សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងក្រសួងដែនដី កំណត់ទីតាំង​​អភិរក្សឲ្យបានច្បាស់លាស់ ពិសេសការធ្វើបច្ចុប្បន្នភាព និងមើលលើដីជាក់ស្ដែង

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការធ្វើបច្ចុប្បន្នភាព និងកំណត់ឱ្យបានច្បាស់នូវទីតាំង​​អភិរក្សតំបន់បុរាណដ្ឋានដែលត្រូវការពារ ពិសេសធ្វើបច្ចុប្បន្នភាពដោយមើលលើដីជាក់ស្ដែង ដើម្បីកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់​ដល់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារ​ជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ចេញប្លង់កម្មសិទ្ធដីធ្លី សូមឱ្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងរៀបចំដែនដី គនរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាអតិបរមា នៅក្នុងឆ្នាំ២០២៥ នូវតំបន់ចាំបាច់បំផុតសម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយឈរលើគោលការណ៍ ២សំខាន់ គឺការការពារតម្លៃដើមរបស់បេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមានសក្តានុពលក្រោមដីផង និងកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋផង។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាការងារបន្ទាន់ចំពោះមុខ ដែលនាំដល់ការការពារបានជាស្ថាពរ…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាចាប់ពីពេលនេះតទៅ នឹងមានការលេងល្បែងប្រជាប្រិយ៍ឲ្យផុលផុសនៅឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

FN៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា សម្តេចសង្ឃឹមថា ចាប់ពីពេលនេះតទៅ នឹងមានការលេងល្បែងប្រជាប្រិយ៍ឲ្យផុលផុសឡើងវិញ នៅឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមិនមានការហាមឃាត់ការលេងបាញ់ទឹកនោះទេ។ ការថ្លែងបែបនេះរបស់សម្តេច បានធ្វើឡើងនាឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។ ថ្លែងទៅកាន់អង្គពិធី សម្តេចបវរធិបតី បានថ្លែងបង្ហាញពីទិដ្ឋភាពនាសម័យដើម ដែលប្រជាពលរដ្ឋពេញនិយមលេងល្បែងប្រជាប្រិយខ្មែរពេលចូលឆ្នាំប្រពៃណីខ្មែរ ខណៈដែលយុវវ័យសម័យនេះនឹកឃើញតែការលេងបាញ់ទឹក និងពពុះសាប៊ូ។ សម្តេចបវរធិបតី មានសង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សម្តេច មានបំណងឱ្យយុវជនជាកម្លាំងស្នូល ទាំងសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ដ៏ល្អល្អះរបស់យើង។ បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ការរៀបចំអង្គរសង្ក្រានក្នុងឆ្នាំនេះ ក៏មានការរៀបចំល្បែងប្រជាប្រិយខ្មែរ ជាពិសេស សម្តេច បានណែនាំដល់គណៈអភិបាលរាជធានី/ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់រៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យកាន់តែផុសផុល និងធ្វើការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏យូរអង្វែងរបស់យើង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «ការណែនាំបែបនេះ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល​ គណៈអធិបតី ភ្ញៀវកិត្តិយស​ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនីបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ  កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ…

សម្ដេច​ធិបតី៖ ផ្លូវ ១ ខ្សែ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់តាមការសន្យា

ហ្វេសប៊ុកផេចសម្ដេចធិបតី ៖ សម្ដេចធិបតី បានសរសេរលើ status កាលពីសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា៖ធ្វើជូនតាមសន្យា។ ការស្ថាបនាផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានរួចរាល់តាមសន្យា។ ស្របពេលជាមួយគ្នានោះដែរកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ក៏បានធ្វើការជួសជុលស្ពានដែកប៉េឡេដែលរងការខូចខាតដោយរកកល់នឹងបាក់ ១ កន្លែងទៀត គឺស្ពានដែកប៉េឡេ (អូរមៀន) មានប្រវែង ៥១ម៉ែត្រ ទទឹង ៥,៣ម៉ែត្រ នៅភូមិសមរម្យ ឃុំមានជ័យ ស្ថិតក្នុងស្រុកសណ្តាន់ ហើយបានជួសជុលរួចរាល់ជាស្ថាពរ និងបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្នក្រុមការងារក៏បាននិងកំពុងស្ថាបនាស្ពានដែកប៉េឡេថ្មីមួយកន្លែងទៀត មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ រួមទាំងផ្លូវល្បាយគ្រួសតភ្ជាប់ក្បាលស្ពានទាំងសងខាង ម្ខាងៗ ៥០០ ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរនេះផងដែរ ដែលបានចាប់ផ្តើមស្ថាបនាកាលពីថ្ងៃទី១៨…

សុន្ទរកថានិងសេចក្ដីអធិប្បាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូជាតិ–អន្តរជាតិ និងអង្គសន្និសីទទាំងមូលជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី ២ ក្នុងពិធីបើកនៃ​​សន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្រ្តាលី សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំ​ក៏សូម​លើក​ទឹក​ចិត្ត​ឱ្យ​​មានការ​ចូល​រួមពីសំណាក់យុវជន និងនិស្សិត ដែលជា​មូលធនមនុស្ស និង​ជាអនាគតអ្នក​ដឹក​នាំបន្តវេន​​របស់​យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍ​ទៅ​អនាគតរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃ​​​កម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​…

សម្ដេចធិបតី៖ សូមប្រើសកម្មភាព ឬពាក្យសម្ដីដោយគោរពគ្នា និងប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងសេចក្ដីថ្លៃថ្នូររបស់ខ្មែរ ជាពិសេស ចំពោះស្ត្រី

ហ្វេសប៊ុកផេចសម្ដេចធិបតី៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឆ្លើយតបនឹងបញ្ហាកំពុងកើតឡើងទៅលើការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី សម្ដេចធិបតី បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងពីសកម្មភាពឬពាក្យសំដីទាំងនោះទេ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជន ធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើមកលើយើង៕”

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍”។ [ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញរៀបចេញមក ប្រពន្ធសួរថ្ងៃនេះពាក់អាវស្រស់ម្ល៉េះ? ខ្ញុំថា ទៅបិទសន្និបាតប្រចាំឆ្នាំទេសចរណ៍ ត្រូវតែស្រស់អញ្ចឹង។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេល ចូលរួមក្នុងសន្និបាតនេះ។ សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក ។ ខ្ញុំជឿជាក់ថា…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ៖ សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះតេជគុណ ព្រះមន្ត្រីសង្ឃនៃគ្រប់សាសនាគ្រប់ព្រះអង្គ ​និមន្តមកពីគ្រប់បណ្តាប្រទេសផ្សេងៗ ជាទីគោរពសក្ការៈ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម បណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”) គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គពិធីទំាងមូល ជាទីមេត្រី! ថ្ងៃនេះ  ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”) ដែលមានវត្តមានរបស់ ឯកឧត្តមបណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League) និងប្រតិភូចំនួន ១៨០…

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី « បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា,សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា;គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ មន្រ្តីរាជការ, បណ្តាដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥» បន្ទាប់ពីបានដំណើរការដោយរយៈពេល ៣ ថ្ងៃ កន្លងទៅនេះ។ អង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេស ការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ Southeast Asia

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ ​​និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ​សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ​​ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃ​សាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំ​ណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ​៤ដងហើយ។…