សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់​កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅ​ប្រទេស​រយៈពេលមួយសប្តាហ៍

(FN)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងារក្រៅប្រទេសយ៉ាងមមាញឹក​រយៈ​ពេល​មួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។ វេលាម៉ោងជិត៦ព្រឹកស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជាលេខ០០១ បានចុះចតលើទីលានអាកាសយាន​ដ្ឋាន​​អន្តរជាតិ​តេជោ​ដ៏ប្រណីតរបស់កម្ពុជាដោយជោគជ័យ។ ក្រុមការងារបច្ចេកទេស បានម្នីម្នារៀប​ចំ​បច្ចេកទេសឱ្យយន្តហោះបានចតនៅទីតាំងដែលបានរៀបចំ។ យន្តហោះចតរួចរាល់ គណៈ​ប្រតិភូអមដំណើរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានរូតរះចុះពីលើ​យន្ត​ហោះ។ គ្រាគណៈប្រតិភូអមអញ្ជើញចុះពីលើយន្តហោះ ដូចទម្លាប់សព្វដងដែរ មន្ត្រីជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលកម្រិតឧបនាយករដ្ឋមន្ត្រី មេទ័ព មេនគរបាល អភិបាលខេត្តកណ្តាល បាន​អញ្ជើញរង់ចាំដំណើររបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។ យន្តហោះចត​រួចរាល់ ការរៀបចំទទួលដំណើរស្រេចបាច់ហើយនោះ សម្តេចមហាបវរធិបតី និងលោក​ជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីយន្តហោះ។ បើទោះបីមួយសប្តាហ៍កន្លងទៅមមា​ញឹក ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ​ទាំង​យប់​​អាធ្រាត្រ ថាមពលចំណាយច្រើន​យ៉ាង​ណាក្តី តែថាម​ពលផ្លូវចិត្តមិនស្រកស្រុត​នោះ​ឡើយ។ សម្តេចមហាបវរធិបតី និង​លោកជំទាវ បានចាក​ចេញពីយន្តហោះដោយស្នាម​ញញឹម ស្នាមញញឹមដែលបាននាំមក​នូវផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជា​ជនតាមរយៈដំណើរបំពេញការងារមួយ​សប្តាហ៍​កន្លងទៅនេះ។ ផ្លែផ្កានៃការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយប្រទេសជាមិត្ត ដែល​មិនមានទំនាក់ទំនងកាលពីពេលមុន ជាពិសេសប្រទេសកាហ្សាក់ស្ថានដែលមិនធ្លាប់មាន​នាយករដ្ឋមន្ត្រីកម្ពុជារូបណា បានបំពេញដំណើរទស្សនកិច្ចនោះឡើយ។…

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

(FN)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចមហាបវរធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA នាពេលកន្លងមក។  លោកប្រធានាធិបតីបានបន្ថែមថា វត្តមានរបស់សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ជូនដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជានាឱកាសនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។…

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសមួយដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនដែលមានការទទួលខុសត្រូវ។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ បានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសករណីព្រំដែនចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។ លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់នេះថា ជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែចោទប្រកាន់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទប្រកាន់មន្ត្រីជំនាញព្រំដែនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់អស់ជាច្រើនទសវត្សរ៍។ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសចំនួន៥ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់លោក។…

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបន្ថែម ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរ ឡើងដល់ ២១២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៧

(FN)៖ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ នៅក្នុងកិច្ចប្រជុំនេះ មានតួលេខចំនួន២ ត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងនោះមាន២១០ដុល្លារ ស្នើដោយនិយោជក តួលេខ២២៥ដុល្លារស្នើដោយភាគីសហជីព។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោ តួលេខចំនួន ២១០ដុល្លារ ដែលជាប្រាក់ឈ្នួលបរមាឆ្នាំ២០២៦ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង ។ ទោះជាយ៉ាងណា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើតួលេខចរចានេះ។ ការសម្រេចដ៏ថ្លៃថ្លានេះ បានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ (ក្នុងឆ្នាំ២០២៦) ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ (សម្រាប់ឆ្នាំ២០២៧)។…

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ  និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

(Facebook ផ្លូវការ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ  និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជាសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ជូនដល់វិទ្យាល័យកំបូល

(Facebookផ្លូវការ)៖ នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦ ក្រុមការងារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វិទ្យាល័យកំបូល ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។ អំណោយដែលប្រគល់ជូននាព្រឹកនេះ រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿង, LED Projector និង slide ចំនួន ១០ឈុត និងកង្ហារពិដាន ចំនួន ៤០គ្រឿង សម្រាប់បម្រើឱ្យការរៀន និងបង្រៀន របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យកំបូល ។ សូមបញ្ជាក់ថា អំណោយទាំងនេះ ត្រូវបាន សម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្ដល់ជូនវិទ្យាល័យកំបូល តបតាមការស្នើសុំរបស់ គណ:គ្រប់គ្រង, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសដែល…

ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

FN ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា ចិន បន្តគាំទ្រការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងជំរុញក្របខ័ណ្ឌ កិច្ចសហប្រតិ បត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបានការ រីកចម្រើន ជាបន្តបន្ទាប់នៅកម្ពុជា។ លោកប្រធានាធិបតីចិន បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្នុងជំនួបនោះ លោកប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ចំពោះភាពរឹង មាំនៃ ទំនាក់ ទំនង និងមិត្តភាពដែកថែបរវាងចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ លោកប្រធានាធិបតី បាន គូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្រប ខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រក របៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង…

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

FN៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅបហរទេសចិន។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ជាថ្មីម្តងទៀត។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិន និងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក លី ឈាង បានសង្កត់ធ្ងន់ថា ចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តបង្ក្រាប Scam Online ដោយមិនត្រូវបន្ធូរដៃ និងដាច់ខាតមិនឱ្យមាន​ នៅលើទឹកដីកម្ពុជាទៀតឡើយ

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្តេចធិបតី បានក្រើនរម្លឹកឱ្យអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ»។ បើទោះបីជាសម្តេច​បានកត់សម្គាល់ពីលទ្ធផល គួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាន និងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្ត បេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះ កើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។ សូមរំលឹកថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ដោយមានសម្តេចមហាបវរធិបតី…

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យសហការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន ចំពោះទំនិញគេចពន្ធ និងទំនិញខូចគុណភាព

FN ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សម្តេចសង្កត់ធ្ងន់ថា វិធានការនេះត្រូវធ្វើឡើងទាំងមុខ ទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការ របស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕