សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី ៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)

ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;គណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ជាមួយឯកឧត្តម អ៊ូអិណូអាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវអំណរគុណជាអនេកចំពោះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកស្រី Jyotsana Varma (យ៉ូតសាណា រ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ដ៏អធិកអធមនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលយើងកំពុងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពតផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍នេះ ធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ ។ ដូចដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍មុននេះបន្តិច, កាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខ្ញុំបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ រយៈពេល ៣ ខែ…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! លើកទី១ មកកាន់ខេត្តព្រះសីហនុ ជួបបងប្អូនកម្មករ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ/ការិនី និយោជិត នៅក្នុងពិធីដ៏មានសារសំខាន់នៅក្នុងខេត្តព្រះសីហនុ។ ជាលើកដំបូងដែលខ្ញុំបានជួបជាមួយនឹងបងប្អូនកម្មករ/ការិនីនៅទីនេះ។ ពីមុន គឺសម្ដេចតេជោបានជួបបងប្អូនជាញឹកញាប់។ ថ្ងៃនេះ គឺជាលើកទី១ ហើយ។ ថ្ងៃនេះ មានដល់ជាង ១៥ ០០០ នាក់ ដែលបានអញ្ជើញចូលរួម … ក្នុងនោះក៏មានស្រ្ដីមានផ្ទៃពោះ ៤៨២ នាក់។ ខេត្តព្រះសីហនុ ខេត្តសមុទ្រ ម៉េចក៏កូនតិចជាងអ្នកកណ្ដាល។ ខ្ញុំទៅកំពង់ចាមថ្ងៃមុន ១២ ០០០ នាក់ គ្រាន់តែអ្នកមានផ្ទៃពោះមាន ៨០០នាក់ជាង … អម្បាញ់មិញ បានសួស្ដីជាមួយនឹងបងប្អូនខាងណេះ ម្ខាងទៀតអត់បានទៅជួប។ ប៉ុន្តែ(ជួប)តាមរលកធាតុអាកាស … អរគុណចំពោះម្ចាស់ទីតាំងដែលបានផ្ដល់ទីតាំងកន្លែងនេះ ក៏ដូចជាក្រុមហ៊ុនទាំង ៣០ រោងចក្រ សហគ្រាស ដែលបានអនុញ្ញាតឱ្យបងប្អូនចូលរួមនៅក្នុងកម្មវិធីនេះ។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…