ក្រុមហ៊ុន២ទៀត គ្រោងបោះទុនជាង១០០០លានដុល្លារ ផលិតកង់ឡាននៅកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្តេច​​ បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះគឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន ៥០០លានដុល្លារសិន។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។ ការលើកឡើងពីគម្រោងវិនិយោគខាងលើបែបនេះ ក៏ព្រោះលោក ហ៊ុន ម៉ាណែត ចង់ បង្ហាញអំពីស្នាដៃរបស់រដ្ឋាភិបាលថ្មី ដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ សម្តេចបន្ត និយាយដោយបានអះអាងថា៖ «ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់តែមុត ស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះជូនប្រជាជនរបស់យើង»។ របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ ២ ២០០ លាន ដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។ CDC បានបញ្ជាក់ថា គម្រោងទាំង…