រដ្ឋមន្ត្រីម៉ៅហាវណ្ណាល់រំពឹងថាការពង្រីកប្រតិបត្តិការហោះហើររបស់ Air Asia នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់អាស៊ីជាពិសេសទីផ្សារចិន

FN ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រំពឹងថា ការពង្រីកប្រតិបត្តិការហោះហើរ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសទីផ្សារចិនមកកម្ពុជា។ ការថ្លែងរបស់ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា បានដាក់ផែនការក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃសមរម្យ។ ថ្លែងក្នុង «ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះបណ្ឌិតម៉ៅហាវណ្ណាល់រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថាការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងការបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការតភ្ជាប់ការហោះហើរក្នុងតំបន់ ហើយនឹងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកបានថ្លែងអបអរសារទរ ចំពោះការបើកដំណើរការហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនលើកដំបូង ដែលជាបំណងប្រាថ្នារបស់ខ្លួនលើចក្ខុវិស័យ និងទស្សនទាន ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ ការហោះហើរក្នុងតំបន់ និងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា «យោងតាមរបាយការណ៍បានឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយកម្មករ និយោជិត បុគ្គលិក និងមន្រ្តីរាជការនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអង្គព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsusi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា​ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ដ៏អធិកអធមនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំង ត្រូវប្រុងប្រៀបត្រៀមអន្តរាគមន៍ករណីភ្លើងឆេះ និងខ្វះទឹកប្រើប្រាស់ (ជាពិសេស) បានត្រឡប់មកវិញ​ ជួបជាមួយនឹងបងប្អូន ក្រោយពីយើងជួបគ្នាកាលពីជាង ៤ខែមុន ដើម្បីសម្ពោធចាប់ផ្ដើមដំណើរការនូវការសាងសង់ដំណាក់កាលទី១ នៃកំពង់ផែ និងការពង្រីកនៃកំពង់ផែរបស់យើង … អា​កាស​ធាតុរាងក្ដៅបន្ដិច។ ម៉ោង ៨ ព្រឹក មានអារម្មណ៍ដូចម៉ោង…

រដ្ឋ បង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ

រដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) ដែលមានលោក នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន។ ក.គ.ផ.ស ត្រូវបង្កើតឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។ ក្រុមការងារ ក.គ.ផ.ស មានលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល លោកស្រី ចម នម្មិល រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក ហែម វណ្ឌី រដ្ឋមន្ត្រីឧស្សាហកម្ម ជាអនុប្រធាន​ ដែលមានសមាជិកចំនួន៥នាក់។​ បើតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត​ នាថ្ងៃទី១២មេសា ក.គ.ផ.ស ត្រូវដឹកនាំយុទ្ធសាស្ត្រលើការគ្រប់គ្រង​ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាមួយគ្នានេះ ក.គ.ផ.ស ត្រូវតម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត​ និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាពិសេស ក្រុមការងារត្រូវកំណត់វិធានបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត។​ សេចក្តីសម្រេចដដែលរបស់សម្តេច ហ៊ុន ម៉ាណែត បានតម្រូវឱ្យក្រុមការងារ ក.គ.ផ.ស ដែលមានទីតាំងនៅក្រសួងព័ត៌មាន ត្រូវរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៃគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។​…

អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាង ៥.៦ម៉ឺននាក់ បានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះអ្នកវិជ្ជមាន៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ

FN៖ បន្ទាប់ពីទទួលបានបទបញ្ជា ០១បប យ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំនួន ៥៦ ៤៤៥នាក់ហើយបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ ដោយក្នុងនោះមានចំនួន ៧៦នាក់រកឃើញវិជ្ជមាន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Telegram ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាពដូចខាងក្រោម៖ ទី១៖ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម ទី២៖ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត ទី៣៖ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង ទី៤៖ ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងបងប្អូនសហជីព កម្មករទាំងអស់ និងជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ ដែលបានចូលរួមជា​មួ​យ​​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនកម្មករ-កម្មការិនី សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដែលបានចូលរួមចំនួនជាង ៥ ១០០ នាក់ ក្នុងឱកាសអបអរសាទរខួប​អនុស្សា​វរីយ៍​លើកទី ១៣៨ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ សហគ្រាស​មួយជាសហគមន៍សុខសាន្ត​មួយ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍវិស័យ​ការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែង​​ធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករ ​និយោជិត និងនិយោជក ចូលរួម​អនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ក៏ជាខួប ១៤ឆ្នាំ ដែលខ្ញុំបានចាប់ផ្ដើមជួបជាមួយ​សហជីព។…

ក្រុមហ៊ុន២ទៀត គ្រោងបោះទុនជាង១០០០លានដុល្លារ ផលិតកង់ឡាននៅកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្តេច​​ បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះគឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន ៥០០លានដុល្លារសិន។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។ ការលើកឡើងពីគម្រោងវិនិយោគខាងលើបែបនេះ ក៏ព្រោះលោក ហ៊ុន ម៉ាណែត ចង់ បង្ហាញអំពីស្នាដៃរបស់រដ្ឋាភិបាលថ្មី ដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ សម្តេចបន្ត និយាយដោយបានអះអាងថា៖ «ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់តែមុត ស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះជូនប្រជាជនរបស់យើង»។ របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ ២ ២០០ លាន ដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។ CDC បានបញ្ជាក់ថា គម្រោងទាំង…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូន សិល្បករ សិល្បការិនី  ទាំងអស់ ជាទីគោរពស្រឡាញ់ ! ថ្ងៃនេះ​ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីជួបជុំមហាគ្រួសារសិល្បៈកម្ពុជា បន្ទាប់ពីទិវាវប្បធម៌ជាតិ ៣មីនា កន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃទី១០ បន្ទាប់ពីការចូលរួមរីករាយអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត  ក៏ដូចជានៅក្រៅប្រទេស ផងដែរ  កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់  ធានាបាននូវសុវត្ថិភាព  បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន  អ៊ំពូមីង  តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយ ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់

[ពី ផេច សម្តេចធិបតី] សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ប្រកបដោយភាពបត់បែនស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយកចំណេះដឹងច្រើនជំនាន់រៀងទៅ នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន ២.១៣៣ គ្រឿងជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនី គ្រប់ទម្រង់ មានតួនាទីចម្បងក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។ ជាការពិត សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋ គ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់…