ផលិតផល​កម្ពុជាចំនួន ៣មុខដែលវេចខ្ចប់ដាក់​ម៉ាក់សញ្ញា និងភាសាខ្មែរនៅលើសំបកវេចខ្ចប់ ​នឹងត្រូវនាំចូលទៅទីផ្សារ​អឺរ៉ុបនៅសប្តាហ៍ក្រោយ

FN ៖ ផលិតផល​កម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលបានកែច្នៃ និងវេចខ្ចប់ស្របតាមគុណភាពខ្ពស់ និងប្រើប្រាស់ភាសាខ្មែរ នៅលើសំបកវេចខ្ចប់​ នឹងនាំចូលទៅទីផ្សារ​អឺរ៉ុប នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ការនាំចូលផលិតផល​កម្ពុជាចំនួន ៣មុខ​ ដែលវេចខ្ចប់ដាក់ម៉ាក់សញ្ញាកម្ពុជា ​ទៅទីផ្សារ​អឺរ៉ុប ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Smarteden កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ​ ​អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងដំណាក់កាលដំបូង ផលិតផល២ ប្រភេទ…

ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ

(១) អរគុណអង្គការ CCF និង PSE បានជួយដល់ប្រជាជនជាង ២០ឆ្នាំមកហើយ និយាយរួម ថ្ងៃនេះតោងគេមកទេ។ ទី១ សូមអរគុណចំពោះ Scott Neeson ដែលរៀបរាប់អំពីការវិវត្តនៃអង្គការ CCF ក្នុងរយៈពេល ២០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ យើងបានជួបគ្នា ១០ឆ្នាំហើយ ដែលខ្ញុំចាំ។ ដំបូងគឺឆ្នាំ២០១៤។ អម្បាញ់មិញ សួរទៅ ក្មួយៗខ្លះមិនទាន់កើតផង។ អញ្ចឹងបានន័យថាសមាជិកថ្មី។ មើលប៉ុន្មាននាក់កើតក្រោយឆ្នាំ ២០១៤? មានមួយចំនួន។ កាលហ្នឹងមិនដឹងនៅណា។ នៅលេងនៅលើមេឃនៅឡើយមិនទាន់ចុះ។ ជួបលោកតាលោកយាយនៅទីនេះច្រើន។ ថ្ងៃនេះ ក៏មានវត្តមានរបស់លោកស្រី Marie-France des Pallière ដែលមកពីខាងអង្គការ PSE ហើយក៏សូមអរគុណផងដែរ ដែលបានធ្វើសកម្មភាព ២៨ឆ្នាំហើយជួយទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ អញ្ចឹង ទាំង CCF ទាំង PSE ថ្ងៃនេះក៏បានមកជួបគ្នា។ តាមពិត ដូចគ្រួសាររបស់ខ្ញុំបានលើកអញ្ចឹង គឺខួបនៅថ្ងៃទី២០ ឯណោះ។ តាមពិត ចង់ធ្វើនៅថ្ងៃទី២០ ប៉ុន្តែដល់ថ្ងៃទី២០នេះ…

សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយកីឡាករ/ការនី មន្ត្រីបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរ រៀបចំនិងត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ

សម្តេចធិបតី៖ សុខសប្បាយទេ? មិនទាន់សប្បាយទេ ទាល់តែប្រកួតហើយសិន។ កំពុងភ័យ។ អរគុណ(ដែលបានមកជួបជុំគ្នា)នៅថ្ងៃនេះ។ លោកគ្រូ ព្រឹទ្ធាចារ្យគុណបុរាណ ឯកឧត្តម គណៈធិបតីទាំងអស់​បងប្អូនដែលចូលប្រកួតកីឡា មកពីខាងកងទ័ព មកពីខាងស៊ីវិលតាមក្លឹប តាមសហគមន៍ សហព័ន្ធ ដែលចូលរួមច្រើនកុះករនៅថ្ងៃនេះ (១) ក្បាច់គុនបុរាណខ្មែរ ៧ប្រភេទ ចូលរួមប្រកួតតាមរូបមន្តស្រដៀងនឹង Mixed Martial Arts ថ្ងៃនេះ ខ្ញុំមកក្រៅផ្លូវការ លួចមើលការសម ដោយសារនៅថ្ងៃ ១៨(តុលាខាងមុខ)នេះ យើងត្រូវបើក(ការប្រ​កួត)។ ការរៀបចំនេះ មានគោលបំណងប្លែកពីមុនបន្តិច។ ប្លែកត្រង់ថា ការប្រកួតលើកនេះ គឺយើង(ប្រកួត)ចម្រុះ។ យើងយកក្បាច់គុនបុរាណខ្មែរ ៧ប្រភេទខុសគ្នា ចូលរួមប្រកួតជាមួយគ្នា ដោយយករូបមន្តស្រដៀង​គ្នានឹង Mixed Martial Arts កាលពីខ្ញុំបើក(ព្រឹត្តិការណ៍)ប៉ុន្មានខែមុននោះ។ តាមពិត ខ្ញុំធ្លាប់មានគំនិតនេះ ៥ឬ៦ ឆ្នាំហើយ តាំងពីនៅកងទ័ព។ កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងមិនទាន់(រៀបចំ)ចេញ។ យើងធ្លាប់តែមានគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោជាមួយល្បុក្កតោ។ ឥឡូវ យើងសាក Mixed Martial…

សុន្ទរកថានិងសង្កថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ [ផ្ដើមសេចក្ដីអធិប្បាយ១] ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។ [ចប់សេចក្ដីអធិប្បាយ១] បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ   កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា…

ក្នុងកិច្ចប្រជុំអាស៊ាននៅឡាវ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបជជែកពិភាក្សា ជាមួយប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ

FN​ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ កន្លងទៅថ្មីៗនេះ សម្ដេចបានឆ្លៀតជួបជជែកពិភាក្សា ជាមួយបណ្ដាប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ «សូម្បីតែទៅប្រជុំអាស៊ាននេះ ក៏ឆ្លៀតចរចា នាំអង្ករ នាំស្រូវជាមួយហ្វីលីពីន ជាមួយអី (ប្រទេសផ្សេង) […] ដើម្បីយើងបើកច្រក ព្រោះការចរចាម្តងៗ មិនមែនស្រួលទេ ចរចាហើយ មិនមែនបានត្រឹមតែ​ឯកភាពគ្នាទេ ទៅតាមដានដើម្បីអនុវត្ត»។ បើតាមប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋបើកច្រកថ្នាក់នយោបាយ រីឯថ្នាក់ក្រសួងជាអ្នកចរចា ខណៈអ្នកផលិតជាក់ស្ដែងជាកសិករ។ ហេតុដូច្នេះហើយ សម្ដេចបវរធិបតី ជំរុញអ្នកផលិតត្រូវពង្រីកសមត្ថភាពខ្លួន ដើម្បីបំពេញតាមស្ដងដាររបស់អ្នកមានតម្រូវការ មិនមែនរំពឹងចាំការអនុគ្រោះពីគេឡើយ។ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រារព្ធខួបទី ២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមជាធិបតីនៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមានសារសំខាន់ជាប្រវត្តិសាស្រ្ត ដើម្បីឆ្លុះបញ្ជាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ នៅឆ្នាំ ២០០៤ ជាឆ្នាំដែលកូនខ្មែរគ្រប់រូបតែងចងចាំ ដែលពេលកម្ពុជា ជាប្រទេសតូច និងជាប្រទេសមានការអភិវឌ្ឍតិចតួច ហៅថា LDC អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការ​ណ៍នៃក្របខណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយទៅជាសមាជិក WTO ពេញសិទ្ធ។ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់កម្ពុជាយើង។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផលពីការចូលជាសមាជិក WTO គឺកម្ពុជាមានចំណូលមធ្យមកម្រិតទាប មានសក្ដានុពលនៅក្នុងតំបន់អាស៊ី ឯកឧត្តម…

រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ពីផេចអ្នកនាំពាក្យ នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម…

កាណាដានឹងបើកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ

ពីផេចអ្នកនាំពាក្យ ក្នុងឱកាសនៃជំនួប ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម Justin Trudeau បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា ។ បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ…

នាយករដ្ឋមន្ត្រី កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញនិងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ពីផេចអ្នកនាំពាក្យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon ជាថ្មីបន្ទាប់ពីជំនួបលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន នៃប្រទេសអូស្រ្តាលី ។ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីននៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។ ថ្នាក់ដឹកនាំទាំងពីរបានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ…

លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចបវរធិបតី ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥

ពីផេចអ្នកនាំពាក្យ នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។…