យោងតាមរបាយការណ៍បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់។
* រាជធានី–ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ (Top 5) រួមមាន៖
១. ខេត្តកំពង់ចាម៖
* ទេសចរជាតិ ៥,៣៤៩,២៩៧នាក់
* ទេសចរបរទេស ៥១៤នាក់
២. ខេត្តព្រៃវែង៖
* ទេសចរជាតិ ២,២៩៨,៦៧នាក់
* ទេសចរបរទេស ៣៥នាក់
៣. ខេត្តកំពង់ស្ពឺ៖
* ទេសចរជាតិ ២,១០២,២៤៧នាក់
* ទេសចរបរទេស ១,៦៦៨នាក់
៤. ខេត្តបាត់ដំបង៖
* ទេសចរជាតិ ១,៧៣១,៤៣២នាក់
* ទេសចរបរទេស ៣,១៩៧នាក់
៥. ខេត្តកំពត
* ទេសចរជាតិ ១,៤០០,៣៧៥នាក់
* ទេសចរបរទេស ៣,១២២នាក់
ចំពោះការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទូទាំងប្រទេស គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ពុំមានបញ្ហាកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ៕