សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត  វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម

[ពី ផេច សម្តេចធិបតី] សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ», ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតី បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក គឺត្រូវបានប្រារព្ធឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយក៏បាន និងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ ។ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមលះបង់ក្នុងបុព្វហេតុអភិវឌ្ឍជាតិកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, អង់អាចក្លាហាន, មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ក៏តែងបានទ្រទ្រង់ថែរក្សាការពារសុខសន្តិភាព, ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលស័ក្តិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរឆ្លងកាត់របស់កម្ពុជា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ « ខួប​អនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ,២៤ មករា ១៩៩៩- ២៤ មករា ២០២៤»

អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ-ឈ្នះ!ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលសេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចំណាយពេលចូលរួមពិធីដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមយកឱកាសនេះ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលប្រារព្ធឡើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយបាននិងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​​​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សា និងការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ និងឧត្តមានុវត្តន៍ រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់, ភាគីពាក់ព័ន្ធនានា, និង​អ្នកចូលរួម នឹង​ផ្តល់​ជា​ធាតុចូល​យ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើ ផលប្រយោជន៍ ឱ្យ​បាន​ច្រើន​​ជា​អតិបរមា ​​ជូនជាតិ​មាតុភូមិនៃយើង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ ។ ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤

ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិអង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងព័ត៌មាន នាពេលនេះ។ អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យព័ត៌មាននេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបាននាពេលកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងការកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់។ កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ តាមជំនាញ បទពិសោធន៍ និងឧត្តមានុវត្តន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន គ្រប់ជាន់ថ្នាក់ ភាគីពាក់ព័ន្ធនានា និងអ្នកចូលរួមក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឱ្យបានល្អ សំដៅបម្រើផលប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ជូនជាតិមាតុភូមិនៃយើង។ តាមរយៈរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស លទ្ធផលការងារក្នុងរយៈពេលជិត ៥ខែដំបូងរបស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

FN ៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា អធិបតី ក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ព័ត៌មាន។ ក្រសួងព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោត ទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនា វដ្តី រូប ថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវា កម្មនានា ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន៖ *សម្តេចធិបតី ហ៊ុន ម៉ាណែត…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ…

អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកជំទាវអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។ លោកជំទាវក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។ ជាការឆ្លើយតប សម្តេចធិបតីបានអរគុណចំពោះលោកជំទាវអគ្គលេខាធិការ…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសក្នុងសហភាពអឺរ៉ុបនិងប្រទេសអង់គ្លេស

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីងបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា…