សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «កិច្ចចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាននោះទេ»

កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។ សូមជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦។

សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យហ្លួងម៉ែអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់  សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរបាយការណ៍ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្ដង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ ។  ក្នុងន័យនេះ,  ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និង យកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និង ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជាធ្លុងមួយ ជួសជុល…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ»

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទប្រធានសភានៃអន្តរសភា; ឯកឧត្តម លោកជំទាវ ប្រធានអង្គនីតិប្បញ្ញត្តិ; ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមក្នុងឱកាសនៃពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) នៅរាជធានីភ្នំពេញ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម, លោកជំទាវ ប្រធានសភា, ប្រធានគណៈប្រតិភូ, សមាជិក-សមាជិកាសភា និងតំណាងស្ថាប័នអន្តរជាតិទាំងអស់។ វត្តមានរបស់ ឯកឧត្តម, លោកជំទាវ, លោក,…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា ប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាននិងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិសាស្រ្តាចារ្យ បុគ្គលិកសិក្សា គរុសិស្ស គរុនិស្សិត ជ័យលាភី គ្រូបង្វឹក កីឡាករ/ការិនី អង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ ជាន់, សមិទ្ធផលនានា, និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា» នាពេលនេះ។  [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] មានភ្ញៀវពិសេសម្នាក់ចូលរួមក្នុងសមាសភាពខាងក្រោម។ ខ្ញុំមិនប្រាប់ទុកឱ្យឆ្ងល់។ អ្នកចូលរួមនេះ មួយអាទិត្យនេះ សួរចង់ ១០ដង ថាខ្ញុំមកដល់ម៉ោងប៉ុន្មានព្រឹកហ្នឹង ព្រោះគាត់ត្រូវមកតាំងពីម៉ោង ៦កន្លះ។ នៅផ្ទះហ្នឹង បន្ទាប់ពីប្រពន្ធខ្ញុំមក គឺពួកគាត់ហ្នឹងឯងដែលធំ។ ខ្ញុំថាពិធីការប្រាប់ម៉ោង ៨កន្លះ បើតែមកមុនគឺអ្នករៀបចំកម្មវិធីពិបាក រត់ជាន់ជើងគ្នា។ ខ្ញុំធ្លាប់រៀបចំកម្មវិធី។ ពេលខ្លះរៀបចំ(មិនទាន់)ហើយ(គណៈអធិបតីមកដល់)។ ភ័យជាងគេបំ​ផុតគណៈអធិបតីមកមុនកម្មវិធី។ ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះការរៀបចំបានល្អនៅទីនេះ ហើយក៏ជាលើកទី១…