Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! មុននឹងចាប់ផ្ដើម ក្នុងឱកាសពិធីបុណ្យខួបលើកទី១៩នៃការឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃទី២៩ តុលា ទួលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រ ជាពលរដ្ឋទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យសិរីវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបរៀងទៅ។ (១) ការជួបជាមួយកម្មករ/ការិនី គិតពីខែឧសភាជាកម្មវិធីទី៩ គិតពីក្រោយបោះឆ្នោតជាកម្មវិធីទី៧ ខ្ញុំមានកិត្តិយសនិងសេចក្ដីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពិធីព្រឹកនេះ ដែលមានការចូលរួមពីបងប្អូនជាង ១៨០០០នាក់ ដែលបានអញ្ជើញមកជួបជុំថ្ងៃនេះ។ គិតពីខែ៥ គឺកម្មវិធីទី៩ ដែលខ្ញុំបានជួបជាមួយបងប្អូនកម្មករ កម្មការិនី ប្រធានរដ្ឋបាល និងប្រធានក្រុម តែបើក្រោយបោះឆ្នោតគឺកម្មវិធីទី៧ ដែលយើងបានជួបគ្នា។ នៅទីតាំងនេះក៏ជាលើកទី២ហើយ។ ថ្ងៃនេះទេវតាក៏ជួយប្រោះព្រំត្រជាក់ត្រជុំបន្តិចព្រឹកមិញ។ ព្រឹកឡើងឮសូរផ្គរ ស្មានតែមកកម្មវិធីមិនបាន។ អរគុណចំពោះការរៀបចំនិងការចូលរួមរបស់បងប្អូនយើង … អរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររៀបចំសហការជាមួយក្រុមហ៊ុន…
(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា សភា សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រលាញ់រាប់អានបងប្អូនខាងបុគ្គលិក គ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលមានវត្តមាននៅទីនេះ (១) មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ “តេជោសន្ដិភាព” ដែលជាគម្រោងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះបានជោគជ័យ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ តេជោសន្ដិភាព គឺជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានរហូតទៅដល់ជិតមួយម៉ឺនគ្រែ ហើយមានបំពាក់គ្រឿងបរិក្ខារទំនើបកម្រិតស្ដង់ដាអន្តរជាតិ។ អម្បាញ់មិញ (ពេល)ចូលមក ក៏បានឃើញនៅក្នុងបដា មានដាក់រូបមួយចំនួនទាក់ទងនឹងការបំពាក់។ យើងមិនទាន់បំពាក់ពេញទាំងអស់ទេ។ យើងដើរជាជំហានៗ។ ការរៀបចំបើកនេះគឺក្នុងគោលដៅដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែល្អ។ សមិទ្ធផលថ្ងៃនេះ នឹងចូលរួមពង្រឹងគុណភាពនិងវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាព សុខុមាលភាពសាធារណៈស្របតាមពាក្យស្លោក “មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាព” ផងដែរ។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ…
ជាបឋម ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។ ជាការពិតណាស់ ពិភពលោកមិនបានឃើញគំនិតផ្តួចផ្តើមជាសកលដ៏អស្ចារ្យបែបនេះក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកម្ល៉េះ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, សមាហរណកម្មតំបន់ និងសកលលោក, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំនេះ និងអនុវត្តភាពជាអ្នកដឹកនាំជាសកល។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! អស់មួយទស្សវត្សរ៍កន្លងមកនេះ បច្ចេកវិទ្យាឌីជីថលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចពិភពលោក និងសង្គមឱ្យកាន់តែទូលំទូលាយ ដែលនាំឱ្យយើងកាន់តែជិតស្និទ្ធ និងមានភាពពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាមួយនឹងឌីជីថលូបនីយកម្ម ការទទួលបានសន្ទុះក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗគ្រប់វិសាលភាព សេដ្ឋកិច្ចឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចឌីជីថលសកលមានតម្លៃ ១៤,៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០,៨ ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ប្រទេសជាច្រើន រួមទាំងប្រទេសនៃបណ្តាញក្រវាត់ និងផ្លូវ កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចឌីជីថល ផ្តល់នូវឱកាសពិសេសមួយ…
ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។ ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំបន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ និងហាត់ការមួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ…
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។ [ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១] (១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពនៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា…
ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល។ ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។ នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ…
ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី! រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទងនិងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់…
ផ្ញើជូន ជនរួមជាតិទាំងអស់ជាទីមេត្រី ជាពិសេសជូនដល់បងប្អូនជនរួមជាតិខ្មែរដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែល ដែលភាគច្រើនជានិស្សិតដែលកំពុងសិក្សានៅទីនោះ ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាបានជ្រាប នៅថ្ងៃទី៧ ខែតុលា ២០២៣ នេះ គឺមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់ ទាំងសងខាង។ បច្ចុប្បន្នយើងមានប្រជាពលរដ្ឋរបស់យើងខ្មែរជាង ៤៥០ នាក់ ដែលកំពុងរស់នៅទីនោះ ភាគច្រើនជានិស្សិតកំពុងតែសិក្សា។ កិច្ចការងារនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់តាំងពីស្ថានភាពដែលផ្ទុះមក ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេស រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្ដិសុខរបស់យើង ធ្វើការទាក់ទងជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ដើម្បីខិតខំធ្វើយ៉ាងណាខិតខំជួយប្រជាពលរដ្ឋយើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះឲ្យបានល្អ ដើម្បីថែរក្សានូវសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់។ កិច្ចការងារនេះ គឺយើងបានតាមដានជាប់ជាប្រចាំ និងសម្របសម្រួល ហើយខ្ញុំផ្ទាល់ក៏បានទាក់ទងផ្ទាល់ជាមួយប្អូនៗជានិស្សិតដែលកំពុងនៅទីនោះមួយចំនួន ហើយក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រីការបរទេស ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម និងស្ថាប័នចារកិច្ចរបស់យើងក៏បានធ្វើការជាមួយអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយនិស្សិតយើង និងបងប្អូន ដែលកំពុងរស់នៅទីនោះ។ អញ្ចឹង ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដែលមានវត្ដមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗ ក្មួយៗ ជានិស្សិត ដែលកំពុងរៀននៅទីនោះ សូមព្យាយាមរក្សានូវសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពច្របូកច្របល់ អញ្ចឹងត្រូវធ្វើយ៉ាងណាព្យាយាមខិតខំនៅក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងទីតាំងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ រាជរដ្ឋាភិបាលនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយខិតខំឲ្យអស់លទ្ធភាព និងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា,ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស,ថ្នាក់ដឹកនាំ មន្រ្តីរាជការជាប្រតិភូអប់រំ យុវជននិងកីឡា រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ,សមាជិក សមាជិកាក្នុងអង្គពិធីទាំងមូលនៅព្រឹកនេះ ជាទីស្រលាញ់រាប់អាន [សេចក្តីអធិប្បាយ ១] (១) សមត្ថភាពនិងការខិតខំ នៃកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ បែប “សាលាជំនាន់ថ្មី” ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភនៃការកែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា នាឱកាសនេះ។ មុននេះ ខ្ញុំបានដើរទស្សនាលទ្ធផលនិងស្នាដៃសិស្សានុសិស្ស ក៏ដូចជាគ្រូរបស់យើងនៃសាលាជំនាន់ថ្មី។ ខ្ញុំសូមសរសើរសមត្ថភាពនិងការខិតខំប្រឹងប្រែងច្នៃប្រឌិត របស់ក្រសួងអប់រំក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ។ ទោះបីយើងមិនទាន់បានអនុវត្តនៅគ្រប់សាលាក៏ដោយ យ៉ាងហោចណាស់ លទ្ធផលនៃសាលាជំនាន់ថ្មីនេះ ក៏បានបញ្ជាក់ពីលទ្ធភាពនៃកំណែទម្រង់ ព្រោះអ្វីដែលបានសរសេរលើក្រដាសជារឿងមួយ ប៉ុន្តែអ្វីដែលសម្រេចលទ្ធផលជាក់ស្ដែងក្រោយពីយកផែនការគោលគំនិតនៅលើក្រដាសទៅអនុវត្តន៍ បានលទ្ធផលយ៉ាងម៉េច ប៉ុន្មានឆ្នាំក្រោយ (វាជារឿងមួយទៀត)។ (២) ការចងក្រងសៀវភៅ បង្កើតជាទំលាប់និងគំនិតសិក្សាស្រាវជ្រាវ…