Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សាមណៈនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ។ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋាភិបាលលោកបណ្ឌិត សាស្ត្រាចារ្យ ជា សុភាព សាកលវិទ្យាល័យនៃសាកលវិទ្យាល័យធនធានមនុស្សគណៈអធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភីទាំងអស់នៃសាកលវិទ្យាល័យធនធានមនុស្សជាទីមេត្រី ថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុង «ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ» ដល់ព្រះថេរានុថេរៈ,ប្អូនៗនិស្សិត និង សិស្សជ័យលាភីសរុបចំនួន ១១៥៧ អង្គ/នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យធនធានមនុស្ស ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមឆ្លៀតឱកាសនេះអរគុណ និងអបអរសាទរចំពោះនិស្សិតជ័យលាភីផ្ទាល់ ក្រុមគ្រួសារ សាស្ត្រាចារ្យ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានរួមគ្នាធ្វើឲ្យកើតមានលទ្ធផលថ្ងៃនេះ។ [ចប់សេចក្តីអធិប្បាយ២] ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយ-តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាក្រុមប្រឹក្សា- ភិបាល, គណៈគ្រប់គ្រង, មន្រ្តីរាជការ បុគ្គលិក,…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ សមណសិស្សជ័យលាភីនិទ្ទេស A ជាទីគោរព ជាទីសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាសមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សានានាមាតា បិតា អាណាព្យាបាល និងក្មួយៗបេក្ខជននិទ្ទេស A ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សទទួលបាននិទ្ទេស A ទាំង ២ ២២៥ នាក់។ នេះគឺជាលើកទី១០ បើគិតចាប់ពីពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ក្រោមពាក្យស្លោក “អ្នកចេះគឺជាប់”។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតសមត្ថភាពក្មួយៗប្រឡងជាប់គ្រប់និទ្ទេសកាន់តែកើន ថ្ងៃនេះ ខុសពីឆ្នាំមុនៗ ដែលយើងរៀបចំ(សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ (ឆ្នាំនេះ) ដោយសារចំនួនអ្នកទទួលបាននិទ្ទេសA កើនឡើង មិនអាចរៀបនៅទីនោះបាន។ ឆ្នាំទៅ យើងមានតែជាង ១ ៦០០នាក់ទេ។ ឆ្នាំនេះ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល;គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាស្រុកនានា នៃខេត្តកំពង់ចាម និងអ្នកស្រុកស្ទឹងត្រង់ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដោយបានមកកាន់ទឹកដីស្រុកស្ទឹងត្រង់សាជាថ្មី។ ថ្ងៃនេះ ត្រជាក់ផង ក្ដៅផង។ ត្រជាក់ត្រង់ថា ថ្ងៃនេះមានខ្យល់។ ថ្ងៃមុន ទៅបន្ទាយមានជ័យ ក៏បើកម៉ាស៊ីនត្រជាក់ម្ដងហើយ។ ថ្ងៃនេះ មកទីនេះ ទេវតាបើកម៉ាស៊ីនត្រជាក់មួយទៀត។ នៅស្ទឹងត្រង់ ពាក់អាវរងាស្ទើរគ្រប់គ្នាតែម្ដង។ ក្ដៅវិញត្រង់ថា មានការកក់ក្ដៅ។ ថ្ងៃនេះ មកដល់ស្រុកកំណើត។ អម្បាញ់មិញថាមកស្រុកកំណើតតាយាយ និងពុក អ្នកស្រុកស្ទឹងត្រង់ ហើយក៏មានវត្តមានអ្នកមកពីក្រូចឆ្មារ រកាខ្នុរដែរ។ អញ្ចឹងថ្ងៃនេះ ស្រុកពុកនិងស្រុកម៉ែ ជួបគ្នានៅទីនេះតែម្ដង។ ស្រុកកំណើតខ្ញុំនៅមេមត់។ បើនិយាយពីប្រវត្តិ កាលម៉ែពរពោះហ្នឹង ជាប់គុកនៅនឹងមេមត់ តែកើតហើយ រត់មកនៅខាងក្រូចឆ្មារ រកាខ្នុរមួយរយៈ។ ដល់បែកភ្នំពេញ មកនៅស្ទឹងត្រង់មួយរយៈ មុននឹងទៅភ្នំពេញ។ អញ្ចឹង ក៏ដូចជាទឹកដីកំណើតរបស់ខ្លួន។ សប្បាយរីករាយបានជួបនូវទីនេះ លោកតា លោកយាយ…
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quayគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។ [ចប់សេចក្តីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូចដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។ (១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ…
អរគុណណាស់លោកជំទាវ ចម និម្មល សុន្ទរកថាវែងយ៉ាងម៉េច នៅពេលដែលលោកជំទាវ ចម និម្មល អានអត់វែងទេ លឿនណាស់។ ល្បឿនគាត់និយាយដូចយើងចាក់ឌីសអញ្ចឹង។ ដាក់គុណនឹង២ ឬគុណនឹង៤ ហើយអត់ភ្លាត់ទេ។ សូមអរគុណណាស់។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំកម្ពុជាគណអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ និងបងប្អូននៃបណ្តាវិស័យឯកជនទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤, ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង តំណាងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេល អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដ៏មានសារៈសំខាន់នេះ ។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងធ្វើទំនើបកម្ម និង នវានុវត្តន៍ នូវព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម…
សូមថ្វាយបង្គំសម្តេចព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ គ្រប់ឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ បញ្ញវ័ន្តឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្រ្តីរាជការឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង មេបញ្ជាការ មេបញ្ជាការរងនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការ-អន្តរជាតិអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាតំណាងគ្រប់និកាយសាសនា សិស្ស និសិ្សត បងប្អូន កូន ក្មួយ និងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ខ្ញុំ មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានប្រារព្វធ្វើឡើងក្នុងន័យជាការប្រកាសផ្សព្វផ្សាយជាឱឡារិក…
ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិតំណាងដៃគូអភិវឌ្ឍន៍សមាជិក សមាជិកា អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង«ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពពលរដ្ឋជំនាន់ក្រោយ។ យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារទំាងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ថែមទំាងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលតាមវិធីសាស្រ្តរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងទាន់សម័យ ជាការគិតគូររយៈពេលវែង អម្បាញ់មិញ មិនត្រឹមតែគ្រោងបុកគ្រឹះទេ គឺគ្រោងពង្រីករួចទៅហើយ។ អញ្ចឹងផែនការគឺគិត២ជំហានរួចទៅហើយ។ សេវាសុខាភិបាលសំខាន់សម្រាប់ប្រជាពលរដ្ឋយើង។…
អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) និងជាអភិបាលរដ្ឋ សហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនសាសនិកអ៊ិស្លាម និងអង្គពិធីទាំងមូល ជាទីមេត្រី! Salamalekum! [ផ្ដើមសេចក្ដីអធិប្បាយ] First, I would like to begin by a warm welcome to our friends from 20 countries, to join the 20th Assembly of RISEAP in Cambodia. Cambodia, this…