សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិនភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។ ទន្ទឹមនេះ, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី…

