Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកស្រី Jyotsana Varma (យ៉ូតសាណា រ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ដ៏អធិកអធមនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលយើងកំពុងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពតផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍នេះ ធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ ។ ដូចដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍មុននេះបន្តិច, កាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខ្ញុំបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ រយៈពេល ៣ ខែ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥, ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្ម រតនមុនី ពិនសែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជាព្រះតេជព្រះគុណ ព្រះមេគុណខេត្តសៀមរាបទាំងពីរខណៈ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងបងប្អូន​ជនរួមជាតិ​ ជាទីមេត្រី! ថ្ងៃនេះ,  ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»ប្រកប​ដោយ​បរិយាកាសរីករាយ នាពេលនេះ ។ ឆ្នាំនេះ គឺជាការរៀបចំព្រឹត្តិ​ការណ៍​ អង្គរសង្រ្កាន្តលើកទី ៧​ សម្រាប់ការប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ សូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត លោកតាលោកយាយ អ៊ំពូមីង បងប្អូនទងទំាងអស់ នៅទីនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីឆន្ទៈស្រឡាញ់ និង គាំទ្រ ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលជាឱកាសមួយ សម្រាប់កម្ពុជាបង្ហាញពីវប្បធម៌, ប្រពៃណី…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ​កម្ពុជា;ឯកឧត្តមអនុប្រធានទី២រដ្ឋសភា, ឯកឧត្តម លោកជំទាវ សមាជិក/ជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ អ្នកក្រូចឆ្មារទាំងអស់ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] (១) ផ្លូវស្ពានស្ទឹងត្រង់ក្រូចឆ្មារ ជានិមិត្តរូប ផ្លូវភ្ជាប់និស្ស័យ ឃើញមានទាំងអ្នកមកពីមេមត់ចូលរួមនៅទីនេះ។ សូមអរគុណ។ ថ្ងៃនេះ យើងរួមគ្នាសប្បាយរីករាយអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១សេ ដ៏អធិកអធម។ អម្បាញ់​មិញ ខ្ញុំបានប្រាប់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ផ្លូវនេះស្ពាននេះ សម្រាប់គ្រួសារខ្ញុំ គឺ(ជា)និមិត្តរូប(ដ៏)សំខាន់ ដូចជាការភ្ជាប់និស្ស័យ ព្រោះខាងកើតទន្លេគឺស្រុករបស់ម៉ែ ខាងលិចទន្លេជាស្រុករបស់ពុក។ តាមខ្ញុំ អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ហ្នឹង ជាគ្រួសារនឹងគ្នាច្រើនគូ។ ច្រើនតែអ្នកស្ទឹងត្រង់ទៅដណ្ដឹងអ្នកក្រូចឆ្មារ។ និយាយអញ្ចឹងមិនដឹងថាបង្អាប់ពុកឬម៉ែទេ … ការភ្ជាប់ស្ពាន ការកសាងផ្លូវបន្ថែម​ មិនត្រឹមតែភ្ជាប់អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ទេ ប៉ុន្តែយើងភ្ជាប់ភូមិស្រុកតាមបណ្ដោយហ្នឹង ហើយបើកច្រកបន្ថែមពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦ បន្ថែមទៀត។ សូមអរគុណ…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន»

ឯកឧត្ដម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី,ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»។ តាង-នាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារអន្តរក្រសួង, រដ្ឋបាល ខេត្តទាំងបួននៅភូមិភាគឦសាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ជា​មួយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ រហូតទទួលបាននូវឯកសារកម្មវិធីមួយដែលមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ប្រាកដនិយម និងចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់តំបន់ភូមិភាគឦសានផង និងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ជារួមផង ។ ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍សង្ខេបរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ”

ឯកឧត្ដម​ លោក​ជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា រដ្ឋសភា​ សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងអង្គពិធីជាទីមេត្រី ថ្ងៃនេះ ខ្ញុំជាសេចក្ដី​​រីករាយ​ ដែលបាន​មក​ចូលរួម ​នៅក្នុងពិធី ​“សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​​អាកាសមរតក​តេជោ​​”  មាន​ទីតាំង​ស្ថិត​​នៅ​​ចំណុច​ប្រសព្វ​រវាង​​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន,  មហា​​វិថី​កង​យោធពល​​ខេមរភូមិន្ទ និងមហាវិថី​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​មូលដ្ឋានខណ្ឌ​មានជ័យ និង​ខណ្ឌ​ចំការមន នៃរាជធានីភ្នំពេញ បន្ទាប់​ពី​​យើង​បាន​បើក​ការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទោះបី​ថ្ងៃនេះ យើង​ទើបតែ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ជាក់ស្ដែង យើង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​បណ្ដោះអាសន្ន​នូវ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូបវន្ត​ក្នុង​​គម្រោង ​ដែល​បាន​ស្ថាបនា​រួច​ជា​បន្តបន្ទាប់ រួមមាន៖ ​​(លើក​ទី ​១) ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ជាន់ទី ២ កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ និង (លើកទី ២) ដាក់​ឱ្យ​ប្រើប្រាស់​ ស្ពាន​អាកាស​​ជាន់ទី ១​​…

សុន្ទរកថានិងសង្កថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម

សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ ឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត  អនុព័ន្ធយោធា សេនានុព័ន្ធយោធា តំណាងអង្គទូត នៃបណ្តាប្រទេសនានា គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហានថ្នាក់ដឹកនាំយោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ​ និងអង្គពិធីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិន-ផែរាម» ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។​ [ផ្ដើមសេចក្ដីអធិប្បាយ១] ពិធីសម្ពោធថ្ងៃនេះ ប្រារព្ធឡើងក្នុង​ពេលប្រហែលជាពីរសប្ដាហ៍ទៀត មុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ឯកឧត្តមប្រ​ធានាធិបតី ស៊ី ជីងភីង នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា…

សុន្ទរកថានិងសង្កថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានាស្រុកព្រៃនប់

ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល​; គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជាការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស, និងអង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធអគារសិក្សា,  អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ  ខេត្តព្រះសីហនុ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ-បណ្ឌិត ។ [ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១] (១) ខេត្តព្រះសីហនុត្រូវកសាងធនធានមនុស្ស ត្បិតជាខេត្តសេដ្ឋកិច្ចកំពង់ផែធំ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តធ្វើបទបង្ហាញ ទាក់ទងនឹងការកសាង​សាលានេះ ដែលខុសពីសាលាផ្សេងៗសឹងតែនៅទូទាំងប្រទេស។ អគារទាំងអស់នេះ នៅលើទីតាំងចាស់ តែអគារថ្មីទាំងអស់។ កន្លងទៅ បើសិនជារបៀបបែបនេះ ទាល់តែយើងបង្កើតទីតាំងថ្មី យើងសង់ថ្មី។ បើទីតាំងចាស់ ភាគច្រើនយើងធ្វើអគារមួយឬពីរ និងជួសជុលខ្លះ តែកន្លែងនេះ យើងវាយអគារចាស់ចោលធ្វើថ្មីតែម្ដង។ ហាក់ដូចជាសាលាថ្មី​ ទីតាំងចាស់។ សមិទ្ធផលមិនមែនមួយអគារឬពីរអគារទេ បូកទៅគឺច្រើន​។ សូមអបអរសាទរ។…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥

អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា; ឯកឧត្តម Tan Sri Dato’ (Dr.) Johari Bin Abdul ប្រធាន​រដ្ឋសភានៃប្រទេស ម៉ាឡេស៊ី ឯកឧត្តម Dato’ Ahmad Azam Abdul Rahman បេសកជនពិសេស ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្តាប្រទេសនានាប្រចាំកម្ពុជា, គណៈអធិបតី  ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៃអង្គពិធីទាំងមូល និងបងប្អូនខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេសជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២​៥​  រៀបចំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ ដែលពិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងទៅ តែត្រូវបានខកខាន ៣…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រ​ធាន​បទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌និងទេសចរណ៍ធម្មជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទី-មេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៩ ដែលបានកំពុងប្រព្រឹត្តទៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មានវ័យចំណាស់ជាងគេមួយនៅកម្ពុជា និងជាទឹកដី «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដ៏មានអត្ថន័យជ្រាលជ្រៅ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ថ្ងៃនេះ អាកាសធាតុល្អ។ កន្លងទៅ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) ប្រើ​ហ្វេសប៊ុកជាមធ្យោបាយទទួលព័ត៌មាន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋ ខ្ញុំមានសេចក្ដី​សោមនស្សរីករាយបានមកចូលរួមក្នុងកម្មវិធីសម្ពោធ​សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព​ ក្រុងតាខ្មៅ ថ្ងៃនេះ … កាលពីថ្ងៃ១៥ ខែកញ្ញា ខ្ញុំបានចុះទៅ … ឃើញតាមសំណើតាមហ្វេសប៊ុកមក។ ឃើញក្មួយៗ ឡើងធ្វើវេទិកា​សាធារណៈស្នើសុំ។ ក៏ចុះទៅមើល។ បានផ្ដល់ការសាងសង់អគារនៅទីនោះ​។ តាមហ្វេសប៊ុកដដែល ឃើញលោកគ្រូចូលខម្មិនថា សម្ដេចនៅក្រុងតាខ្មៅមានវិទ្យាល័យមួយទៀត វិទ្យាល័យ ហ៊ុន សែន សេរីភាព។ ថ្ងៃ២០(កញ្ញា) បានអោយឯកឧត្តម ខេង សុមេធ ចុះទៅមើល ក៏សម្រេចសង់(អគារ)មួយខ្នង ៣០បន្ទប់ ៣ជាន់ នឹងជួសជុល(ផ្សេងៗទៀត)។ កន្លងទៅ សម្ដេចតេជោក៏ធ្លាប់ប្រើ​ហ្វេសប៊ុកជាមធ្យោបាយមួយ(ក្នុងការទាក់ទងក្តាប់និងដោះស្រាយសំណូមពរ)។ ឥឡូវ ខ្ញុំក៏ប្រើដើម្បីឆ្លើយឆ្លង។ ខ្ញុំបានទទួលព័ត៌មានច្រើន…