Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) នយោបាយឈ្នះឈ្នះ ប្រែក្លាយសមរភូមិប្រយុទ្ធទៅជាការបង្រួបបង្រួមជាតិ និងដោះស្រាយវិវាទដីធ្លី ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយដែលបានចូលរួមអបអរសមិទ្ធផលធំធេងនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ។ កន្លែងនេះសម្បូរភ្លើង។ គ្រាន់តែចុះយន្តហោះមកដូចគេបើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ នៅភ្នំពេញ មិនសូវរងា។ នៅបឹងជង្រុក បើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ សុខចិត្តពាក់អាវរងា។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនព្រះតេជព្រះគុណដែលគង់ក្នុងភូមិនេះ ក៏ដូចជាលោកតា លោកយាយ អ៊ំ ពូមីង បងប្អូនទាំងអស់។ តាមពិត កន្លែងនេះ មុននឹងកូវីដ-១៩ សម្ដេចតេជោមកសម្ពោធ(ទេតើ) ព្រោះនេះជាស្នាដៃនៃការដោះស្រាយនយោបាយឈ្នះឈ្នះ ២តង់នៅកន្លែងនេះ។ នយោបាយឈ្នះឈ្នះមួយតង់ដំបូង គឺប្រែក្លាយពីសមរភូមិនៃការវាយគ្នាទៅជាកន្លែងការបង្រួបបង្រួម។ នយោបាយឈ្នះឈ្នះមួយទៀត គឺដោះស្រាយវិវាទដីធ្លី។ អម្បាញ់មិញ ជួបជាមួយពូៗ … ជាអតីតយុទ្ធជន។ អ្នកខ្លះសុទ្ធតែពិការដោយសារសង្រ្គាម។ តែសំណាងដែលនៅមានជីវិត។ យុទ្ធមិត្តរបស់ពូៗភាគច្រើនប្រហែលពលីនៅសមរភូមិហើយ។ នេះជាកន្លែងមានបន្សល់ដោយមីន។ ចូលមក ឃើញក្នុងរូបភាពដែលតាំងបង្ហាញ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចបាន នាពេលកន្លងមក, ជាពិសេស ក្នុងរយៈពេលជាងមួយឆ្នាំ តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ, ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង ភាគីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ និង…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។ [ផ្ដើមសេចក្តីអធិប្បាយ១] កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។ [ចប់សេចក្តីអធិប្បាយ១] អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ…
ខ្ញុំព្រះករុណាខ្ញុំ សូមបង្គំព្រះតេជព្រះគុណ សមណនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និសិ្សតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត ១ម៉ឺននាក់ ថ្ងៃនេះលេងវង់ធំ។ សូមអបអរសាទរ។(សម្ដេចធិបតីនិយាយលេងពីរឿងសក់ស្កូវ អ្នកមានសក់លាប និងអ្នកអត់សក់លាប) ថ្ងៃនេះ យើងក៏រៀបចំពិធី(ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ៥ថ្ងៃក្រោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរៀបចំយុវជនស្ម័គ្រចិត្ត, ក្រុមវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នា។ ឆ្នាំនេះ (យើង)រៀបចំធំ។ ជាទូទៅ យើងអត់រៀបចំធំ ២ឆ្នាំជាប់គ្នាទេ។ ឆ្នាំទៅ យើងរៀបចំខួបទី ៧០ឆ្នាំ នៃពិធីបុណ្យឯករាជ្យ តែឆ្នាំនេះ គឺខួបទី២០ នៃព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជាការរៀបចំ(ពិធីបុណ្យអុំទូក) ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ ឆ្នាំនេះ…