សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

FN៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ជូន ក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ការប្រកាសរបស់សម្តេចធិបតី បន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសបង្កើតរបស់រសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលចង់ចូលបម្រើការងារក្នុងកងទ័ព បន្តវេនពីឪពុករបស់គេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»។ សូមជម្រាបថា…

៤ខែឆ្នាំនេះ ខេត្ដព្រៃវៃង នាំចេញស្រូវបានជាង១.២លានតោន ទទួលបានចំណូលជាង៣៦៥លានដុល្លារ

FN៖  ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន១,២៣៦,១៧៥តោន (រួមទាំងស្រូវឆ្លងកាត់) ក្នុងនោះ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,១៨០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,១៦០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៣៦៥,០៧២,៩៨១ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន២៤,៨៥៧តោន ចំណូលសរុប៦,៧៨៣,៣៩៤ដុល្លារ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់អនុវត្តបានលើផ្ទៃដីព្រោះសរុប១៥៧,១៤១ហិកតា (ស្ទូងគ្មាន) ស្មើនឹង២០៩.៥២% នៃផែនការ៧៥,០០០ហិកតាក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា ៦៦,១៩១ហិកតា ស្មើនឹង៤២.១២% នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប១៥៧,១៤១ហិកតា ស្មើនឹង១០០.០០%នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា បរិមាណផលសរុប៧៦២,៣៦៧តោន។ លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម…

កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅ៤ខែដំបូងឆ្នាំនេះ

FN ៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤២១ ៣៧៩នាក់ កើន៤០.៩៣% និងទទួលបានចំណូល ១៩ ៩១៧ ៥៣៣ដុល្លារអាមេរិក កើនឡើង៤១.៩៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨៤២ ៧៥៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕

ទិន្នផលអំបិលឆ្នាំនេះ កើនឡើង តែមិនត្រូវប៉ាន់

Thmey Thmey ៖ អាកាសធាតុក្ដៅហួតហែងនារដូវប្រាំងឆ្នាំនេះ បានធ្វើឱ្យផលអំបិលកើនឡើងជាងពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់កសិករ ដោយពួកគេបន្ថែមថា «អំបិលឆ្នាំនេះកើនឡើង តែមិនត្រូវប៉ាន់» ដែលបញ្ហានេះបណ្ដាលមកពីការនាំចូលអំបិលបរទេស និងវិបត្តិសេដ្ឋកិច្ចសកល។ លោក សូត្រ ឈៀរ៉ា ម្ចាស់ស្រែអំបិលមួយកន្លែង ស្ថិតក្នុងភូមិត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឱ្យដឹងថា ការធ្វើអំបិលឆ្នាំនេះ មានលក្ខណៈងាយស្រួលជាងឆ្នាំមុន ដោយសារមេឃក្ដៅខ្លាំង និងគ្មានភ្លៀងរំខាន។ រយៈពេល៤ខែមកនេះ លោកអាច ប្រមូលផលអំបិលបាន៧០តោន ក្នុងផ្ទៃដី១ហិកតា។ បរិមាណនេះ កើនឡើង៤០តោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ទោះបីជាទិន្នផលហក់ឡើងខ្ពស់ តែកសិកររូបនេះ ហាក់មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ ដោយសារតែតម្លៃដែលពួកគេលក់ចេញកំពុងធ្លាក់ចុះខ្លាំង។ បើតាម លោក ឈៀរ៉ា បច្ចុប្បន្ន អំបិលអាចលក់បានតម្លៃចន្លោះពី ៩០០០ទៅ ១៣០០០រៀលក្នុងមួយបាវ មានទម្ងន់៥០គីឡូក្រាម តាមប្រភេទផ្សេងៗគ្នា។ តម្លៃនេះទាបជាងឆ្នាំមុន ដែលលក់បានចន្លោះពី១២០០០ ទៅ១៩០០០រៀល ក្នុងបរិមាណដូចគ្នា។  លោក សូត្រ ឈៀរ៉ា ប្រាប់ដូច្នេះថា៖« ឆ្នាំមុនភ្លៀងញឹកញាប់ ដូច្នេះ…

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ចាប់ផ្តើមហោះហើរឡើងវិញ នាំអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១៨០នាក់មកកាន់កម្ពុជា

FN៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត១៨០នាក់ ពីទីក្រុងឌួបៃ មកភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះ បានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។ ជើងហោះហើរលេខ EK348 ដោយយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១ ខែឧសភា នាវេលាម៉ោង៤ និង៣៥នាទី ត្រូវបានស្វាគមន៍ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងមានការសម្តែងរបាំប្រពៃណីខ្មែរ និងចែកជូនក្រម៉ា ដល់អ្នកដំណើរផងដែរ។ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំ ប្រទេសរបស់ក្រុមហ៊ុន Emirates បានអត្ថាធិប្បាយលើប្រតិបត្តិការឡើងវិញរបស់ Emirates មកកាន់ទីក្រុងភ្នំពេញថា «បេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ យើងពិតជារំភើបរីករាយណាស់សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្ដងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់»។ លោកបន្តថា តាមរយៈសេវាកម្មភ្ជាប់រវាង ប្រទេសសិង្ហបុរី និងភ្នំពេញ នឹងអាចគាំទ្រសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញដ៏ងាយស្រួលរវាងសិង្ហបុរី…

រដ្ឋមន្ត្រីម៉ៅហាវណ្ណាល់រំពឹងថាការពង្រីកប្រតិបត្តិការហោះហើររបស់ Air Asia នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់អាស៊ីជាពិសេសទីផ្សារចិន

FN ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រំពឹងថា ការពង្រីកប្រតិបត្តិការហោះហើរ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសទីផ្សារចិនមកកម្ពុជា។ ការថ្លែងរបស់ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា បានដាក់ផែនការក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃសមរម្យ។ ថ្លែងក្នុង «ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះបណ្ឌិតម៉ៅហាវណ្ណាល់រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថាការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ៊ែរអេស៊ាខេមបូឌានិងការបើកដំណើរការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង» ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការតភ្ជាប់ការហោះហើរក្នុងតំបន់ ហើយនឹងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកបានថ្លែងអបអរសារទរ ចំពោះការបើកដំណើរការហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនលើកដំបូង ដែលជាបំណងប្រាថ្នារបស់ខ្លួនលើចក្ខុវិស័យ និងទស្សនទាន ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ ការហោះហើរក្នុងតំបន់ និងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា «យោងតាមរបាយការណ៍បានឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia…

រដ្ឋ បង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ

រដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) ដែលមានលោក នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន។ ក.គ.ផ.ស ត្រូវបង្កើតឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។ ក្រុមការងារ ក.គ.ផ.ស មានលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល លោកស្រី ចម នម្មិល រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក ហែម វណ្ឌី រដ្ឋមន្ត្រីឧស្សាហកម្ម ជាអនុប្រធាន​ ដែលមានសមាជិកចំនួន៥នាក់។​ បើតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត​ នាថ្ងៃទី១២មេសា ក.គ.ផ.ស ត្រូវដឹកនាំយុទ្ធសាស្ត្រលើការគ្រប់គ្រង​ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាមួយគ្នានេះ ក.គ.ផ.ស ត្រូវតម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត​ និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាពិសេស ក្រុមការងារត្រូវកំណត់វិធានបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត។​ សេចក្តីសម្រេចដដែលរបស់សម្តេច ហ៊ុន ម៉ាណែត បានតម្រូវឱ្យក្រុមការងារ ក.គ.ផ.ស ដែលមានទីតាំងនៅក្រសួងព័ត៌មាន ត្រូវរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៃគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។​…

អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាង ៥.៦ម៉ឺននាក់ បានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះអ្នកវិជ្ជមាន៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ

FN៖ បន្ទាប់ពីទទួលបានបទបញ្ជា ០១បប យ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំនួន ៥៦ ៤៤៥នាក់ហើយបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ ដោយក្នុងនោះមានចំនួន ៧៦នាក់រកឃើញវិជ្ជមាន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Telegram ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាពដូចខាងក្រោម៖ ទី១៖ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម ទី២៖ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត ទី៣៖ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង ទី៤៖ ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល…

ក្រុមហ៊ុន២ទៀត គ្រោងបោះទុនជាង១០០០លានដុល្លារ ផលិតកង់ឡាននៅកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្តេច​​ បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះគឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន ៥០០លានដុល្លារសិន។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។ ការលើកឡើងពីគម្រោងវិនិយោគខាងលើបែបនេះ ក៏ព្រោះលោក ហ៊ុន ម៉ាណែត ចង់ បង្ហាញអំពីស្នាដៃរបស់រដ្ឋាភិបាលថ្មី ដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ សម្តេចបន្ត និយាយដោយបានអះអាងថា៖ «ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់តែមុត ស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះជូនប្រជាជនរបស់យើង»។ របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ ២ ២០០ លាន ដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។ CDC បានបញ្ជាក់ថា គម្រោងទាំង…

របាយការណ៍៖ទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង២១លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៤ថ្ងៃ, ខេត្តកំពង់ចាមមានទេសចរច្រើនជាងគេ

យោងតាមរបាយការណ៍បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់។ * រាជធានី–ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ (Top 5) រួមមាន៖ ១. ខេត្តកំពង់ចាម៖* ទេសចរជាតិ ៥,៣៤៩,២៩៧នាក់* ទេសចរបរទេស ៥១៤នាក់ ២. ខេត្តព្រៃវែង៖* ទេសចរជាតិ ២,២៩៨,៦៧នាក់* ទេសចរបរទេស ៣៥នាក់ ៣. ខេត្តកំពង់ស្ពឺ៖* ទេសចរជាតិ ២,១០២,២៤៧នាក់* ទេសចរបរទេស ១,៦៦៨នាក់ ៤. ខេត្តបាត់ដំបង៖* ទេសចរជាតិ ១,៧៣១,៤៣២នាក់* ទេសចរបរទេស ៣,១៩៧នាក់ ៥. ខេត្តកំពត* ទេសចរជាតិ ១,៤០០,៣៧៥នាក់* ទេសចរបរទេស ៣,១២២នាក់ ចំពោះការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទូទាំងប្រទេស គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ…