ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ថវិកាជាង ២ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់គាំពារពលរដ្ឋកម្ពុជា ខណៈអ្នកទទួលផលបានកើនដល់ជាង ៧.៥លាននាក់
FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា គិតចាប់តាំងពីឆ្នាំ ២០១៧ មក រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ដែលគិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ បានចំណាយថវិកាប្រមាណ ៨៦៣លានដុល្លារ និងចំណាយប្រមាណ ១ ៤២២លានដុល្លារអាមេរិកទៀត ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើង ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់កម្មវិធីជាតិជំនួយសង្គមចំនួន៨ ដែលគ្របដណ្តប់លើពលរដ្ឋសរុបចំនួន១.២…

