សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រលាញ់ ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដ៏អធិកអធមនេះ។ ដែលស្ពាននេះ ដែលមិនមែនសំដៅសម្រាប់តែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រោយខាងកើតទៅត្រោយខាងលិចបានឆាប់រហ័ស និងសុវត្ថិភាព។ ជាការពិត ការប្រកាសបើកការដ្ឋាននៅព្រឹកនេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារបរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ…

សេចក្ដីអធិប្បាយនិងសុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីចែកសញ្ញាបត្រ និងសម្ពោធសាខាវាលស្បូវនៃមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល សាកលវិទ្យាល័យជាតិគ្រប់គ្រង

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សវននិស្សិតជ័យលាភីគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតជ័យលាភីទាំងអស់ជាទីស្រលាញ់រាប់អាន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមពិធីប្រគល់សញ្ញាបត្រដល់សវននិស្សិត ក៏ដូចជានិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបជាង ៥ ០០០ អង្គ/នាក់។ នៅក្នុងនោះ មានស្រ្តីរហូតទៅដល់ ៦១,៥% ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំ ២០២២-២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នាពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ពុះពារការប្រឈមពីការងារ ជីវភាពរស់នៅ រួមទាំងការសិក្សាផង ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ នេះក៏ជាកម្មវិធីទី១ ក្រោយពីរាជរដ្ឋាភិបាលបានបង្កើត ដែលនៅក្នុងតួនាទីថ្មីនេះ ខ្ញុំបានមកជួបនិស្សិតនៅក្នុងកម្មវិធីចែកសញ្ញាបត្រ។ ពីមុន ក៏បានចែកច្រើនដែរ តែពេលនេះ ជាលើកទី១ … កន្លងទៅក៏មានការស្នើសុំ ហើយក៏សូមការយោគយល់ពីបណ្ដាសាកលវិទ្យាល័យមួយចំនួន ដែលរយៈពេលមុននេះជាប់(កម្មវិធី)ច្រើនក្នុងកិច្ចការផ្សេងៗ។ ប៉ុន្តែ ការចែកសញ្ញាបត្រនេះក៏នៅបន្តនៅពេលខាងមុខទៀត ជាអាទិភាពធំនៅក្នុងការលើកទឹកចិត្តទៅដល់និស្សិតទាំងអស់…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីបិទកិច្ចប្រ​ជុំត្រួត​ពិនិត្យ​ប្រចាំឆ្នាំ ២០២៣ នៃ​​ “កម្មវិធីកែទម្រង់ការគ្រប់គ្រង-ហិរញ្ញវត្ថុសាធារណៈ” ដែលជាកម្មវិធីកែទម្រង់​អន្តរវិស័​​យគន្លឹះមួយ របស់រាជរដ្ឋាភិបាល ។ ផ្អែកលើរបាយការណ៍លម្អិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រ​សួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មុននេះ, ខ្ញុំសូម​ចូលរួមអបអរសាទរជាមួយអង្គពិធី ដែលកិច្ចប្រ​ជុំត្រួ​តពិនិត្យប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈ-ពេល ១ ថ្ងៃកន្លងទៅ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ មកពីគ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងតំណាង​ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ហើយទទួលបាននូវលទ្ធផលល្អប្រសើរ តាមរយៈ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាង​សស្រាក់សស្រាំ សំដៅជួយកែលម្អយុទ្ធសាស្ត្រ​ឈាន  ទៅមុខនៃកម្មវិធីកែទម្រង់នេះ ​។ ពិតណាស់, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដែល​ជា​​របៀបវារៈ  អាទិភាពនៅក្នុង «យុទ្ធសាស្រ្តចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ​ក្នុង ៤ នីតិកាល បន្តបន្ទាប់កន្លងទៅ, បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ច​នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «បិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច»

(១) ការងារអធិការកិច្ច គឺរៀបចំផ្ទះខ្លួនយើងអោយស្អាត មុននឹងបញ្ចប់ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍បន្ថែមបន្ដិចទៅលើកិច្ចការអធិការកិច្ចនេះ អំពីចំណុចមួយចំនួនដែលសំខាន់សំរាប់កិច្ចការរាជរដ្ឋាភិបាលអាណត្តិទី៧។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ក៏ដូចជាយុទ្ធសាស្រ្ត​ចតុកោណកន្លងទៅ ស្នូលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ច បានន័យថាម៉េច? រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ។ រៀបចំផ្ទះយើងឱ្យស្អាត ទើបមានផាសុខភាព ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ។ ទស្សនៈនេះ គឺត្រូវបន្ត។ ពីមួយអាណត្តិទៅមួយអាណត្តិ កិច្ចការនេះត្រូវបានធ្វើជាបន្តបន្ទាប់។ ក្នុងន័យនេះ ដូចនៅក្នុងរបាយការណ៍បានគូសបញ្ជាក់ ក្រសួងអធិការកិច្ច ដែលយើងទើបតែប្ដូរឈ្មោះ ប៉ុន្តែភារកិច្ចនៅតែបន្ត ក៏បានដើរតួនាទីសំខាន់។ (២) ការងារងារត្រួតពិនិត្យជាគោលការណ៍ស្នូលនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ការប្ដូរឈ្មោះនេះ បញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់? បើដៃជើងរបស់យើងច្រើន ប៉ុន្តែដៃជើងចេះតែដើរទៅព័ន្ធជើងគ្នា ដួល (តើអាច)ដើរទៅឆ្ងាយយ៉ាងណា។ សួរថាតើរដ្ឋទៅធ្វើការងារអីបាន? អញ្ចឹង កំណែទម្រង់អធិការកិច្ចស្ថាប័នរបស់ជាតិជាកិច្ចការសំខាន់។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ការ​ងារតាមដានត្រួតពិនិត្យជាគោលការណ៍ស្នូល។ (៣) កែទម្រង់ ពង្រឹងអភិបាលកិច្ច ធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង ឈ្លាសវៃ និងស្អាតស្អំ គោលការណ៍ស្នូល…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤» និង «ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាពេលនេះ ។ សន្និបាតរយៈពេល ២ ថ្ងៃនេះ ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ព្រមទាំង អង្គការ, សមាគម, សហគ្រាស, សហជីព និងដៃគូអភិវឌ្ឍន៍ដើម្បីផ្លាស់ប្តូរមតិយោបល់, បទពិសោធ និងឧត្តមានុវត្ត សម្រាប់ជាធាតុចូល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ក្រសួងនៅឆ្នាំបន្ទាប់ ឱ្យកាន់តែប្រសើរ ។ ការរៀបសន្និបាតនេះ ត្រូវធ្វើឡើង ដើម្បីតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម-ការងារ, ចំណុចខ្លាំង និងចំណុចខ្វះខាត, កាលានុវត្តភាព និងបញ្ហាប្រឈមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាដេញដោលឱ្យបានគ្រប់ជ្រុងជ្រោយ ដែលឈានដល់ការដាក់ចេញនូវកញ្ចប់វិធានការសម្រាប់កែទម្រង់ស្ថាប័ន, លើកកម្ពស់អភិបាលកិច្ច និងកែលម្អក្របខ័ណ្ឌគតិយុត្ត ឱ្យស្របតាមកម្មវិធីនយោបាយដែលរាជរដ្ឋាភិបាល…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការចចារព្រំដែនដើម្បីបង្កើតនូវភាពច្បាស់លាស់លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាងសម្រាប់កូនចៅខ្មែរជាច្រើនជំនាន់តទៅ

[ពី ផេច សម្តេចធិបតី] នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សម្រាប់រយៈពេល២៥ ឆ្នាំទៅមុខ ដោយរក្សានូវបាវចនា «ការងារ» និង វិស័យអាទិភាព «មនុស្ស» នៅដដែល ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន, ការពង្រឹងអភិបាលកិច្ច, ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថល សំដៅរក្សាស្ថិរភាពទីផ្សារការងារ, លើកកម្ពស់ជីវភាពកម្មករ-និយោជិត និងរក្សាការពារសន្តិសុខសង្គម…

កម្ពុជា និងថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ បន្ទាប់ពីឯកឧត្តមចូលកាន់តំណែង។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច

FN ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ដែលម៉្យាងជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងម៉្យាងទៀត ជាការប្រមូលផ្តុំដើម្បីវាយតម្លៃសមិទ្ធកម្ម ក៏ដូចជាស្វែងយល់ស៊ីជម្រៅអំពីចំណុចខ្លាំង និងបញ្ហាប្រឈម ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបប្រទះនៅក្នុងពេលអនុវត្តកម្មវិធីគោលនយោបាយដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៩-២០២៣ ជាពិសេសការបំពេញផែនការការងារក្នុងឆ្នាំ២០២៣ កន្លងទៅ ដែលជាមូលដ្ឋានក្នុងការរៀបចំនូវទិសដៅកែទម្រង់ ការកំណត់វិធានការ គោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងការកែលម្អលិខិតបទដ្ឋានគតិយុត្ត ស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅនេះ។ ខ្ញុំសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ។ កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់អំពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជា ដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវលទ្ធភាពធនធានដែលខ្លួនមាន ដើម្បីសម្រេចនូវគោលបំណងគោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើការសិក្សា និងរៀបចំបានមកនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤», ក្នុងរយៈពេលដ៏ខ្លី តែប្រមាណ ១ ខែប៉ុណ្ណោះ តាមការណែនាំរបស់ខ្ញុំ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅនេះ ។…