយខាងអាជីវករ។ យើងគិតមើលពីការជួបជាមួយខាងក្រៅប្រព័ន្ធ​ ឬវិស័យទេសចរណ៍ ឬអ្វីផ្សេងទៀតដែលអាចជួបបាន។ ជួបជាមួយបងប្អូនអ្នកលក់ដូរមួយចំនួនដើម្បីស្ដាប់។ ខ្ញុំចូលចិត្តជួបហើយជួយផ្ទាល់តែម្ដង។ អ្នកខ្លះគេថា នាយករដ្ឋមន្រ្តីមិនគួរណាចំណាយពេលទៅចុះជួបអញ្ចឹងទេ ទុកឲ្យរដ្ឋមន្រ្តីការងារធ្វើទៅ។…