សន្និសីទសារព័ត៌មានរួម រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម រ៉េសេប តៃយីប អ៊ែរដូហ្គាន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ [ចម្លងតាម subtitles]

សូមអរគុណ! ឯកឧត្តម រ៉េជីប ថាយយីប អ៊ែរដឺវ៉ាន់ (Recep Tayyip Erdoğan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ដែលបានអញ្ជើញខ្ញុំ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចនៅនៃទីក្រុងអ៊ីស្តង់ប៊ុលដ៏ស្រស់ស្អាត និងបានផ្ដល់ឱកាសឲ្យយើងបានជួបពិភាក្សាការងារគ្នាប្រកបដោយអត្ថន័យ និងផ្លែផ្កានៅថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណជ្រាលជ្រៅផងដែរ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ ដែលបានផ្តល់ជូនខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងរបស់តួកគីយ៉េ និងការពង្រឹងអត្តសញ្ញាណជាតិ និង ស្វ័យភាពជាយុទ្ធសាស្ត្រ ព្រមទាំងតួនាទីកាន់តែសំខាន់របស់តួកគីយ៉េ នៅក្នុងកិច្ចការតំបន់ និងសកល។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយលក្ខណៈស្ថាបនារបស់តួកគីយ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាគួរឱ្យកោតសរសើរ។ កាលពី៨ឆ្នាំមុន ក្នុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ដែលជាកាលនោះជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគីយ៉េ ដោយបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺជាការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ»

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន; សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទប្រធានសភានៃអន្តរសភា; ឯកឧត្តម លោកជំទាវ ប្រធានអង្គនីតិប្បញ្ញត្តិ; ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមក្នុងឱកាសនៃពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) នៅរាជធានីភ្នំពេញ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម, លោកជំទាវ ប្រធានសភា, ប្រធានគណៈប្រតិភូ, សមាជិក-សមាជិកាសភា និងតំណាងស្ថាប័នអន្តរជាតិទាំងអស់។ វត្តមានរបស់ ឯកឧត្តម, លោកជំទាវ, លោក,…

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society

ព្រះមហាក្សត្រី អាហ្ស៊ី ហ្សះ (Azizah) ព្រះរាជឧបការនី នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកស្រី Candela Gonzalez ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីពិភពលោក លោកស្រី Kaela Saenz Oriti ប្រធានសហគមន៍ OB-PS លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ និងគណៈប្រតិភូ WAGGGS, OB-PS ពីបណ្តាប្រទេសនានា, អង្គពិធីទាំងមូល ជាទីមេត្រី; ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ The Olave Baden-Powell Society នៅលើទឹកដីអង្គរ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី «សម្ពោធអគារសិក្សានិងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ»

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ឯកឧត្តមអភិបាលខេត្តថ្ងៃនេះគាត់សប្បាយរីករាយខុសពីធម្មតា។ (បានមកចូលរួម)កម្មវិធីច្រើននៅពោធិ៍​សាត់ ប៉ុន្តែអត់ដែលឃើញគាត់សប្បាយដូចថ្ងៃនេះ។ ប្រហែលជានៅកន្លែងនេះ ជាទឹកដីដែលគួរឱ្យអបអរ។ ថ្ងៃនេះ យើងមកសម្ពោធសមិទ្ធិផលដាក់ឱ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ សូមអរគុណឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូន ទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ អម្បាញ់មិញ បានសួរអ៊ំៗ ខ្លះ ថាបានមកតាំងពីម៉ោង២ តែនៅកម្លាំងពេញរស់រវើក។ មិនត្រឹមតែអភិបាលខេត្តទេ ប្រជាពលរដ្ឋក៏គាត់សប្បាយរីករាយ។ រំភើបពេក សូម្បីតែទូរស័ព្ទក៏គាំងថត។ យើងសប្បាយរីករាយចូលរួមអបអរសាទរសមិទ្ធិផលដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅទីនេះ។ (១) បើគ្មាននយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន វាលវែងនៅតែជាទីលានសង្គ្រាម មើលប្រវត្តិស្តីពីទីនេះ យើងកាន់តែមានសេចក្ដីរំភើបទៅទៀត។ យើងគិតថាសាលានៅទីនេះ ប្រហែលជាមានអីអស្ចារ្យ ដូចសាលានៅទីរួមខេត្ត មានអគារ ទីធ្លា បរិស្ថានល្អ … តែកុំភ្លេចថាពីមុនទីនេះជាកន្លែងសង្គ្រាម ដែលទើបនឹងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៧។ យើងបានប្រែក្លាយទីនេះពីវាលរហោឋាន សមរភូមិប្រយុទ្ធគ្នា…