Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថានិងសង្កថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ [ផ្ដើមសេចក្ដីអធិប្បាយ១] ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។ [ចប់សេចក្ដីអធិប្បាយ១] បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ   កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រារព្ធខួបទី ២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមជាធិបតីនៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមានសារសំខាន់ជាប្រវត្តិសាស្រ្ត ដើម្បីឆ្លុះបញ្ជាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ នៅឆ្នាំ ២០០៤ ជាឆ្នាំដែលកូនខ្មែរគ្រប់រូបតែងចងចាំ ដែលពេលកម្ពុជា ជាប្រទេសតូច និងជាប្រទេសមានការអភិវឌ្ឍតិចតួច ហៅថា LDC អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការ​ណ៍នៃក្របខណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយទៅជាសមាជិក WTO ពេញសិទ្ធ។ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់កម្ពុជាយើង។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផលពីការចូលជាសមាជិក WTO គឺកម្ពុជាមានចំណូលមធ្យមកម្រិតទាប មានសក្ដានុពលនៅក្នុងតំបន់អាស៊ី ឯកឧត្តម…

សារលើហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការសុំទោសរបស់ The Kanitha Show ទាក់ទងនឹងការបញ្ចេញមតិលើកម្មវិធី Gumball 3000

ជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)! ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូន និងសូមអរគុណ។ ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។ ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។ ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ខ្ញុំព្រះករុណាខ្ញុំ​ សូមថ្វាយបង្គំព្រះតេជព្រះគុណ សមណនិស្សិត ជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ ជ័យលាភី ជា ស្ត្រី ១ ៨២២ នាក់ ស្មើនឹង ៥១,៦១% ដែលបាន​បញ្ចប់ការសិក្សា​ដោយជោគជ័យ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) អ្នកទីមួយក្នុងត្រកូល ដែលបានរៀនចប់ឧត្តមសិក្សា, មាននិស្សិតវ័យជាង ៦០ឆ្នំា (ទី១) ស្រីៗច្រើនជាង ប្រុស។ ទី២ សូមអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតទាំងអស់ ដែលបានតស៊ូពុះពារការលំបាក…

សេចក្ដីចម្លងសារពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី ការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់! កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV-DTA។ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកជាសំណូរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញហើយ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគម្រោងកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅតែបន្ត ឬយ៉ាងណា? ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈជាច្រើនលើករួចមកហើយនាពេលកន្លងទៅទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិភាគឦសានផ្ទាល់តែម្ដង។ ហេតុដូច្នេះ ការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់យើង គឺនៅរក្សាដដែល គ្មានផ្លាស់ប្ដូរ ប្រែប្រូល រួមទាំងការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភាគឦសានឆ្នាំ២០២៥ ដែលខ្ញុំបានប្រកាសកន្លងទៅ នៅរក្សាដដែល។ ហើយឆ្លៀតនៅក្នុងឱកាសនេះផងដែរ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតទៅលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលគិតមកដល់ពេលនេះ មានប្រមាណ(ជាង) ៧០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួម…

សារលើហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពី “ការបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុង តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ”

ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ជាអកុសល កន្លងទៅនេះ ក្រុមជ្រុលនិយមមួយចំនួនតូច បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវ ផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ ក្នុងគោលដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ “ផែនការ ១៨ សីហា” របស់ក្រុមប្រឆាំងជ្រុលនិយម បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត និងរោងជាង, និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម ឯកអគ្គរដ្ឋទូតតំណាងស្ថានទូតនានាប្រចាំកម្ពុជា,គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យ និស្សិតសុខាភិបាល និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈ​មណ្ឌលកណ្តាល, អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត» នាថ្ងៃនេះ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុក​ដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និង កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែង, ការប្រកាសបើកការដ្ឋាននាពេលនេះ ឆ្លុះបញ្ចាំងនូវការរីកចម្រើនថែមមួយកម្រិតទៀត នៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្ម…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ”

[សេចក្ដីអធិប្បាយ១] អម្បាញ់មិញ ជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត(ជប៉ុន ខ្ញុំបាននិយាយ)ថា (១) តាំងពីខ្ញុំទទួលតួនាទីជានាយករដ្ឋមន្រ្តី យើង(បាន)ជួបគ្នា ៧ដងហើយ។ ជាមួយជប៉ុន យើងបានសម្ពោធសមិទ្ធផលច្រើន ហើយនៅទីនេះ ៣ដង ក្រៅពីនោះមានសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ស្ថានីយពិពិធកម្មទឹកស្អាត និងមន្ទីរវះកាត់នៅខេត្តសៀមរាប។ នេះបង្ហាញពីសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាលជប៉ុននិង(រាជរដ្ឋាភិបាល)កម្ពុជាបានធ្វើរួមគ្នា ជាពិសេសក៏សូមអរគុណទៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការកសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់យើង។ នៅទីនេះ ក៏ជាលើកទី៣ ដែលខ្ញុំបានជួបជាមួយនឹងបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជួប ៣ដង និង៣រដូវ។ ជួបលើកទី១ រដូវរងា, ជួបលើកទី២ ខែចេត្រ។ ខ្ញុំចាំ(ពេលហ្នឹង)ក្ដៅខ្លាំង។ ដល់ជួបលើកទី៣ ខែវស្សា គឺមានភ្លៀង។ ព្រឹកមិញ មកតាមផ្លូវ ក្រុមជំនួយការប្រាប់មកថា “បងអើយ! ភ្លៀងអត់រាំងទេ។ ឧតុនិយមប្រាប់ថា មិនថយទេ។ (ពួកគាត់)ថតរូប(បង្ហាញថា)ខ្យល់កំពុងតែប៉ើង(របស់របរ)។ ថាឥឡូវធ្វើម៉េច? ឱ្យយោបល់ថា មក(ដល់) គ្រាន់តែខ្ញុំរត់ឡើងវេទិកា បើកប្រកាសហើយចុះទៅវិញ។ ខ្ញុំអត់ឆ្លើយអ្វីទាំងអស់។ ខ្ញុំមិនជឿថាទេវតាឯណាដាច់មេត្តាដល់ថ្នាក់ហ្នឹងទេ។ ទម្លាប់របស់ខ្ញុំជាង ១០…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,ឯកឧត្តម លោកជំទាវ,  អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបាន​ចូលរួម​ ក្នុង​ពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី​ ៧ ដែល​ជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ​ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក​ និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។ ខ្ញុំ​បាន​ស្តាប់ដោយ​យកចិត្តទុកដាក់នូវ​របាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែល​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង,…