រដ្ឋមន្ត្រីម៉ៅហាវណ្ណាល់រំពឹងថាការពង្រីកប្រតិបត្តិការហោះហើររបស់ Air Asia នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់អាស៊ីជាពិសេសទីផ្សារចិន
FN ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រំពឹងថា ការពង្រីកប្រតិបត្តិការហោះហើរ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសទីផ្សារចិនមកកម្ពុជា។ ការថ្លែងរបស់ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា បានដាក់ផែនការក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃសមរម្យ។ ថ្លែងក្នុង «ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះបណ្ឌិតម៉ៅហាវណ្ណាល់រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថាការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងការបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការតភ្ជាប់ការហោះហើរក្នុងតំបន់ ហើយនឹងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកបានថ្លែងអបអរសារទរ ចំពោះការបើកដំណើរការហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនលើកដំបូង ដែលជាបំណងប្រាថ្នារបស់ខ្លួនលើចក្ខុវិស័យ និងទស្សនទាន ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ ការហោះហើរក្នុងតំបន់ និងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា «យោងតាមរបាយការណ៍បានឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia…